Connect with us

សេដ្ឋកិច្ច

ហានិភ័យកាន់តែ​​កើនឡើង​​ពេលដែល​​ទីផ្សារទ្រព្យសកម្មឌីជីថលកាន់តែ​រីកចម្រើន ជាហេតុ​​ទាមទារ​ឱ្យ​មាន​ការទទួលខុសត្រូវ​កាន់តែ​ច្រើនដើម្បី​​ដោះស្រាយបញ្ហាទាំងនោះ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពង្រីកវិសាលភាព​ទីផ្សារទ្រព្យសកម្មឌីជីថល​ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នក​វិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេល​ជាមួយគ្នានោះ​ ​ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud) ការវាយប្រហារតាមរយៈការលួចទិន្នន័យ (phishing attacks) និងការជ្រៀតចូលគណនី បានកើនឡើងទន្ទឹមគ្នានឹងការរីកចម្រើននៃបណ្តាផ្លែតហ្វម (platforms) នានា ដែលកំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់រាប់រយលាននាក់នៅទូទាំងសកលលោក។ ថាតើ​​ឧស្សាហកម្មនេះឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះដោយ​របៀបណា កំពុងក្លាយជាចំណុចដ៏មានសារៈសំខាន់ មិនចាញ់ផលិតផលដែលឧស្សាហកម្មនេះ​កំពុងផ្តល់ជូននោះឡើយ។

ក្រុមហ៊ុន Bitget ដែលជាផ្លែតហ្វមជួញដូរទ្រព្យសកម្មចម្រុះដ៏ធំបំផុតមួយក្នុងពិភពលោក បានចេញផ្សាយរបាយការណ៍សន្តិសុខប្រចាំឆ្នាំ២០២៥ របស់ខ្លួន រួមជាមួយការបើកយុទ្ធនាការប្រចាំឆ្នាំដែល​មាន​ឈ្មោះថា “ខែប្រឆាំងការឆបោក” (Anti-Scam Month) កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ទិន្នន័យដែលបានបោះពុម្ពផ្សាយទាំងនោះ បានបង្ហាញឱ្យឃើញយ៉ាងលម្អិតនូវទំហំនៃការគំរាមកំហែងផ្នែកសន្តិសុខ ដែលអ្នកប្រើប្រាស់ផ្លែតហ្វមហិរញ្ញវត្ថុឌីជីថលកំពុងជួបប្រទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹងបញ្ហាទាំងនេះ។​

​ក្នុងឆ្នាំ២០២៥ ប្រព័ន្ធសន្តិសុខរបស់ Bitget បាន​ប្លុក​​​ការប៉ុនប៉ងវាយប្រហារប្រកប​ដោយ​ចេតនា​អាក្រក់ (malicious attack requests) បានច្រើនជាង ១៥០លានដង និងបានកំណត់អត្តសញ្ញាណអាសយដ្ឋាន IP ដែលមានហានិភ័យខ្ពស់ និងមានចេតនា​​មិនល្អបានជាង ១៣,០០០ អាសយដ្ឋាន។ ប្រព័ន្ធសន្តិសុខគេហទំព័ររបស់ផ្លែតហ្វមនេះ បានកត់ត្រាការស្ទាក់ចាប់ការវាយប្រហារបានជាង​ ២,៨ ប៊ីលានដង តាមរយៈវិធាន​​ការពារដែលបានកំណត់​តាម​តម្រូវការ​បុគ្គលជាក់ស្ដែង និងបានរារាំងការប៉ុនប៉ងវាយប្រហារដើម្បីបិទប្រព័ន្ធដំណើរការ (DDoS attack) បានជាង ១,៥ ប៊ីលានដង ក្នុងអំឡុងឆ្នាំ ២០២៥ នោះ។ លើសពីនេះ មាន​ករណី​ការពារអ្នកប្រើប្រាស់ចំនួន ១៨,១៣៥ ករណី ដែលត្រូវបានដោះស្រាយក្នុងអំឡុងពេលនោះ ផ្លែតហ្វមនេះបានទាមទារ និងស្ដារថវិកាត្រឡប់មកវិញបានប្រមាណ ៣២,៣ លានដុល្លារអាមេរិក ជូនដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារឧប្បត្តិហេតុសន្តិសុខ និងសកម្មភាពឆបោក។

លោក Hon Ng ប្រធានមន្ត្រីច្បាប់ ​របស់ក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ ឧស្សាហកម្មនេះកំពុងឈានចូលដល់យុគសម័យទ្រព្យសកម្មចម្រុះ ដែលអ្នកប្រើប្រាស់អាចចូលទៅកាន់ផលិតផល និងទីផ្សារកាន់តែទូលំទូលាយ តាមរយៈផ្លែតហ្វមតែមួយ។ នៅពេលដែលការចូលប្រើប្រាស់នេះកាន់តែរីកធំឡើង ការទទួលខុសត្រូវលើផ្នែកសន្តិសុខក៏ត្រូវតែកើនឡើងដូចគ្នាផងដែរ

ប្រធានបទសម្រាប់​ឆ្នាំនេះ គឺ “ទ្រព្យសកម្មកាន់តែច្រើន ខែលការពារកាន់តែរឹងមាំ៖ រក្សាសុវត្ថិភាពក្នុងយុគសម័យទ្រព្យសកម្មចម្រុះ” (More Assets, Stronger Shield: Stay Safe in the Multi-Asset Era) ដែលជា​ការ​ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃរបៀបដំណើរការរបស់ផ្លែតហ្វមហិរញ្ញវត្ថុឌីជីថល។ នៅពេលដែលផ្លែតហ្វមនានាពង្រីកវិសាលភាពខ្លួនហួសពីទ្រព្យសកម្មឌីជីថល ដើម្បីផ្តល់លទ្ធភាព​​ចូលទៅកាន់ទីផ្សារភាគហ៊ុន ទំនិញយុទ្ធសាស្ត្រ ​និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត នោះប្រភេទនៃការឆបោក និងការគំរាមកំហែងផ្នែកសន្តិសុខ ក៏នឹងពង្រីកវិសាលភាពទៅតាមនោះដែរ។ អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ច្បាស់ពីហានិភ័យនៅក្នុងទីផ្សារមួយ អាចនឹងខ្វះការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងជាក់លាក់ណាមួយ ដែលកើតឡើងនៅក្នុងទីផ្សារផ្សេងទៀត។

ក្រុមហ៊ុន Bitget បានឱ្យដឹងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ខ្លួន​ក្នុងឆ្នាំ២០២៥ រួមមាន ការពង្រឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authentication) ដោយប្រើប្រាស់ពិធីសារ​សន្តិសុខស្ដង់ដារក្នុងឧស្សាហកម្ម ការពង្រីកការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពហុកត្តា (Multi-Factor Authentication – MFA) សម្រាប់សកម្មភាពគណនីដែលមានហានិភ័យខ្ពស់ និងការដាក់ឱ្យប្រើប្រាស់ការវិភាគអាកប្បកិរិយាផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (machine learning-based behavioural analysis) ដើម្បីស្វែងរកសកម្មភាពគួរជាទីសង្ស័យ។ ផ្លែតហ្វមនេះក៏បានពង្រីកមជ្ឈមណ្ឌលប្រឆាំងការឆបោក​​ និងបានដំណើរការកម្មវិធី “Smarter Eyes Challenge” ដែលជាលំហាត់អនុវត្តការស្វែងរកការលួចទិន្នន័យ (phishing) និងការឆបោក ដែលមានអ្នកចូលរួមជិត ៥០,០០០ នាក់។

ការអប់រំអ្នកប្រើប្រាស់ គឺជាស្នូលចម្បងនៃកិច្ចខិតខំ​នេះ។ ក្រុមហ៊ុន Bitget បានរាយការណ៍ថា យុទ្ធនាការ “ខែប្រឆាំងការឆបោក​” របស់ខ្លួនក្នុងឆ្នាំ២០២៤ និង២០២៥ បានជ្រាបទៅដល់មនុស្សប្រហែល ១,៣៨ ប៊ីលាននាក់នៅទូទាំងសកលលោក តាមរយៈមាតិកាអប់រំ ធនធានសន្តិសុខ និងគំនិតផ្តួចផ្តើមសហគមន៍។ ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាប្លុកឆេន​ជំនាញៗ លើការចែករំលែកព័ត៌មានគិញ​​ស្ដី​ពីការគំរាមកំហែង និងការស្រាវជ្រាវប្រឆាំងនឹងការ​បោកបន្លំ។

ទិដ្ឋភាពសន្តិសុខនៃផ្លែតហ្វមទ្រព្យសកម្មឌីជីថល ក៏កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយនិយតករ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ប៧-០២៤-៧៣៥ ប្រក ស្តីពីប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ (cryptoasset activities) ដែលបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំ២០២៤ បានរួមបញ្ចូលនូវតម្រូវការសន្តិសុខបច្ចេកវិទ្យា (cybersecurity) និងការគ្រប់គ្រងហានិភ័យ ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកផ្តល់សេវាទ្រព្យសកម្មគ្រីបតូដែលមានអាជ្ញាបណ្ណ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយល់ដឹងថា ការការពារអ្នកប្រើប្រាស់នៅក្នុងវិស័យនេះ ទាមទារឱ្យមានទាំងក្របខណ្ឌច្បាប់ និងក្របខណ្ឌបច្ចេកទេសដើរទន្ទឹមគ្នា។

ដោយឡែក​ នៅ​ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Bitget បានប្រកាស​ផ្តល់ទិន្នន័យទីផ្សារកម្រិតទី២ (Level 2 market data) សម្រាប់ភាគហ៊ុនសហរដ្ឋអាមេរិក ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ទិន្នន័យកម្រិតទី២ នេះ ផ្តល់នូវតម្លាភាព និងមើលឃើញកាន់តែស៊ីជម្រៅទៅលើរាល់ការបញ្ជាទិញ និងលក់នៅក្នុងទីផ្សារ ដែលព័ត៌មានទាំងនេះកាលពីមុន គឺមានផ្តល់ជូនតែចំពោះស្ថាប័ន​អ្នកជួញដូរ​ (institutional traders) និងផ្នែកជួញដូរជំនាញប៉ុណ្ណោះ ដោយសារតម្លៃអាជ្ញាបណ្ណទិន្នន័យទីផ្សារមានតម្លៃខ្ពស់។

លោកស្រី Gracy Chen នាយិកាប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ នៅក្នុងទីផ្សារបែបប្រពៃណី ទិន្នន័យ និងការយល់ដឹងស៊ីជម្រៅត្រូវតែទិញក្នុងតម្លៃខ្ពស់។ យើងកំពុងលុបបំបាត់របាំងនោះ ដោយការផ្តល់ជូននូវទិន្នន័យទីផ្សារភាគហ៊ុនកម្រិតអាជីពដល់អ្នកប្រើប្រាស់របស់យើង ដែលឥឡូវនេះពួកគេអាចប្រើប្រាស់ឧបករណ៍ដែលកាលពីមុនត្រូវបានកម្រិតឱ្យប្រើនៅក្នុងផ្នែកតូចមួយនៃទីផ្សារប៉ុណ្ណោះ”​

ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដ៏ទូលំទូលាយ និងការធ្វើឱ្យទិន្នន័យទីផ្សារមានលក្ខណៈជាសកលសម្រាប់សហគមន៍​ គឺ​កំពុង​ចង្អុល​​ទៅកាន់ទិសដៅតែមួយ ពោលគឺ នៅពេលដែលផ្លែតហ្វមហិរញ្ញវត្ថុឌីជីថលកាន់តែមានភាពចាស់ទុំ គម្លាតរវាងអ្វីដែលធ្លាប់​មានសម្រាប់តែភាគីជំនាញ ឬស្ថាប័ន និងអ្វីដែលអ្នក​វិនិយោគ​ធម្មតាអាចចូលប្រើប្រាស់បាន គឺកាន់តែរួមតូចទៅៗ។ ការគ្រប់គ្រងការផ្លាស់ប្តូរនេះប្រកបដោយការទទួលខុសត្រូវ ទាំងក្នុងទិដ្ឋភាពនៃការការពារអ្នកប្រើប្រាស់ និងការអនុលោមតាមបទប្បញ្ញត្តិច្បាប់ គឺជាបញ្ហា​ប្រឈមដ៏ចម្បងសម្រាប់វិស័យនេះដែល​ត្រូវដោះស្រាយ​ក្នុងឆ្នាំខាងមុខៗ។

ពាក្យគន្លឹះសំខាន់ៗ ​
ផ្លែតហ្វមទ្រព្យសកម្មឌីជីថល Digital asset platformសេវាកម្មអនឡាញដែលមនុស្សអាចទិញ លក់ ឬរក្សាទុកទ្រព្យសកម្មឌីជីថល ដូចជាថូខឹន (tokens) ក៏ដូចជានៅលើផ្លែតហ្វមខ្លះ អាចវិនិយោគលើវិស័យប្រពៃណីដូចជា មាស ភាគហ៊ុន និងរូបិយប័ណ្ណ។ វាមានលក្ខណៈស្រដៀងនឹងធនាគារអនឡាញ ឬក្រុមហ៊ុនឈ្មួញជើងសារកណ្តាល (brokerage) ប៉ុន្តែវាដំណើរការឆ្លង​គ្នា​ទៅវិញទៅមក​​ទាំងលើទីផ្សារឌីជីថល និងទីផ្សារប្រពៃណី។​
ការវាយប្រហារលួចទិន្នន័យ Phishing attackទម្រង់នៃការឆបោកមួយប្រភេទ ដែលជនល្មើសផ្ញើសារក្លែងក្លាយ​ តាមរយៈអ៊ីមែល, សារទូរស័ព្ទ (SMS) ឬការជូនដំណឹងក្នុងកម្មវិធី ​ ដោយបន្លំខ្លួនជាស្ថាប័នដែលគួរឱ្យទុកចិត្ត។ គោលបំណង​នៃ​ទង្វើនេះ គឺដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យទម្លាយលេខសម្ងាត់ ព័ត៌មានលម្អិតនៃគណនី ឬការផ្ទេរប្រាក់។ បញ្ហានេះ​ជារឿងធម្មតាដែលតែង​កើត​មាននៅលើរាល់ផ្លែតហ្វមឌីជីថលទាំងអស់ មិនមែនមានតែនៅលើការដោះដូរទ្រព្យសកម្មឌីជីថលនោះទេ។​
ការវាយប្រហារបិទប្រព័ន្ធដំណើរការ DDoS attack (Distributed Denial-of-Service)ការវាយប្រហារតាមអ៊ីនធឺណិត ដែលជនល្មើសបញ្ជូនចរាចរណ៍ទិន្នន័យក្លែងក្លាយ (fake traffic) ក្នុងបរិមាណដ៏ច្រើនលើសលប់ទៅកាន់គេហទំព័រ ឬផ្លែតហ្វមណាមួយ ក្នុងបំណងធ្វើឱ្យប្រព័ន្ធនោះគាំង និងបិទដំណើរការ។ សកម្មភាពនេះ ប្រៀបដូចជាមនុស្សរាប់ពាន់នាក់មកឈរបិទច្រកចូលហាងមួយ ដើម្បីកុំឱ្យអតិថិជនពិតប្រាកដអាចចូលទៅក្នុងហាងបាន។ ផ្លែតហ្វមនានារារាំងបញ្ហានេះ ដោយការច្រោះចរាចរណ៍ទិន្នន័យដោយស្វ័យប្រវត្តិ។​
ទិន្នន័យទីផ្សារកម្រិតទី២ Level 2 market dataព័ត៌មានលម្អិត និងតាមពេលវេលាជាក់ស្តែង (real-time) ដែលបង្ហាញមិនត្រឹមតែតម្លៃចុងក្រោយនៃទ្រព្យសកម្មនោះទេ ប៉ុន្តែថែមទាំងបង្ហាញរាល់ការបញ្ជាទិញ និងលក់ដែលកំពុងរង់ចាំការបំពេញ ថាតើមានចំនួនប៉ុន្មាន ក្នុងតម្លៃណា និងទំហំប៉ុនណា។ សូមគិតថាវាដូចជាការមើលឃើញមិនត្រឹមតែតម្លៃលក់ចុងក្រោយនៃអចលនទ្រព្យនោះទេ ប៉ុន្តែគឺឃើញរាល់ការដេញថ្លៃដែលបានធ្វើឡើង និងដឹងថាធ្វើឡើងដោយនរណាទៀតផង។ កាលពីមុន ព័ត៌មាន​នេះ​អាច​ផ្តល់ជូនសម្រាប់តែអ្នកជួញដូរអាជីព និងស្ថាប័នប៉ុណ្ណោះ ដោយសារតម្លៃអាជ្ញាបណ្ណខ្ពស់។​
ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពហុកត្តា Multi-factor authentication (MFA)វិធីសាស្ត្រសន្តិសុខដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេច្រើនជាងមួយរបៀប មុនពេលចូលប្រើប្រាស់គណនី​ ឧទាហរណ៍ វាយលេខសម្ងាត់ រួមជាមួយលេខកូដប្រើបានម្តង (one-time code) ដែលផ្ញើទៅកាន់ទូរស័ព្ទដៃ។ កម្មវិធីធនាគារភាគច្រើននៅក្នុងប្រទេសកម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះរួចទៅហើយ។ ផ្លែតហ្វមនានាប្រើប្រាស់វិធីនេះ​ដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ទោះបីជាលេខសម្ងាត់ត្រូវបានគេលួចក៏ដោយ។​

ចំណាំ៖ ការជួញដូរទ្រព្យសកម្មឌីជីថល គឺស្ថិតនៅក្រោមបទប្បញ្ញត្តិនៅក្នុងប្រទេសកម្ពុជា ស្របតាមការណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។ អ្នកអានត្រូវបានណែនាំឱ្យពិគ្រោះជាមួយបទប្បញ្ញត្តិក្នុងស្រុកជាធរមាន និងស្វែងរកការប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ មុនពេលចូលរួមជាមួយផ្លែតហ្វមទ្រព្យសកម្មឌីជីថលណាមួយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម