Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ABA ពង្រឹងសេវាកម្មជាមួយការប្តូរទីតាំងសាខាប៉ោយប៉ែត

បានផុស

នៅ

ធនាគារ ABA បានប្តូរទីតាំង សាខាក្រុងប៉ោយប៉ែត ទៅកាន់ទីតាំងថ្មីធំជាងមុន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សេវាធនាគារទំនើប ផ្តោតលើភាពងាយស្រួលជូនអតិថិជននៅក្នុងតំបន់។ ជាមួយនឹងបរិក្ខារកាន់តែប្រសើរ និងបច្ចេកវិទ្យាទំនើប ការប្តូរទីតាំងនេះ ឆ្លុះបញ្ចាំងពីការគាំទ្រ និងការឆ្លើយតបរបស់ធនាគារចំពោះតម្រូវការដែលបន្ដកើនឡើងជាលំដាប់ពីសំណាក់អតិថិជន និងអាជីវកម្មនានានៅតំបន់ប៉ោយប៉ែត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងថ្មីនេះ មានផ្ដល់នូវផលិតផល និងសេវាកម្មពេញលេញរបស់ធនាគារ ABA ជាមួយនឹងកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព បន្ទប់ VIP ធំជាងមុនសម្រាប់ឯកជនភាពអតិថិជន ព្រមទាំងចំណតសមរម្យ ដែលរចនាឡើងដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងគុណភាពសេវាកម្ម។  

ដើម្បីបង្កើនលទ្ធភាពចូលប្រើសេវារបស់អតិថិជនកាន់តែប្រសើរ យើងខ្ញុំបានពង្រីកកន្លែងស្វ័យសេវាប្រចាំសាខាឲ្យកាន់តែធំទូលាយជាងមុន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការសេវានានាយ៉ាងរលូន គ្រប់ពេលវេលា។ ទីតាំងថ្មីនេះ ក៏មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ រួមមាន Visa, Mastercard, UPI ភ្លាមៗផងដែរ។  

ABA សាខាក្រុងប៉ោយប៉ែត ស្ថិតនៅក្បាលដីលេខ 949, 1067 & 1116 ផ្លូវជាតិលេខ 5 ភូមិបាលិលេយ្យ 2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ ។  

សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8ព្រឹក ដល់ 8ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ 098 203 019។  

សូមអញ្ជើញអតិថិជនមកកាន់ ABA សាខាក្រុងប៉ោយប៉ែត និងសូមទទួលយកភាពងាយស្រួលនៃការប្រើប្រាស់សេវាធនាគារនៅទីតាំង ថ្មីនេះ។ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម