ព័ត៌មានអន្ដរជាតិ
រដ្ឋសភាថៃ ជ្រើសតាំង Anutin ជានាយករដ្ឋមន្ត្រីថ្មីផ្លូវការហើយ
រដ្ឋសភាថៃ បានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul នៃគណបក្សភូមិចៃថៃ ឲ្យធ្វើជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃ ផ្លូវការហើយ។

ដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រី ត្រូវបានអនុវត្តក្រោមមាត្រា ១៥៩ នៃរដ្ឋធម្មនុញ្ញ ដោយមានលក្ខខណ្ឌសំខាន់ៗដូចខាងក្រោម៖
- បេក្ខជនតែងតាំង ត្រូវតែមកពីគណបក្សដែលមានអាសនៈក្នុងសភាត្រឹម ៥% ឬ ២៥ អាសនៈឡើងទៅ។
- ការតែងតាំងត្រូវតែមានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ ១ ភាគ ១០ នៃសមាជិកសភាទាំងអស់ ឬមិនតិចជាង ៥០ រូប។
- បេក្ខជនដែលត្រូវបានតែងតាំងម្នាក់ៗ ត្រូវតម្រូវឲ្យថ្លែងសុន្ទរកថានៅក្នុងអង្គសភា និងបង្ហាញពីចក្ខុវិស័យរបស់ខ្លួន មុនពេលការបោះឆ្នោតចាប់ផ្តើម។
- ការបោះឆ្នោតត្រូវបានធ្វើឡើងដោយចំហ ដោយសមាជិកសភាត្រូវបានហៅឈ្មោះម្នាក់ម្តងៗតាមលំដាប់អក្ខរក្រម។
- ជាមួយចំនួនសមាជិកសភាសរុប ៤៩៩ រូប បេក្ខជនម្នាក់ត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃសមាជិកសភាសរុប ឬយ៉ាងហោចណាស់ ២៥០ សំឡេង ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។
ក្នុងការបោះឆ្នោតនៅសភាថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្ត២៩៣រូប យកឈ្នះលោក Natthapong Ruangpanyawut ខាងគណបក្សប្រជាជន ដែលទទួលបានសំឡេងពីតំណាងរាស្រ្តត្រឹម១១៩រូប ខណៈ៨៦រូបទៀត អនុបវាទ។
បន្ទាប់ពីទទួលបានការគាំទ្រពីសភានេះហើយ ឈ្មោះរបស់ Anutin នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំការតែងតាំងជាផ្លូវការ។
សូមជម្រាបថា Anutin គ្រោងបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងថ្លែងគោលនយោបាយទៅកាន់សភា ដើម្បីចាប់ផ្តើមការងារជាផ្លូវការឲ្យបានមុនពិធីបុណ្យចូលឆ្នាំថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


