Connect with us

កីឡា

Isak ស្ថិតក្នុងកីឡាករ ១០ រូប​ មានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគ អង់គ្លេស ឆ្នាំ ២០២៥

បានផុស

នៅ

លីគកំពូល អង់គ្លេស Premier League ត្រូវបានគេចាត់ទុក ជាលីគដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ខណៈកីឡាករវិញ គឺប្រជុំទៅដោយកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើន ហើយបើនិយាយអំពីប្រាក់ឈ្នួលវិញ កីឡាករនៅទីនោះក៏ទទួលបានច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Erling Haaland កំពុងកាន់កាប់តំណែងលើគេ ជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត ពោលចំនួន ៦៧.៥ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ ដោយឡែក Mohamed Salah ខ្សែប្រយុទ្ធរបស់ Liverpool ឈរនៅលេខ ២ មានប្រាក់ឈ្នួលចំនួន ៥៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។

Erling Haaland

ចំណែក Virgil Van Dijk របស់ Liverpool និងខ្សែបម្រើ Casemiro របស់ Manchester United ឈរនៅចំណាត់ថ្នាក់ទី ៣ មានប្រាក់ឈ្នួលស្មើគ្នាចំនួន ៤៧.២៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ Raheem Sterling ខ្សែប្រយុទ្ធស្លាបរបស់ Chelsea ឈរនៅលេខរៀងទី ៥ មានប្រាក់ឈ្នួលចំនួន ៤៣.៩០ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។ រីឯកីឡាករ Alexander Isak ដែលទើបចាកចេញពី Newcastle United មកចូលរួមជាមួយ Liverpool ក៏ស្ថិតនៅក្នុងលំដាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ផងដែរ ដោយរូបគេឈរនៅលេខរៀងទី ១០ ទទួលបានប្រាក់ឈ្នួលចំនួន ៣៧.៨២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។

Alexander Isak

ខាងក្រោមនេះ ជាកីឡាករលំដាប់កំពូលទាំង ១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League៖

កីឡាករលំដាប់កំពូលទាំង ១០ មានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្របខណ្ឌលីគកំពូល អង់គ្លេស Premier League៖
ចំណាត់ថ្នាក់កីឡាករក្លិបប្រាក់ឈ្នួលប្រចាំសប្តាហ៍
១.Erling HaalandManchester City៦៧.៥ ម៉ឺនដុល្លារអាមេរិក
២.Mohamed SalahLiverpool៥៤ ម៉ឺនដុល្លារអាមេរិក
៣.Virgil van DijkLiverpool៤៧.២៨ ម៉ឺនដុល្លារអាមេរិក
៣.CasemiroManchester United៤៧.២៨ ម៉ឺនដុល្លារអាមេរិក
៥.Raheem SterlingChelsea៤៣.៩០ ម៉ឺនដុល្លារអាមេរិក
៦.Bruno FernandesManchester United៤០.៥២ ម៉ឺនដុល្លារអាមេរិក
៦.Jack GrealishEverton (on loan from Manchester City)៤០.៥២ ម៉ឺនដុល្លារអាមេរិក
៦.Bernardo SilvaManchester City៤០.៥២ ម៉ឺនដុល្លារអាមេរិក
៩.Omar MarmoushManchester City៣៩.៨៥ ម៉ឺនដុល្លារអាមេរិក
១០.Alexander IsakLiverpool៣៧.៨២ ម៉ឺនដុល្លារអាមេរិក

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Givemesport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម