ព័ត៌មានអន្ដរជាតិ
ថៃ ជួបគ្រោះរញ្ជួយដីកាន់តែញឹកញាប់ដោយរញ្ជួយដីមួយទៀតវាយប្រហារ ខេត្ត Phayao
តាមការចេញផ្សាយរបស់ The Nation រញ្ជួយដីកម្រិតស្រាល ១.៦ រ៉ិចទ័របានវាយប្រហារខេត្ត Phayao ភាគខាងជើងប្រទេសថៃទាំងកណ្ដាលអាធ្រាត្រ ខណៈរយៈពេលត្រឹមមួយសប្ដាហ៍ថៃជួបគ្រោះរញ្ជួយដីប្រមាណ៤ដងនៅក្នុងខេត្តផ្សេងគ្នា។

យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីថៃ គ្រោះរញ្ជួយដីនេះបានកើតនៅវេលាម៉ោង ១២ និង០៩នាទីកណ្ដាលអាធ្រាត្រថ្ងៃអង្គារមានកម្រិត ១.៦ រ៉ិចទ័រ និងជម្រៅ ១ គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីមានទីតាំងនៅក្នុងស្រុក Dok Kham Tai ខេត្ត Phayao។
មកដល់ពេលនេះមិនមានរបាយការណ៍អំពីការខូចខាត ឬរបួសក្នុងរញ្ជួយដីនេះទេ ដោយអាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍ និងបានណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍបន្ថែមទៀត។
គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ខែកញ្ញា ប្រទេសថៃបានជួបគ្រោះរញ្ជួយដីប្រមាណ៤ដង នៅក្នុងខេត្តផ្សេងៗគ្នា ដូចជានៅក្នុងខេត្ត Ubon Ratchathani, ឈៀងម៉ៃ, Satun និង Phayao ជាដើម។ គ្រោះរញ្ជួយដីទាំងនេះបង្ហាញថា ប្រទេសថៃកាន់តែមានហានិភ័យខ្ពស់ពីគ្រោះរញ្ជួយដី បង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនថៃ និងទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


