ព័ត៌មានជាតិ
កម្លាំងនគរបាលចម្រុះខេត្តមណ្ឌលគិរី រឹបអូសបានឈើប្រណិតខុសច្បាប់ជិត ២០ កំណាត់
ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលចម្រុះនៃស្រុកអូររាំង បានបើកប្រតិបត្តិការចុះបង្រ្កាបករណីបទល្មើសធនធានធម្មជាតិមួយកន្លែង ដោយរឹបអូសបានឈើប្រណិតប្រភេទស្រឡៅលេខ១ ចំនួន ១៨ កំណាត់ កាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៥។

ប្រតិបត្តិការបង្រ្កាបនេះដឹកនាំដោយលោក ឃន់ អូន អភិបាលរងស្រុកអូររាំង សហការជាមួយកម្លាំងស្នាក់ការបរិស្ថានរងស្រុកអូររាំង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅត្រង់ចំណុចផ្លូវក្រោយខ្ទមអ្នកតា ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឈើដែលរឹបអូសបានត្រូវឈ្មួញរក្សាទុកដោយខុសច្បាប់នៅទីតាំងនេះ។ សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពធនធានធម្មជាតិខុសច្បាប់នៅក្នុងខេត្ត។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឈើដែលបានរឹបអូសនោះជាឈើ ស្រឡៅ ប្រភេទលេខ១ មានចំនួន១៨ ដុំ ដែលជនមិនស្គាល់អត្តសញ្ញាណយកលាក់ទុកចោលក្នុងព្រៃ។ ក្រោយពីការបង្រ្កាបនោះ ក្រុមការងារជំនាញបានដឹកជញ្ជូនវត្ថុតាងជាឈើខាងលើយកមករក្សាទុកនៅស្នាក់ការរងអូររាំង ដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់។

នៅក្នុងខេត្តមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ និងព្រៃឈើ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការអប់រំពលរដ្ឋជារឿយៗ និងព្រមានចាត់វិធានការមិនចំពោះមុខ ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងកាប់ព្រៃឈើដោយខុសច្បាប់។ ជាមួយនឹងការព្រមាននេះ មន្រ្តីបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើផ្សេងៗ ដែលប៉ះពាល់ទៅដល់សម្បត្តិធនធានធម្មជាតិ។

ទោះបីជាមានការរឹតបន្តឹងច្បាប់ និងការព្រមានក្តី ក៏បទល្មើសព្រៃឈើបានបន្តកើតមាននៅក្នុងតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរីនាពេលថ្មីៗនេះ។ សកម្មភាពខុសច្បាប់ដែលកំពុងបន្តទាំងនេះត្រូវបានជំរុញដោយក្រុមឈ្មួញ និងបុគ្គលមួយចំនួនគប់គិតគ្នាប្រើមធ្យោបាយផ្សេងៗ និងរថយន្តក្នុងការដឹកជញ្ជូនឈើខុសច្បាប់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


