ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយលំដាប់រងទី១ MUC2025 បញ្ជាក់បំណងចង់រកយុត្តិធម៌ជូនអ្នកគាំទ្រខ្លួន
មហាជនអ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ និងវែកញែកលើបណ្តាញសង្គម ក្រោយមានការបែកធ្លាយថាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2025 កញ្ញា សុខគា គីមលាង ចង់រកយុត្តិធម៌ជូនអ្នកគាំទ្រខ្លួនវិញ។

ក្រោយប្រកាសតំណែងម្ចាស់មកុដ Miss Universe Cambodia 2025 មិនបានប៉ុន្មានថ្ងៃផង ភាពចង្រូងចម្រាស់ក្នុងវិស័យបវរកញ្ញាកម្ពុជា ក៏កើតមានឡើង ដោយសារការមិនសូវពេញចិត្តនឹងលទ្ធផលដែល ហ្វីយ៉ាតា ជាម្ចាស់មកុដ ខណៈអ្នកសិល្បៈដ៏លេចធ្លា ២រូបទៀត បានត្រឹមលំដាប់រងទី១ និងទី២។
យ៉ាងណា សម្រាប់តំណែងរងទី២ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការទទួលយកនិងពេញចិត្តរៀនសូត្រពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីបន្តអភិវឌ្ឍនខ្លួនហើយ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រលំដាប់រងទី១ សុខគា គីមលាង វិញ ហាក់នៅសម្តែងការមិនពេញចិត្តនឹងលទ្ធផលនេះ ដោយបង្កបរិយាកាសវែកញែកមិនដាច់ស្រេច ខណៈសាមុីខ្លួនក៏បង្ហាញបំណងជាក់ស្តែង តាមរយៈការបញ្ចេញមតិថា ខ្លួននឹងទាមទារយុត្តិធម៌ជូនអ្នកគាំទ្រខ្លួន។
ខ្លឹមសារនៃការសន្យារបស់លំដាប់រងទី១ MUC2025 គឺបន្ទាប់ពីមានការបញ្ចេញមតិផ្សេងៗគ្នារវាងអ្នកគាំទ្រវិស័យបវរកញ្ញា និងចោទថា តំណែងអ្នកគ្រងមកុដឆ្នាំនេះ មានការសូកប៉ាន់។ ដោយបែបនេះ ក៏មានប្រតិកម្មមិនពេញចិត្តនឹងកញ្ញា សុខគា គីមលាង ផងដែរ និងដាស់តឿនបវរកញ្ញារូបនេះថា “បើមកុដពិតជាបានលក់ ឬគ្មានយុត្តិធម៌សម្រាប់អ្នក អ្នកគួរតែរកភស្តុតាងមកបញ្ជាក់ មិនបាច់ផុសអី្វរញ៉េរញ៉ៃទេ”។

មកទល់ពេលនេះ រឿងរ៉ាវខាងលើនៅកំពុងតែក្លាយជាមន្ទិល និងចម្ងល់ចំពោះមហាជនអ្នកគាំទ្រ ពិសេសអ្នកស្នេហាវិស័យមួយនេះ ខណ:ដែលការពិតនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ៕ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


