សេចក្ដីជូនដំណឹង
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤
ភ្នំពេញ៖ RMA Cambodia ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងបងប្អូនអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។


លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សម្រាប់អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 នេះ គឺជាសាខាទី 9 របស់ក្រុមហ៊ុន Ford នៅកម្ពុជា ហើយនេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ខិតសេវាកម្មរបស់យើងឱ្យកាន់តែគៀកជាមួយនឹងអតិថិជន។ លើសពីនេះទៅទៀត យើងមិនត្រឹមតែផ្តោតលើការផ្តល់ជូននូវរថយន្ត និងសេវាកម្មដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ តាមរយៈរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ យើងបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជំនាញ និងអភិវឌ្ឍសមត្ថភាពដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។”

លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់ Ford Cambodia ក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 ថ្មីនេះ។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំក៏សូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ Ford Cambodia នៃក្រុមហ៊ុន RMA Cambodia ដែលបានបំបែកកំណត់ត្រាថ្មីនៃការលក់រថយន្តថ្មីបានច្រើនបំផុតប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីផ្សាររហូតដល់ ២៥ ប្រទេស និងបានក្លាយជាកំណត់ត្រាថ្មីដ៏គួរឱ្យមោទនភាពសម្រាប់ប្រទេសកម្ពុជា។”






គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ ថ្មីនេះ គឺជាអគារស្តង់ដារអន្តរជាតិ ដែលមានដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មជួសជុលដោយក្រុមជាងជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន Ford ដើម្បីផ្តល់នូវទំនុកចិត្ត សុវត្ថិភាព និងផាសុកភាពជូនអតិថិជន Ford ទាំងអស់។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ នេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 089 777 033 / 098 777 033 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


