Connect with us

សេចក្ដីជូនដំណឹង

ក្រសួងបរិស្ថាន រៀបចំការប្រកួតគំនូរ និងថតរូបជុំវិញការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

ក្រសួងបរិស្ថានកាលពីថ្ងៃចន្ទ បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា នឹងរៀបចំការប្រកួតគូរគំនូរ និងថតរូបសម្រាប់កុមារ និងយុវជន ក្រោមប្រធានបទការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានសហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ នឹងរៀបចំការប្រកួតនេះសម្រាប់កុមារមានអាយុចាប់ពី ០៨ឆ្នាំ ដល់១៧ឆ្នាំ និងសម្រាប់យុវជនមានអាយុពី ០៨ឆ្នាំ ដល់៣៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះ ​មានគោលបំណងលើកកម្ពស់ពីការយល់ដឹង និងការឆ្លើយតបរបស់សាធារណជនទាំងអស់ ជុំវិញការប្រែប្រួលអាកាសធាតុ និងការចូលរួមទប់ស្កាត់បំរែបំរួលអាកាសធាតុ ពីសំណាក់ប្រជាជនគ្រប់រូប ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកការបញ្ចេញឧស្ម័នកាបូនតិចតាមរយៈការប្រកួតមួយនេះ។ ចំពោះការទទួលផ្ទាំងគំនូរ និងរូបភាព នឹងចាប់ផ្តើមបើកទទួល ចាប់ពីថ្ងៃប្រកាសដំណឹងនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ចំពោះការដាក់ពាក្យ និងព័ត៌មានលំអិតវិញ ត្រូវបំពេញតាមពាក្យស្នើសុំតាមតំណភ្ជាប់របស់ក្រសួងបរិស្ថាន ឬ ស្កេន QR Code ក្នុងរូបភាពខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម