Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ស្នើជាថ្មី ​ឱ្យ EU និង G7 ដាក់ពន្ធចិន ឥណ្ឌា ចំពោះការទិញប្រេងរុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត កាលពីថ្ងៃសុក្រ បាន​ជំរុញឱ្យប្រទេសអភិវឌ្ឍទាំង៧ (G7) ដើរតាមគន្លងរបស់ខ្លួន ដោយ​ដាក់ពន្ធលើប្រទេសចិន និងឥណ្ឌា ជំពោះការទិញប្រេងរុស្ស៊ី ដើម្បីជាគំនាបឱ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទូចជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញនៃបណ្ដារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្លុក G7 ដែលរួមមាន​ កាណាដា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ ក្នុងកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងលទ្ធភាពដាក់ពន្ធលើប្រទេសដែលពួកគេចាត់ទុកថា «បើកផ្លូវ» ឱ្យ​សង្រ្គាមឈ្លានពានអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំបាន​និយាយថា ក្រុមរដ្ឋមន្ត្រីបានយល់ព្រមបង្កើនល្បឿនការពិភាក្សាដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់វិស័យការពារជាតិអ៊ុយក្រែន និងបានពិភាក្សាអំពី «វិធានការសេដ្ឋកិច្ចដ៏ធំទូលាយ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី រួមទាំងការដាក់ទណ្ឌកម្ម និងវិធានការពាណិជ្ជកម្មបន្ថែមទៀត ដូចជាពន្ធគយ ជាដើម។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងអំឡុងកិច្ចប្រជុំថា ពួកគេគួរតែចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់លោក​ Bessent និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ដែលចេញផ្សាយក្រោយកិច្ចប្រជុំ។

មន្រ្តីជាន់ខ្ពស់អាមេរិកទាំង២ បា​នបន្តថា មាន​កិច្ចកិច្ចប្រឹងប្រែងរួមគ្នាដើម្បីកាត់ផ្ដាច់ចំណូលយកទៅប្រើក្នុងសង្រ្គាមប៉ុណ្ណោះ ដែលអាចគ្រប់គ្រាន់ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចរុស្ស៊ី ឱ្យ​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

នៅព្រឹកថ្ងៃសុក្រដដែល អ្នកនាំពាក្យរតនាគារសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត G7 និង EU ដាក់ «ពន្ធដ៏មានន័យ» លើទំនិញពីចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធឱ្យពួកគេបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

កន្លងមក លោក ត្រាំ បាន​អំពាវនាវឱ្យ EU បោះជំហានដូចអាមេរិក ក្រោយ​លោក​បាន​បង្កើនពន្ធលើឥណ្ឌាដល់ ៥០ ភាគរយ ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយចិននៅតែបន្តមិនទាន់ដោះស្រាយរួចរាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម