Connect with us

ព័ត៌មានជាតិ

រដ្ឋបាលឃុំជ្រោយបន្ទាយ លើកពេលដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ ខ្សែ

បានផុស

នៅ

រដ្ឋបាលឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានធ្វើការ​លើក​ពេល​ការ​ដាក់​ដេញ​ថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង ចំនួន ២ ខ្សែ ទៅ​ពេល​ក្រោយ ខណៈ​ដែល​ក្រុមហ៊ុន​ចូលរួម​ដេញ​ថ្លៃ​គម្រោង​មិន​គ្រប់​ទៅ​តាម​លក្ខន្តិកៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ិច ងន់ស៊្រឺ មេឃុំ​ជ្រោយ​បន្ទាយ បានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ​ថា នៅ​ព្រឹក​នេះ គឺ​មាន​ការ​ដាក់ ដេញ​ថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​អាមេ ចំនួន ២ ខ្សែ មាន​ប្រវែង​សរុប​ចំនួន ៤០៥ ម៉ែត្រ និង​ទទឹង ៤,៥ ម៉ែត្រ ទៅ ៥ ម៉ែត្រ និង​មាន​កម្រាស់ ០,១៥ ម៉ែត្រ ដោយ​មាន​តម្លៃ​ប៉ាន់​ស្មាន ១៩៧,៩៦៤,២៣៦ រៀល។ ប៉ុន្តែ​ជាក់ស្ដែង ការ​ដេញថ្លៃ​គម្រោង​ផ្លូ​វបេតុង​ទាំង​ ២ ខ្សែ នោះ ត្រូវ​បាន​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​សារ​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ មិន​គ្រប់​គ្រាន់​ទៅ​តាម​លក្ខន្តិកៈ។

លោក​មេ​ឃុំ បាន​បញ្ជាក់​​ថា ឃុំ​​នឹង​ដាក់​ដេញ​ថ្លៃ​លើក​​ក្រោយ​ម្តង​ទៀត ដោយ​ពុំ​ទាន់​កំណត់​​ពេល​​វេលា ប៉ុន្តែ​ឃុំទុក​ពេល​ឱ្យ​​ខាង​ក្រុមហ៊ុន​​ដែល​ខុស​ឯកសារ (ប៉ាតង់​អស់​សុពលភាព) រយៈ​ពេល ២ ថ្ងៃ ព្រោះ​ខ្លាច​ក្រែង​ខាង​ក្រុមហ៊ុន​កើត​ទុក​មិន​សុខ​ចិត្ត​ថា ឯកសារ​របស់​គាត់​គ្រប់គ្រាន់ ប៉ុន្តែ​បែរ​ជា​ឃុំ​ថា​ខុស​ឯកសារ ឬ​យ៉ាង​ណា​នោះ ក្រុមហ៊ុន​អាច​ដាក់​ពាក្យ​បណ្ដឹង​មក ប៉ុន្តែ​បើ​​ខាង​ក្រុមហ៊ុន​មិន​ដាក់​ពាក្យ​បណ្តឹង​ទេ ហើយ​ព្រម​ទទួលស្គាល់​ថា​ឯកសារ​គាត់​ពិត​ជា​ខុសមែន ដូច្នេះ ឃុំនឹង​ប្រគល់​ឯកសារ​នោះ​ឱ្យ​គាត់​វិញ ហើយ​ផុត​ពីនោះទៅ ឃុំនឹង​ប្រជុំមតិ​សារ​ជាថ្មី​ដើម្បី​ដាក់ថ្ងៃ​ដេញ​ថ្លៃ​ម្តង​ទៀត។

លោកបានបញ្ជាក់បន្ថែមថា «ក្រុមហ៊ុនដែល​ខុសឯកសារនោះ គឺជាក្រុមហ៊ុន​ដែលបាន​ដាក់ដេញ​ថ្លៃទាប​ជាង​គេ​បំផុត ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចំនួន ៣ »។

ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ដេញ​ថ្លៃ ចំនួន ៣ ក្រុមហ៊ុន រួមមាន​៖ ទី១-ក្រុមហ៊ុន ស៊្រុន លាងស៊ីម ដាក់​ដេញ​ថ្លៃចំនួន ១៥១,៨៧៥,០០០ រៀល ទី២- ក្រុមហ៊ុន ស៊្រុន ស៊ីវន ដាក់ដេញថ្លៃចំនួន ១១៩,៤៧៥,០០០ រៀល (ទាប​ជាង​គេ) និង​ទី៣- ក្រុមហ៊ុន ឆឺយ សុខឃុន ដាក់​ដេញ​ថ្លៃ​ចំនួន ១៥៩,០០០,០០០ រៀល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម