កីឡា
ហាងលក់ខោប្រដាល់ធំជាងគេនៅកម្ពុជា ខែខ្លះលក់បានប្រហែល ៧០០-១០០០ ខោឯណោះ
ពិតជាមិនធម្មតានោះទេហាងសេនប៊ុនថេនលក់សម្ភារកីឡាប្រដាល់ នៅរដូវលក់ដូរដាច់បំផុតនោះអាចលក់ខោប្រដាល់បានចន្លោះពី ៧០០-១០០០ ខោឯណោះសរុបទាំងលក់ក្នុងស្រុក និងនៅឯក្រៅប្រទេស។

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ម្ចាស់ហាងសេនប៊ុនថេនលក់សម្ភារប្រដាល់ បានឲ្យដឹងថា ការលក់ខោប្រដាល់នេះគឺបែងចែកតាមរដូវកាលផងដែរដូចជារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រដូវបុណ្យអុំទូក រដូវបុណ្យភ្ជុំបិណ្ឌ និងរដូវឈប់សម្រាក (Holiday) របស់អ៊ឺរ៉ុប លក់ដាច់ខ្លាំង។ ក្នុងអំឡុងរដូវកាលទាំងនេះមិនថាលក់សម្រាប់អ្នកនៅក្នុងស្រុក ឬនៅឯក្រៅប្រទេសនោះទេគឺបានប្រហែលចន្លោះពី ៧០០-១០០០ខោ ឯណោះ។


ហាងលក់សម្ភារកីឡារបស់ សេន ប៊ុនថេន
ដោយសារតែនៅតាមកម្មវិធីបុណ្យខាងលើនេះមានប្រជាពលរដ្ឋខ្មែរទិញយកទៅរៀបចំកម្មវិធីខ្លួនឯងច្រើន និងមួយចំនួនទិញយកទុកស្លៀកលេងទឹកជាដើម។ ចំណែកនៅឯក្រៅស្រុកវិញតាមបណ្ដាប្រទេសមួយចំនួនបានកុម្ម៉ង់យកទៅលក់បន្ត និងបរទេសមួយចំនួនទៀតដែលមកលេងនៅកម្ពុជាតែងតែឆ្លៀតមករកខោប្រដាល់ខ្មែរដែលជាផលិតផលក្នុងស្រុក។

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ
បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែលមានប្រភេទកីឡាគុនខ្មែររួចមកគឺមើលឃើញថាប្រជាពលរដ្ឋ និងបរទេសមានការគាំទ្រខោប្រដាល់ច្រើន និងងាយស្រួលលក់ជាងមុនៗ។ ទាំងខ្មែរ និងបរទេសចាប់អារម្មណ៍ចង់ជួយគាំទ្រផលិតផលក្នុងស្រុកដែលជារបស់ខ្មែរផលិតខ្លួនឯងបែបនេះច្រើនតែម្ដង ដូច្នេះហើយការលក់មានចំនួនកើនឡើង។

លោក សេន ប៊ុនថេន
ភរិយាយលោក សេន ប៊ុនថេន ខាងលើនេះបន្ថែមទៀតថា ប្រសិនបើខែធម្មតា ឬការលក់មិនសូវដាច់សោះក៏អាចចេញបានចន្លោះពី ២០០-៤០០ខោ ផងដែរ។ អ្នកទិញទូទៅផង និងការកុម្ម៉ង់ពីបណ្ដាស្ថានីយប្រកួតផង។
បញ្ជាក់ដែរថា ហាងលក់សម្ភារកីឡាប្រដាល់របស់ភរិយាលោក សេន ប៊ុនថេន នេះចាប់បើកដំណើរការតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ន។ គេឃើញមានតែហាងលក់សម្ភារប្រដាល់នេះទេដែលធំជាងគេនៅកម្ពុជា និងមានការផ្គត់ផ្គង់ស្ទើរគ្រប់ស្ថនីយទូរទស្សន៍ក្នុងស្រុក៕




ហាងលក់សម្ភារកីឡារបស់ សេន ប៊ុនថេន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


