សេចក្ដីជូនដំណឹង
IDP Education បើកពិព័រណ៍ការសិក្សានៅអូស្ត្រាលីឆ្នាំ២០២៦ដើម្បីពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជានៅអូស្ត្រាលីកាន់តែច្រើន
IDP Educationក្រោមការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៦បានបើកពិព័រណ៍ការសិក្សានៅអូស្ត្រាលីឆ្នាំ២០២៦នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (សាល A និង B) រាជធានីភ្នំពេញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-អូស្ត្រាលី និងពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជានៅអូស្ត្រាលីកាន់តែច្រើនបន្ដែមទៀត។

ពិព័រណ៍ការសិក្សានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ៅ ស្រេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រចាំប្រទេសនៃ IDP Education និងសាលា ACE ។
ជាមួយគ្នានេះដែរIDP Education នឹងរៀបចំពិព័រណ៍នេះ នៅសណ្ឋាគារ សុខា អង្គរ រីសត ខេត្តសៀមរាបនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ។

ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី ពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ និងជួយសិស្សនិស្សិតកម្ពុជាទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តលើការសិក្សាអន្តរជាតិ។ស្របពេលដែលកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍ ការទទួលបានការអប់រំដែលមានគុណភាពខ្ពស់ និងជំនាញស្របតាមតម្រូវការសកល មានសារៈសំខាន់ក្នុងការរៀបចំធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
ចំណុចពិសេសនៃពិព័រណ៍ គឺការផ្តល់ឱកាសឱ្យសិស្សនិស្សិត និងមាតាបិតា បានជួបផ្ទាល់ជាមួយតំណាងសាលា សាកលវិទ្យាល័យរបស់អូស្ត្រាលី អាហារូបករណ៍ Australia Awards និងអតីតនិស្សិត ដើម្បីស្វែងយល់ពីបទពិសោធន៍ពិតអំពីការសិក្សា ការរស់នៅ និងឱកាសការងារនៅប្រទេសអូស្ត្រាលី។

សិស្សនិស្សិត និង មាតាបិតាអាចចូលរួមពិព័រណ៍ដោយឥតគិតថ្លៃ និងទទួលបានការប្រឹក្សាពីអ្នកជំនាញរបស់ IDP Education។ ឬជួបប្រឹក្សាផ្ទាល់នៅការិយាល័យ IDP នៅគ្រប់សាខាទាំង៦ របស់ ACE ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ឯកឧត្តម Derek YIP បានមានប្រសាសន៍ថា អូស្ត្រាលីនៅតែជាដៃគូអប់រំដ៏សំខាន់របស់កម្ពុជា ហើយសាកលវិទ្យាល័យលំដាប់ពិភពលោករបស់អូស្ត្រាលី បានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាជាច្រើនជំនាន់ ដែលបច្ចុប្បន្នបានក្លាយជាថ្នាក់ដឹកនាំ មន្ត្រីរាជការ សហគ្រិន និងអ្នកជំរុញការផ្លាស់ប្តូរក្នុងសង្គម។
ឯកឧត្តមបានបន្ថែមថា ក្រៅពីគុណភាពអប់រំដ៏ល្អឥតខ្ចោះ អូស្ត្រាលីក៏មានទីតាំងនៅជិតកម្ពុជា មានទីក្រុងទំនើប និងសហគមន៍ដែលស្វាគមន៍និស្សិតអន្តរជាតិយ៉ាងកក់ក្តៅ ដែលធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅសិក្សាដ៏ពេញនិយមសម្រាប់សិស្សនិស្សិតកម្ពុជា។

លោក ស្រេង ម៉ៅ បានមានប្រសាសន៍ថា៖ «ការអប់រំអន្តរជាតិ មិនត្រឹមតែផ្តល់នូវចំណេះដឹង និងសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងទំនុកចិត្ត សមត្ថភាពភាពជាអ្នកដឹកនាំ និងបណ្តាញទំនាក់ទំនងអន្តរជាតិ ដែលអាចឱ្យយុវជនបង្កើតផលវិជ្ជមានសម្រាប់សង្គម និងប្រទេសជាតិ។»
លោកបានបន្ថែមថា តាមរយៈពិព័រណ៍នេះ IDP Education បាននាំមកនូវសាកលវិទ្យាល័យលំដាប់ពិភពលោក ព័ត៌មានអាហារូបករណ៍ ការចែករំលែកបទពិសោធន៍ពីអតីតនិស្សិត និងការប្រឹក្សាពីអ្នកជំនាញ ដើម្បីជួយសិស្សនិស្សិត និងមាតាបិតា ស្វែងរកជម្រើសសិក្សាដែលឆ្លើយតបតាមតម្រូវការ។

គួរបញ្ជាក់ថាIDP Education ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលីក្នុងឆ្នាំ១៩៦៩ បច្ចុប្បន្នភ្ជាប់សិស្ស និស្សិតទៅសិក្សាជាង ១,៣០០ ស្ថាប័ននៅទូទាំងពិភពលោក ក្នុងនោះមានជាង ២៧០ គ្រឹះស្ថាននៅប្រទេសអូស្ត្រាលី ដើម្បីជួយសិស្សនិស្សិតជ្រើសរើសការសិក្សាដែលសមស្រប និងរៀបចំផែនការអនាគតប្រកបដោយភាពជឿជាក់។ជាមួយគ្នានេះ ACE ដែលជាផ្នែកមួយនៃ IDP Education បានប្រារព្ធខួប៣៤ឆ្នាំនៃសេវាអប់រំកម្រិតពិភលោក នៅកម្ពុជា និងជាមួយបណ្តាញសិស្សនិស្សិតជាងមួយលាននាក់៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


