កីឡា
At Madrid ដាក់តម្លៃលក់ Alvarez ទៅ Barcelona ក្នុងតម្លៃថ្លៃបំផុតទី ២ បន្ទាប់ពី Neymar
ក្លិបអ្នកមានបុណ្យ FC Barcelona បានជ្រើសរើសខ្សែប្រយុទ្ធ Julian Alvarez ជាគោលដៅអាទិភាពចម្បង ដើម្បីជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ប៉ុន្តែបច្ចុប្បន្នកំពុងជាប់គាំង បន្ទាប់ពីលេចឮក្លិប Atletico Madrid បានកំណត់តម្លៃលក់កីឡាកររូបនេះរហូតដល់ទៅ ២៣៦ លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន GOAL បានឱ្យដឹង ថា ភាគី Barcelona បានស៊ើបសួរព័ត៌មានមួយចំនួនអំពី Alvarez នៅ At Madrid ប៉ុន្តែអ្វី ដែលទទួលបានមកវិញ គឺ At Madrid បានកំណត់តម្លៃដាក់លក់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះក្នុងតម្លៃ ២៣៦ លានដុល្លារអាមេរិក។ ចំនួននេះ ត្រូវបានគេដឹង ថា មានតម្លៃថ្លៃបំផុតទី ២ បន្ទាប់ពី Neymar ដែលការផ្ទេរពី Barcelona ទៅ PSG ក្នុងឆ្នាំ ២០១៧ មានតម្លៃ ២៦២ លានដុល្លារអាមេរិក។

Barcelona បានមើលឃើញ Alvarez ជាផែនការរយៈពេលវែងរបស់ក្លិប ដោយសារតែសមត្ថភាពពូកែបត់បែនរបស់គេ ស្របតាមការចង់បានរបស់នាយកផ្នែកកីឡាលក់ Deco។ ទោះបីជាយ៉ាងណា បញ្ហាហិរញ្ញវត្ថុរបស់ក្លិប នៅតែជារបាំងធំលើការផ្ទេរនេះ ហើយជាមួយគ្នានេះ La Liga ក៏កំពុងរឹតដ្បិតលើការចាយវាយរបស់ក្លិបនៅតំបន់ កាតាឡាន់ មួយនេះផងដែរ។

គួរឱ្យដឹងផងដែរ ថា បច្ចុប្បន្នមានក្លិបនៅ Premier League មួយចំនួន កំពុងតែតាមដានស្ថានភាពរបស់ Alvarez ដូច Barcelona ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ អាហ្សង់ទីន វ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថារូបគេ ចង់នៅលេងនៅប្រទេសអេស្ប៉ាញ បន្តទៀត។ ករណីប្រសិនបើកីឡាករចាកចេញពិតមែន គឺគេចង់ចូលរួមជាមួយ Barcelona តែ ១ គត់៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


