Connect with us

កីឡា

អ្នកគាំទ្រ Barcelona ទទូចឱ្យតារាឆ្នើមម្នាក់ចាកចេញពីក្លិប ក្រោយចាញ់ Sevilla យប់មិញ

បានផុស

នៅ

អ្នកគាំទ្រក្រុមអ្នកមានបុណ្យ FC Barcelona នៅបរទេសជាច្រើន បាននាំគ្នាបង្ហាញការមិនសប្បាយចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ខណៈមតិភាគច្រើនបានទទូចសុំឱ្យខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រូបនេះចាកចេញពីក្លិប បន្ទាប់ពីចាញ់ក្រុម Sevilla យ៉ាងចាស់ដៃកាលពីយប់មិញ។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់មិញ ថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមអ្នកមានបុណ្យ FC Barcelona បានរងបរាជ័យយ៉ាងចាស់ដៃ ក្នុងការប្រកួតសប្តាហ៍ទី ៨ នៃក្របខណ្ឌ La Liga ក្រោមថ្វីជើងក្រុម Sevilla ក្នុងលទ្ធផល ៤ ទល់នឹង ១។

គ្រាប់បាល់ ៤ គ្រាប់របស់ Sevilla គឺរកបានដោយកីឡាករ Alexis Sanchez នៅនាទីទី ១៣, កីឡាករ Isaac Romero នៅនាទីទី ៣៧, កីឡាករ Jose Angel Carmona នៅនាទីទី ៩០ និងចុងក្រោយរកបានដោយកីឡាករ Akor Adams នៅនាទីទី ៩០+៦។ ចំណែក ១ គ្រាប់របស់ក្រុមភ្ញៀវ Barcelona វិញ គឺរកបានដោយកីឡាករ Marcus Rashford នៅនាទីទី ៤០+៥។

ទិដ្ឋភាពប្រកួត

ក្រោយការបរាជ័យនេះ Lewandowski បានក្លាយជាផ្ទាំងស៊ីបធំបំផុត ដែលត្រូវបានអ្នកគាំទ្រលើកមកជជែកច្រើនជាងគេនៅលើបណ្តាញសង្គម។ ស្ថិតិរបស់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ ហាក់មិនល្អទាល់តែសោះ នាប៉ុន្មានប្រកួតចុងក្រោយ ខណៈការប្រកួតយប់មិញ រូបគេបានខកខានការស៊ុតប៉េណាល់ទី ១ លើក រកគ្រាប់បាល់ ក៏ដូចជាគ្រាប់ assist មិនបានសូម្បីមួយគ្រាប់ ស៊ុតចំគោលដៅ ០ លើក និងខកខានការស៊ុតបញ្ចូលទីឱកាសធំមួយលើក។

ទិដ្ឋភាពប្រកួត

ពាក់ព័ន្ធនឹងចំណុចនេះ អ្នកគាំទ្របាននាំគ្នាបញ្ចេញមតិនៅលើបណ្តាញសង្គម X ដូចខាងក្រោម៖

អ្នកគាំទ្រម្នាក់បានបញ្ចេញមតិ ថា៖ «Lewa មិនគួរឱ្យពួកយើងបន្តទៀតទេ។ ខ្ញុំពិតជាមិនខ្វល់ទេ។ ដូចគ្នាជាមួយ Olmo ផងដែរ នៅទីផ្សារដោះដូរកីឡាករខែ មករា ពួកយើងត្រូវតែបញ្ចេញកីឡាករទាំងនោះចេញ។ Arajou Olmo Lewa លោក Flick»

មតិអ្នកគាំទ្រ

អ្នកគាំទ្រម្នាក់ទៀត បានបញ្ចេញមតិ ថា៖ «Lewa ខកខានឱកាសគ្រាប់យ៉ាង»។ ចំណែកអ្នកគាំទ្រម្នាក់ទៀតបានសរសេរ ថា៖ «Sevilla មិនបានឈ្នះក្នុងដីគ្រប់រដូវកាល រហូតទាល់តែខ្ញុំភ្នាល់លើ Barca ដើម្បីឈ្នះនៅទីនេះ…។ Lewa មិនបានពាក់កណ្តាលកីឡាករ Aguero ធ្លាប់ធ្វើនៅទីនេះផង»

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម