សេចក្ដីជូនដំណឹង
RMA បើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop ធំជាងគេនៅកម្ពុជា
កាលពីថ្ងៃទី ០២ ខែកក្កដា មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើបបាន បើកសម្ពោធជាផ្លូវការ ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជា។

ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បានការជួសជុលរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បានគុណភាព តម្លាភាព និងការជួសជុលស្របតាមស្តង់ដាររោងចក្រ Premium Body Shop ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្មតោននិងបាញ់ថ្នាំរថយន្តនៅកម្ពុជា។

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុលរថយន្តគ្រប់ម៉ាកម៉ូឌែល និងគ្រប់ពណ៏ទាំងអស់រួមទាំងរថយន្តប្រណិតៗផងដែរ។




មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។
Premium Body Shop មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ៕
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទនងតាមលេខទូរសព្ទ័ 092 888 755/ 010 888 755



អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


