កីឡា
Barcelona ចុចឈ្មោះខ្សែប្រយុទ្ធម្នាក់ជាគោលដៅធំ ក្រោយ Lewandowski សម្រេចចិត្តចាកចេញ
ក្លិបអ្នកមានបុណ្យ FC Barcelona បានត្រៀមផែនការនាំយកខ្សែប្រយុទ្ធ Julian Alvarez របស់ Atletico Madrid ដើម្បីមកជំនួស Robert Lewandowski ក្រោយខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ វ័យ ៣៧ ឆ្នាំរូបនេះ សម្រេចចិត្តចាកចេញពីទឹកដី Camp Nou នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ។

Lewandowski បានលេងនៅ Barcelona ៤ រដូវកាលហើយ ពោលតាំងពីរដូវកាល ២០២២-២០២៣ មក បន្ទាប់ពីចាកចេញពី Bayern Munich។ កីឡាករនឹងអស់សុពលភាពកិច្ចសន្យាជាមួយក្រុមអ្នកមានបុណ្យនៅខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែយោងតាមសារព័ត៌មាន BBC Sport បានឱ្យដឹង ថា អតីតខ្សែប្រយុទ្ធ Bayern Munich នឹងមិនបន្តកិច្ចសន្យាថ្មីឡើយ ដោយសម្រេចចិត្តចាកចេញនៅចុងបញ្ចប់រដូវកាលនេះ។

បច្ចុប្បន្ន Lewandowski កំពុងត្រូវបានគេចាត់ទុក ជាវីបុរសមួយរូបរបស់ក្លិប ដោយសាររូបគេជាកីឡាករមានឆន្ទៈខ្ពស់មួយរូប ដែលបានមកជួយ Barcelona អំឡុងពេលស្ថិតក្នុងគ្រាដ៏លំបាក។ ក្នុងការលេងនៅ Barcelona ៤ ឆ្នាំមកនេះ ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រកបាន ១១៨ គ្រាប់ ពីការលេង ១៨៨ ប្រកួត។ ជាមួយគ្នានេះ កីឡាករបានឈ្នះពាន La Liga ២ លើក, Copa del Rey ១ លើក និង Spanish Super Cup ៣ លើក។
ក្រោយមានព័ត៌មានច្បាស់ការ អំពីការចាកចេញរបស់ Lewandowski ក្លិប Barcelona ក៏បានត្រៀមផែនការរួចរាល់ផងដែរ ដោយបានកំណត់មុខសញ្ញាលើខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ Julian Alvarez ជាគោលដៅផ្ទេរធំបំផុតរបស់ពួកគេ។ ទោះបីជាយ៉ាងណា នៅក្នុងខណៈពេលនេះ Barcelona កំពុងជួបបញ្ហាធំមួយ គឺរឿងតម្លៃ ដោយសារ At Madrid ដាក់តម្លៃខ្ពស់ខ្លាំង រហូតដល់ទៅ ១៤០.៩១ លានដុល្លារអាមេរិកឯណោះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


