Connect with us

កីឡា

Barcelona ក្រសោបបានលុយខ្ទង់រយលានដុល្លារ ក្រោយឈ្នះជើងឯកលីគអេស្ប៉ាញ រដូវកាលនេះ

បានផុស

នៅ

ក្លិបអ្នកមានបុណ្យ FC Barcelona ក្រសោបបានលុយខ្ទង់រយលានដុល្លារអាមេរិក ក្រោយឈ្នះពានលីគកំពូល អេស្ប៉ាញ La Liga រដូវកាល ២០២៥-២០២៦ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Barcelona បានក្លាយជាម្ចាស់ជើងឯកពាន La Liga រដូវកាលនេះជាផ្លូវការហើយ ទោះការប្រកួតនៅសល់ ៣ ប្រកួតទៀត បន្ទាប់ពីយកឈ្នះ Real Madrid ២-០ នៅទឹកដី Camp Nou កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ១១ ខែ ឧសភា ឆ្នាំ ២០២៦ ដែលធ្វើឱ្យពួកគេដាច់ពិន្ទុក្រុមលេខ ២ អធិរាជសដល់ទៅ ១៤ ពិន្ទុ។

ក្រោយក្រសោបបានពាន La Liga រដូវកាលនេះ ក្លិប Barcelona ត្រូវបានគេប៉ាន់ប្រមាណ ថា នឹងទទួលបានប្រាក់រង្វាន់ក្នុងនាមជាក្រុមជើងឯកចន្លោះពី ៧០ ទៅ ១០៦ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS។ ចំនួននេះ គឺច្រើនជាងរដូវកាលមុន ២០២៤-២៥ ដែលពេលនោះក្រុមរបស់លោក Hansi Flick ទទួលបាន ៦៨.៦៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ប្រាក់រង្វាន់សម្រាប់ក្រុមនីមួយៗ ក៏ដូចជាក្រុមជើងឯកនៅលីគ អេស្ប៉ាញ គឺមិនមានការកំណត់ចំនួនជាក់លាក់នោះទេ ដោយសារប្រាក់រង្វាន់សម្រាប់ក្រុមនីមួយៗ គឺអាស្រ័យលើចំណូលរបស់លីគ តាមរយៈការលក់សិទ្ធិផ្សាយទៅកាន់ពិភពលោក។ ចំណូលដែលទទួលបាន នឹងបែកចែកជាភាគរយទៅក្រុមនីមួយៗ ក៏ដូចជាក្រុមជើងឯក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ AS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម