ព័ត៌មានជាតិ
កសិករឃុំពាឯកក្រៅពីធ្វើស្រែ ក្លាយជាអាជីវករលក់ដូរដល់ទេសចរទៅកម្សាន្តតំបន់អាងភាស
ធ្លាប់តែមានជីវភាពរស់នៅប្រចាំថ្ងៃតាមរយះការប្រកបរបរកសិកម្ម ពេលនេះប្រជាកសិកររស់នៅក្នុងឃុំពាឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានក្លាយជាអាជីវករលក់ដូរស្ទើរគ្រប់គ្រួសារនៅតំបន់អាងភាស ខណះទីតាំងតំបន់នេះបានក្លាយជាកន្លែងកម្សាន្តថ្មីសម្រាប់ស្រុកឯកភ្នំ និងពេញនិយមពីភ្ញៀវមកពីទីជិតឆ្ងាយ។
មិនត្រឹមតែនៅថ្ងៃចុងសប្តាហ៍នោះទេមានភ្ញៀវមកកម្សាន្តជារៀងរាល់ថ្ងៃតែម្តង ដែលជាប្រភពផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករនៅទូទាំងឃុំពាមឯកនៃស្រុកឯកភ្នំ តាមរយះការលក់ដូរចំណីអាហារសម្រន់ផ្សេងៗ សម្រាប់បម្រើដល់ភ្ញៀវទេសចរ។ នេះបើតាមមន្រ្តីអាជ្ញាធរមូលដ្ឋាន។


ទីតាំងអាងភាសនេះ ក្រោយអាជ្ញាធរបានស្តារបាតអាងគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ផ្តល់ឲ្យមន្ទីរជំនាញបានរៀបចំជាប្រព័ន្ធធារាសាស្ត្រជួយដល់ការស្រោចស្រពលើដំណាំកសិកម្មរបស់ប្រជាកសិករនៅក្នុងស្រុកឯកភ្នំកាន់តែមានភាពទូលំទូលាយ។ ក្នុងនោះទីតាំងតំបន់នេះ ក៏បានក្លាយជាប្រភពប្រាក់ចំណូល របស់ប្រជាកសិកររស់នៅជិតទី តាំងអាងមួយនេះ បានយ៉ាងប្រសើជាងគ្រាកន្លងទៅផងដែរ។
លោក ដាវុធ ពលរដ្ឋមួយរូបបានប្រាប់ថា “ខ្ញុំបានរស់នៅលើទំនប់អាង តាំងពីឆ្នាំ២០០៧ ដើម្បីប្រកបរបរធ្វើស្រែ និងផ្សែផ្សំធ្វើជានេសាទ ជាលក្ខណះគ្រួសារខ្លះផង ដើម្បីជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីអាជ្ញាធរចុះឲ្យរុះរើដើម្បីរៀបចំអាង ហើយមកដល់ពេលនេះកូន និងប្រពន្ធខ្ញុំបានទៅលក់ដូរនៅទីនោះ រកកម្រៃបានប្រសើរជាង កាលពីក្រុមគ្រួសារខ្ញុំរស់នៅលើទំនប់ព្រោះមានភ្ញៀវមកលេងកម្សាន្តច្រើនក្នុងមួយថ្ងៃៗ”។



បើតាមអាជ្ញាធរស្រុកឯកភ្នំ អាងមួយនេះនៅមិនឆ្ងាយពីក្រុងបាត់ដំបងប៉ុន្មាននោះទេ។ ទំនប់អាងភាសមានទីតាំងស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលអាងមួយនេះ ស្ថិតជាប់ស្រុកចំនួន ២ គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានចម្ងាយពីស្រុកថ្មគោល ១៦ គីឡូម៉ែត្រ។
បឹងតាគមហៅ “អាងភាស” មានទំហំ ១០ ហិកតា ប៉ុន្តែស្ដារត្រឹម ៧ ហិកតា ជម្រៅ ៦ ម៉ែត្រ ដោយ ៣ ហិកតាទៀតត្រូវបានចាក់ដីសម្រាប់ធ្វើបរិវេណជុំវិញឲ្យបានស្អាត ដើម្បីដាំដើមឈើផ្សេងៗ ជាប្រយោជន៍សម្រាប់ភ្ញៀវមកកម្សាន្តសម្រាកកាយក្រោមម្លប់។
ក្រោយពីទីតាំងអាងមួយនេះ បានក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមក្នុងស្រុកឯកភ្នំ ក៏មានតំបន់គោលដៅបម្រើដល់ផ្នែកវិស័យទេសចរណ៍យ៉ាងសម្បូរបែបផងដែរ ក្នុងនោះមានដូចជា តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ប្រាសាទបុរាណ វត្តបុរាណ រួមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតទាំងលើគោក និងលើផ្ទៃទឹកបឹងទន្លេសាប។
យ៉ាងណាមិញ មន្ត្រីទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានបញ្ជាក់ថា តំបន់ទេសចរណ៍អាងភាស គ្រប់គ្រងដោយមន្ទីរធនធានទឹកខេត្ត ដែលជាប្រភពធារាសាស្ត្រដ៏ធំមួយទៀត សម្រាប់បំរើដល់វិស័យកសិកម្ម។ ប៉ុន្តែសម្រាប់ការទៅកម្សាន្តរបស់ភ្ញៀវ គឺនៅលើអាជ្ញាធរក្នុងមូលដ្ឋានស្រុកជាអ្នកគ្រប់គ្រង ទាំងសណ្តាប់ធ្នាប់ ទាំងសុខសុវត្ថិភាពជៀសវាងមានហានិភ័យណាមួយកើតឡើងដោយចៃដន្យឬជាយកថាហេតុ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


