Connect with us

សេចក្ដីជូនដំណឹង

កាន់តែកក្រើក! ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ពិតជាអស្ចារ្យណាស់ និងរីករាយបំផុត ជាមួយនឹងកម្មវិធីផ្តល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់ ជាពិសេសរង្វាន់ធំជាលុយសុទ្ធប្រាក់លានរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទៅដល់អតិថិជនដែលមានសំណាង នៅក្នុងឱកាសអបអរសាទរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង រយៈពេល ២ថ្ងៃដំបូង ជាមួយនឹងភាពរីករាយ សប្បាយ សប្បាយ ជាមួយនឹងការប្រគំតន្ត្រីសម័យ ដែលរៀបវចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅទីធ្លាមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រៅតែពីការចែករង្វាន់ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់នោះ ក៏មានការប្រគល់រង្វាន់ជាទឹកប្រាក់ ១០លានរៀលដល់អតិថិជនដែលសំណាងចំនួន ២រូបផងដែរ។

សម្រាប់អតិថិជនដែលមានសំណាងទី ១ មានឈ្មោះ ឌុន កាក់ ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ ១០លានរៀលនៅរាត្រីថ្ងៃទី ០១។ ដោយឡែក ចំពោះអ្នកដែលមានសំណាងបានឈ្នះរង្វាន់ទឹកប្រាក់ ១០លានរៀល នៅយប់ថ្ងៃទី ០២ មានឈ្មោះ សយ សុគន្ធារ៉ា ភេទស្រី អាយុ ១៩ឆ្នាំ ជាសិស្សទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានអាសយដ្ឋាននៅភូមិសំប៉ាន ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

ដោយឡែក សម្រាប់ការប្រគល់រង្វាន់នូវទឹកប្រាក់ចំនួន ១០លានរៀ លដល់អ្នកដែលមានសំណាងទាំង២នាក់ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃប្រារព្វពិធីបុណ្យទី ២ នៅលើឆាកប្រគំតន្ត្រីខារ៉ាបាវតែម្ដង។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃចុងក្រោយនេះ នៅមានការផ្ដល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍ និងរង្វាន់ប្រាក់លានជាច្រើនទៀត រង់ចាំអ្នកដែលមានសំណាង ជាពិសេសរង្វាន់ធំទឹកប្រាក់ ១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន ២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន ២០០រង្វាន់, ទូរស័ព្ទ oppo ចំនួន ២០០រង្វាន់ ព្រមទាំងរង្វាន់ ១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ រួសរាន់ឡើង…. ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក !!!៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម