Connect with us

សេចក្ដីជូនដំណឹង

ABA Mobile ដាក់ចេញមុខងារ សោមុខ លើគ្រប់ស្មាតហ្វូន

បានផុស

នៅ

សម្រាប់យុវជន ទី ពិសិដ្ឋ វាជាបទពិសោធន៍ថ្មីមួយ​ចំពោះការប្រើប្រាស់នូវមុខងារសោមុខ(ABA FacePass) របស់ធនាគារ ABA ដែលបានដាក់ឱ្យដំណើការអស់រយៈពេល១ឆ្នាំមកនេះ ដែលយុវជនរូបនេះបានលើកឡើងថា វាបានកាត់បន្ថយនូវពេលវេលា និងផ្តល់ភាពងាយស្រួល និងកាត់បន្ថយស្មុគស្មាញនៃការវាយបញ្ចូលលេខកូដសម្ងាត់នៅពេលខ្លួនធ្វើប្រតិបត្តិការម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ២១ឆ្នាំ ដែលបច្ចុប្បន្នជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនទិញលក់ទំនិញមួយក្នុងរាជធានីភ្នំពេញ ពិសិដ្ឋបានថ្លែងមកកាន់កម្ពុជាថ្មីថា ខ្លួនប្រើប្រាស់នូវមុខងារសោមុខ ចាប់តាំងពីធនាគារ ABA ដាក់ឱ្យដំណើការដែលផ្តល់ឱ្យខ្លួនមិនពិបាកក្នុងការវាយលេខកូដដើម្បីធ្វើប្រតិបត្តិការ ព្រោះខ្លួនតែងធ្វើការចំណាយនានាជាមួយគណនីយ ABA។

ពិសិដ្ឋបានគូសបញ្ជាក់ថា៖«បាទ! អ្វីដែលធ្វើឱ្យខ្ញុំពេញចិត្តនូវមុខងារសោមុខនេះគឺដោយសារយើងពុំចាំបាច់វាយលេខកូដសំងាត់រាល់ពេលធ្វើប្រតិបត្តិការដោយគ្រាន់តែប្រើមុខរបស់យើងសំឡឹងទៅកាន់កញ្ចក់ទូរស័ព្ទបញ្ចាក់ជាការស្រេច។ ពេលប្រើលេខដូច ពេលខ្លះខ្ញុំវាយខុសក៏មាន។ តែមកទាល់បច្ចុប្បន្ននេះគឺខ្ញុំមិនចំណាយពេលវាយលេខកូដទៀតឡើយជាមួយមុខងារសោមុខនេះ»។

ABA Mobile គឺជាកម្មវិធីធនាគារលើទូរស័ព្ទដំបូងគេនៅកម្ពុជា ដែលដាក់បញ្ចូលឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាសម្គាល់មុខមាត់។

ធនាគារ ABA បន្តឈានមុខគេលើនវានុវត្តន៍ធនាគារឌីជីថល តាមរយៈការដាក់ឱ្យ ប្រើប្រាស់នូវ មុខងារ សោរមុខសុវត្ថិភាព ដែលជាបច្ចេកវិទ្យាសម្គាល់មុខ​នៅលើ​ ABA Mobile ដែលជាកម្មវិធី​ទូរស័ព្ទរបស់ធនាគារ​។

មុខងារនេះ​ជួយបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ សោរមុខ ត្រូវបាន ដាក់​ចេញនៅឆ្នាំ ២០២៤ ហើយការដាក់ឱ្យប្រើប្រាស់ និងកំណើននៃការប្រើ​ប្រាស់សម្រាប់ ប្រតិ​បត្តិការសំខាន់ៗ បានធ្វើឱ្យវាក្លាយជាឧបករណ៍សុវត្ថិភាពដ៏សារៈសំខាន់​នាពេលបច្ចុប្បន្ន។

សោរមុខសុវត្ថិភាព ឥឡូវនេះ អាចធនាសុវត្ថិភាពស្រាប់ប្រតិបត្តិការ​ដែលមាន​ទឹកប្រាក់ច្រើន, ការផ្លាស់ប្តូរទិន្នន័យសំខាន់ៗ, eKYC (ដំណើរការ​​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អតិថិជនលើ​អេឡិច​ត្រូនិក​)អំឡុងពេលបើកគណនីភ្លាមៗ, និងការបើក​កម្មវិធីឱ្យសកម្មឡើងវិញ (App Reactivation)ជាដើម។ វាធានាថាមានតែម្ចាស់គណនី ABA ប៉ុណ្ណោះ ដែលអាចបន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន​។

សោរមុខសុវត្ថិភាព ដំណើរការហ័ស តិចជាង ២៤ វិនាទី គឺជាពេលមធ្យម ដែលត្រូវបំពេញការថតមុខផ្ទៀងផ្ទាត់ នៅពេល សោរមុខសុវត្ថិភាព ទាមទារសម្រាប់ប្រតិបត្តិការ​ដែលមានទឹកប្រាក់ច្រើន ឬការផ្លាស់ប្ដូររសំខាន់ៗណាមួយ ដើម្បីធានាទាំងល្បឿន និងសុវត្ថិភាព។

ជាង ៩០% នៃអ្នកប្រើប្រាស់ ABA Mobile បាន​ភ្ជាប់ការប្រើប្រាស់ សោរមុខ។ ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានអ៊ិនគ្រីប និងរក្សាទុកនៅលើម៉ាស៊ីនមេ​សុវត្ថិភាព​របស់ធនាគារ ABA ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ និងការការពារ​ឯកជនភាពរបស់អតិថិជន។ គ្មានទិន្នន័យណាមួយ ត្រូវបានចែករំលែក​ជាមួយភាគីទី៣ ឬផ្ញើចេញក្រៅប្រទេសកម្ពុជាឡើយ។

លោក Zokhir Rasulov ប្រធានផ្នែកឌីជីថល ធនាគារ ABA មានប្រសាសន៍ថា៖​«សោរមុខសុវត្ថិភាព បង្ហាញពីការបោះជំហានដ៏សំខាន់​ខាងផ្នែកសុវត្ថិភាពធនាគារ​លើ​ទូរស័ព្ទ និងបទពិសោធន៍អ្នកប្រើប្រាស់។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ខណៈ​ផ្តល់អាទិភាពដល់ភាពងាយស្រួល»។

«ជាឧទាហរណ៍ ប្រសិនបើអ្នកផ្ទេរចំនួនទឹកប្រាក់ធំជាង​ការកំណត់របស់អ្នក ​សោរមុខសុវត្ថិភាពនឹងតម្រូវឱ្យមានការផ្ទៀងផ្ទាត់មុខដោយ​ផ្ទាល់។ នេះមានន័យថា គ្មាននរណាម្នាក់ អាចបំពេញប្រតិបត្តិការដោយគ្មានវត្តមានរបស់អ្នកបានទេ ទោះបីជាគេស្គាល់លេខកូដរបស់អ្នកក៏ដោយ»។

ការបញ្ជាក់ពីភាពខុសគ្នារវាង FacePass និង Face ID   FacePass គឺជាមុខងារសុវត្ថិភាពរបស់ធនាគារ ABA នៅលើកម្មវិធីទូរស័ព្ទ ABA ដូច្នេះសូមកុំយល់ច្រឡំជាមួយ Face ID នៅគ្រឿងអេឡិចត្រូនិករបស់ Apple។ ខណៈ​ Face ID គឺជាមុខងារផ្ទៀងផ្ទាត់​ឧបករណ៍​សម្រាប់ iPhone មុខងារ FacePass ឯណោះវិញ ដំណើរការលើឧបករណ៍ iOS និង Android ដែលបំពាក់ដោយកាមេរ៉ាខាងមុខ​មានសមត្ថភាពសម្គាល់មុខផ្ទាល់។ នេះធានាថា ស្មាតហ្វូនទំនើបណាមួយក៏ដោយ ក៏អាចបើក FacePass សម្រាប់ប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាពបានដែរ ដោយមិនគិតពីម៉ាកនោះទេ ហើយមានតែម្ចាស់គណនី ABA ពិតប្រាកដប៉ុណ្ណោះ ដែលអាច​ធ្វើការផ្ទៀងផ្ទាត់បាន។

សូមបញ្ចូលអ្នកប្រើប្រាស់ ABA Mobile ម្នាក់ ឬ២នាក់ ដែលប្រើប្រាស់មុខងារ សោរមុខ យ៉ាងសកម្មសម្រាប់ប្រតិបត្តិការ និងសុវត្ថិភាពគណនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម