ព័ត៌មានអន្ដរជាតិ
Straits Times៖ ជម្លោះព្រំដែនកម្ពុជា-ថៃ ជាកត្តាមួយ ជួយឲ្យ អនុទីន ឈ្នះឆ្នោត
លោក អានុទីន ឆាន់វីរៈគុល បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនៅប្រទេសថៃ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើន ហើយស្របពេលជាមួយគ្នានោះ សារព័ត៌មាន Straits Times បានលើកយកកត្តា៣យ៉ាងដែលជួយឲ្យបុរសម្នាក់នេះឈ្នះឆ្នោត ក្នុងនោះមានទាំងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។

កាសែត Straits Times បានចេញផ្សាយអត្ថបទមួយនៅរាត្រីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ ដោយបង្ហាញថា អ្វីដែលផ្ដល់ប្រៀបឈ្នះដល់លោក អានុទីន និង គណបក្សភូមិចៃថៃ អាចមកពីកត្តាចំនួនបីគឺ៖ ជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជា ការបញ្ចូលអ្នកបច្ចេកទេស និងសមត្ថភាពអភិបាលកិច្ច។
ជុំវិញកត្តាជម្លោះជាមួយកម្ពុជា, ជំហររបស់ អានុទីន បានទាក់ទាញចិត្តអ្នកបោះឆ្នោត។ ក្នុងអំឡុងពេលមានភាពរកាំរកូសក្នុងតំបន់ ធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោកអានុទីន ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនថៃភាគច្រើនកំពុងគាំទ្រនិងស្រឡាញ់សង្គ្រាមជាងសន្តិភាព។

លោក Napon Jatusripitak អ្នកស្រាវជ្រាវ និងជាអ្នកសម្របសម្រួលកម្មវិធីសិក្សាពីប្រទេសថៃនៅវិទ្យាស្ថាន ISEAS – Yusof Ishak នៃប្រទេសសិង្ហបុរីបានឲ្យដឹងថា លោកអានុទីន ទទួលបានការគាំទ្រខ្លាំងពីក្រុមអ្នកអភិរក្សនិយមថៃ។
ចំណែក លោក Titipol Phakdeewanich អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Ubon Ratchathani ប្រទេសថៃនិយាយថា ជ័យជម្នះរបស់គណបក្សភូមិចៃថៃ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ។ គណបក្សនេះបាននិងកំពុងប្រើប្រាស់ «សន្លឹកបៀជាតិនិយម» ដែលមិនមែនត្រឹមតែលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងពាក់ព័ន្ធនឹងមនោគមវិជ្ជា «ភាពជាថៃ» ផងដែរ។
សូមជម្រាបថា លទ្ធផលក្រៅផ្លូវការ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃចន្ទ គណបក្សភូមិចៃថៃ ជាប់លេខ១ដោយទទួលបានអាសនៈចំនួន២០០, គណបក្សប្រជាជនជាប់លេខ២ មាន៩៦ អាសនៈ, ភឿថៃ លេខ៣មាន៨៣អាសនៈ និងក្លាថាម លេខ៤មាន៦៤ អាសនៈ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


