ព័ត៌មានជាតិ
មណ្ឌលគិរី! ផ្លូវក្រាលក្រួសក្រហមមួយខ្សែរងការខូចខាត ត្រូវបានស្ថាបនាជំនួសដោយផ្លូវក្រាលថ្មមិច
ខេត្តមណ្ឌលគិរី៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរបានធ្វើការជួសជុលផ្លូវមួយខ្សែពីផ្លូវក្រាលក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ដែលមានគុណភាពខ្ពស់ និងជាប់បានយូរ។ ផ្លូវក្រាលថ្មមិចនេះ មានប្រវែងបណ្តោយប្រមាណ ១ ០០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ស្ថិតនៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការស្ថាបនាផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សាបង្កជាជង្ហុក និងរណ្តៅដោយសារទឹកហូរច្រោះ។

លោកស្រី នេត ឆាយ៉ា ចៅសង្កាត់សុខដុម បានថ្លែងប្រាប់ កម្ពុជាថ្មី ថា នារដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់បណ្ដាលឱ្យផ្លូវវមួយខ្សែដែលក្រាលក្រួសក្រហមនេះរងកាខូចខាត បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ។
ដោយឃើញពីបញ្ហាប្រឈមនេះ នៅថ្ងៃទី ២ខែតុលាឆ្នាំ២០២៥ អាជ្ញាធរក្នុងមូលដ្ឋានបានដាក់គ្រឿងចក្រ ដើម្បីធ្វើការជួសជុលផ្លូវមួយខ្សែនេះឡើងវិញដែលបានចាក់កៀកិនក្រាលបង្ហាប់ថ្មមិចដែលមានគុណភាពជាប់ល្អ ជំនួសផ្លូវក្រាលក្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរគ្រប់មធ្យោបាយជូនប្រជាពលរដ្ឋ ពីចំណុចសាលាបឋមសិក្សាឡៅការ ឆ្ពោះទៅកាត់លំនៅដ្ឋានពលរដ្ឋដែលស្ថិតក្នុង ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
លោកស្រី នេត ឆាយ៉ា បានបញ្ជាក់ថា ផ្លូវដែលស្ថាបនាជួសជុលនោះមានប្រវែង១ ០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលទទួលបានការឧបត្ថម្ភថវិការទាំងស្រុងពីលោក ឌុក ពិសិដ្ឋ ដែលជាម្ចាស់ចំការម្រេច ភីដា ដែលមានទីតាំងស្ថិត ភូមិឡៅការ សង្កាត់សុខដុម។

ក្នុងនាមថ្នាក់ដឹកនាំសង្កាត់សុខដុម លោកស្រីថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភក្នុងកាស្ថាបនាផ្លូវខាងលើនេះ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលសង្កាត់ខំព្យាយាមកៀរគររកថវិកពីសប្បុរសជន ដើម្បីមកជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន។

គួរជម្រាបថា ការស្ថាបនាផ្លូវនេះ ជាការឆ្លើយតបទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលក្រួសក្រហម ពីក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ហើយពីថ្មមិច មកជាផ្លូវក្រាលកៅស៊ូបេតុងជាដើម សម្រាប់ការប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


