Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសជុំវិញកន្លែងបាក់ស្រុតជាតំបន់គ្រោះថ្នាក់ក្រោយប្រទះឃើញផ្លូវផ្សេងទៀតជ្រាបទឹក

បានផុស

នៅ

អភិបាលក្រុងបាងកក បានប្រកាសតំបន់ជុំវិញផ្លូវ Samsen ជាតំបន់គ្រោះថ្នាក់ បន្ទាប់មានការបាត់ស្រុតបង្កើតរណ្ដៅដ៏ធំនៅមុខមន្ទីរពេទ្យ Vajira កាលពីថ្ងៃពុធ និងដោយសារទើបតែប្រទះឃើញផ្លូវផ្សេងទៀតជ្រាបទឹកស្រដៀងកន្លែងកើតហេតុចាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ខែកញ្ញា។

ផ្លូវជ្រាបទឹក​ (រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះកើតឡើងបន្ទាប់ពី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថៃប្រទះឃើញទីតាំងទីពីរទៀតមានការជ្រៀបទឹកចម្ងាយ ២ គីឡូម៉ែត្រពីកន្លែងបាក់ស្រុត ដែលបង្ហាញសញ្ញាព្រមានស្រដៀងគ្នាទៅនឹងកន្លែងបាក់ស្រុតលើកដំបូង។ ប៉ូលិស​បាន​បិទ​ចរាចរណ៍​ភ្លាមៗ​នៅ​ទីនោះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​ទៀត។

គួររម្លឹកថាកាលពីថ្ងៃពុធ ទឹកជ្រាបត្រូវបានគេប្រទះឃើញជាលើកដំបូងចេញពីផ្ទៃខាងលើផ្លូវនៅមុខមន្ទីរពេទ្យ Vajira នៅម៉ោងប្រហែល ៦ ព្រឹក មុនពេលបាក់ស្រុតនៅម៉ោងប្រហែល ៦:៣០ព្រឹកបង្កើត​ជា​រណ្តៅ​ទំហំ ៣០x៣០ ម៉ែត្រ ជម្រៅ​ប្រមាណ ១៧ ម៉ែត្រ។ អាជ្ញាធរថៃបាន​លើក​ឡើង​ថា ការបាក់ស្រុតនេះបណ្តាលមកពីការលេចធ្លាយបំពង់ទឹកសំខាន់មួយ ដែលភ្ជាប់ទៅនឹងការសាងសង់ផ្លូវក្រោមដី ហូរនាំដីចូលទៅក្នុងផ្លូវរូងក្រោមដី ទើបបណ្តាលឱ្យមានការបាក់ស្រុត។

(រូបភាព៖ The Nation)

នៅពេលនេះជាងកំពុងព្យាយាមបិទការលេចធ្លាយទឹក និងលើកបន្ទះបេតុង ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាព ជាពិសេសនៅពេលប្រើប្រាស់រថយន្តស្ទូចនៅជិតកន្លែងកើតហេតុ។ លើសពីនេះកម្មករបានប្រើបាវខ្សាច់ដាក់នៅជុំវិញបំពង់បង្ហូរទឹក ដើម្បីទប់ស្កាត់លំហូរទឹក និងកាត់បន្ថយបំណាក់ដី ខណៈទឹកភ្លៀងក៏បង្កហានិភ័យចម្បងផងដែរ។ រដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងស្តារការផ្គត់ផ្គង់ទឹកដែលរងការរំខាន ជម្លៀសអ្នកជំងឺដែលដេកលើគ្រែចំនួន ១០ នាក់ និងសម្រួលចរាចរណ៍ដោយការបង្វែរតាមផ្លូវផ្សេងជំនួសវិញ៕

(រូបភាព៖ Reuters)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម