Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Anutin ទទួល​ដំបូន្មាន​ពី​​អតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​ថៃ​ លោក អានុទីន ឆានវីរៈគុល (​ Anutin Charnvirakul) ​បាន​​បង្ហាញ​រូប​ភាព​​​នៃ​ការ​ស្រស់​ស្រូបអាហារ​​រួម​គ្នា​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ​​ Abhisit Vejjajiva ក្នុងថ្ងៃ​ដែល​​ព្រះមហាក្សត្រ​ថៃ​បាន​យល់​ព្រម​​​លើ​សំណើរ​តែងតាំង​​សមាជិក​គណរដ្ឋមន្ត្រី​របស់​លោក។​

​​នៅ​ក្នុងសារ​បង្ហោះ​តាមបណ្តាញសង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ លោ​ក អានុទីន បាន​​សរសេរ​ថា៖«​បាន​ទទួល​​នូវ​ដំបូន្មាន​​​មានប្រយោជន៍​និង​មានតម្លៃ​​ជាច្រើន​ ពី​អតីត​នាយករដ្ឋមន្ត្រី​ Abhisit Vejjajiva ​ដើម្បី​លើក​ទឹកចិត្ត​ពួកយើង និង​​ពិសារ​​អាហារ​​ថ្ងៃ​ត្រង់​រួម​គ្នា​នៅថ្ងៃ​នេះ​។ សូម​អរគុណ​ច្រើន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មហាក្សត្រថៃ​ មហា វ៉ាជីរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០ បាន​ចេញ​រាជក្រឹត្យតែង​តាំងសមាជិក​គណបក្ស​រដ្ឋមន្ត្រី​ថ្មី​របស់ថៃ ដឹកនាំ​ដោយ​ នាយករដ្ឋមន្ត្រី អានុទីន​ ​ឆានវីរៈគុល អមដោយ​​​ឧបនាយករដ្ឋមន្តី្រ​ចំនួន​ ៦​ រូប មាន ឧបនាយករដ្ឋមន្ត្រី Phipat Ratchakitprakarn និង​ជារដ្ឋមន្ត្រី​​​ដឹកជញ្ជូន, ឧបនាយករដ្ឋមន្ត្រី Sophon Sarum, ឧបនាយករដ្ឋមន្ត្រី Bowornsak Uwanno, ឧបនាយករដ្ឋមន្ត្រី Ekniti Nitithanprapas និងជារដ្ឋមន្ត្រី​ហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី​ Capt Thamanat Prompow និង​ជា​រដ្ឋមន្ត្រី​កសិកម្ម​និង​​សហករណ៍, និង ឧបនាយករដ្ឋមន្ត្រី Suchart Chomklin និង​ជារដ្ឋមន្ត្រី​​ធនធានធម្មជាតិ​និង​បរិស្ថាន។

លោក អានុទីន​ ជា​​កូន​ប្រុស​របស់​ Chavarat Charnvirakul ដែលជាអតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​​រដ្ឋបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ Abhisit Vejjajiva ​ដែល​កាន់​អំណាច​ពីឆ្នាំ​២០០៨ រហូតដល់​​​ឆ្នាំ​​២០១១។​ ​ឪពុករបស់ លោក អានុទីន ក៏ធ្លាប់​ក៏ធ្លាប់​កាន់​តួនាទី​ជា​​​នាយករដ្ឋមន្ត្រីស្តីទី​របស់​ប្រទេសថៃ ពេលដែល​តុលាការ​​ធម្មនុញថៃ​រំលាយ​គណបក្ស​  អំណាច​ប្រជាជន (People’s Power Party) ដែល​ជា​​បក្ស​កាន់​អំណាច​របស់​លោក Somchai Wongsawat ដែល​ជា​ប្អូនថ្លៃ​របស់​ អតីត​​​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ​​កាលថ្ងៃទី​២ខែ​ធ្នូឆ្នាំ​២០០៨​។​ ​​

Chavarat Charnvirakul បាន​ដឹកនាំ​​ដឹកនាំ​គណបក្ស​ ភូមិចៃថៃ (ឬ​គណបក្ស​​​មោទនភាពថៃ​) ​ចាប់តាំងពីខែ​កុម្ភៈឆ្នាំ​២០០៩ រហូតដល់​ខែ​កញ្ញា​ឆ្នាំ​២០១២ ​ដែល​លោក​បាន​ប្រគល់​ឲ្យ​កូន​ប្រុស​របស់​លោក គឺ លោក អានុទីន ឆានវីរៈគុល​ ដែលបាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី​៣២​របស់​ប្រទេសថៃ​នាពេលនេះ​។

អតីត​នាយករដ្ឋមន្ត្រី​ Abhisit Vejjajiva ជា​​អ្នក​នយោបាយ​ប្រឆាំង​នឹង​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ និង​បាន​ដឹកនាំ​ប្រឆាំង​យ៉ាងខ្លាំង​ក្នុង​ពេលលោក ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​អំឡុងពេល​​ដឹកនាំ​ដឹកនាំ​ គណបក្ស​អំណាច​ប្រជាជន របស់​លោក Somchai Wongsawat ដែលជាប្អូនថ្លៃ​របស់​លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រ​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម