Connect with us

កីឡា

Barcelona សម្លឹងឃើញជម្រើសខ្សែប្រយុទ្ធឆ្នើម ២ រូប អាច​ជំនួស Lewandowski

បានផុស

នៅ

ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងសម្លឹងឃើញជម្រើសខ្សែប្រយុទ្ធឆ្នើម ២ រូប ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski នៅពេលអនាគត។

ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធកណ្តាល Robert Lewandowski បច្ចុប្បន្នមានវ័យកាន់តែជ្រែខ្លាំងហើយ ខណៈកិច្ចសន្យារបស់គាត់ក៏កាន់តែជិតផុតកំណត់ដែរ ដោយមានសុភាពត្រឹមចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ។ ចំណុចនេះបានធ្វើឱ្យ Barcelona កំពុងស្វះស្វែងយ៉ាងខ្លាំង ដើម្បីស្វែងរកអ្នកមកជំនួស ហើយឥឡូវនេះ ពួកគេមានសម្លឹងឃើញបេក្ខភាពដ៏សក្តិសមចំនួន ២ នាក់។

យោងតាមការចុះផ្សាយដោយ ESPN បានឱ្យដឹង ថា ក្លិបអ្នកមានបុណ្យ FC Barcelona បានសម្លឹងឃើញខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Dusan Vlahovic និងខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Julian Alvarez ជាជម្រើសដ៏សក្តិសម ដើម្បីជំនួស Robert Lewandowski។

កីឡាករ Dusan Vlahovic និង Julian Alvarez

គួរឱ្យដឹង ថា Dusan Vlahovic នឹងផុតកិច្ចសន្យាជាមួយ Juventus នៅចុងបញ្ចប់រដូវកាលនេះហើយ។ ដូច្នេះនៅរដូវក្តៅខាងមុខ ខ្សែប្រយុទ្ធសញ្ជាតិ ស៊ែប៊ី វ័យ ២៦ ឆ្នាំនឹងក្លាយជាកីឡាករផ្ទេរគ្មានតម្លៃខ្លួន។ ដោយឡែក Alvarez វិញ អាចនឹងក្លាយជាឧបសគ្គបន្តិចសម្រាប់ក្រុមអ្នកមានបុណ្យ ដោយសាររូបគេនៅសល់កិច្ចសន្យាជាមួយ At Madrid ដល់ខែ មិថុនា ឆ្នាំ ២០៣០ ឯណោះ ហើយតម្លៃខ្លួននៅលើទីផ្សារវិញ ក៏ថ្លៃផងដែរ រហូតដល់ទៅ ១២០ លានដុល្លារអាមេរិក៕

កីឡាករ Dusan Vlahovic
កីឡាករ Julian Alvarez

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម