សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ៥៥០ លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ
ការដោះដូរទំនិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៥១ លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ២០២៦ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌូនេស៊ីមានតម្លៃ ៤៧ លានដុល្លារ កើន ៤៣,៤% ចំណែកឥណ្ឌូនេស៊ីនាំចូលមកវិញមានតម្លៃ ៥០៣ លានដុល្លារ កើន ១៥,៥%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ផលិតផលនាំចេញទៅឥណ្ឌូនេស៊ីមាន ផលិតផលកសិកម្ម អាហារកែច្នៃ សម្លៀកបំពាក់ និងទំនិញផ្សេងទៀតដែលជាវិស័យដើរតួនាទីសំខាន់ក្នុងការអនុវត្តពាណិជ្ជកម្មខាងក្រៅរបស់កម្ពុជា។ ចំណែកឯឥណ្ឌូនេស៊ីនាំចូលមកវិញមានផលិតផល ប្រេងឥន្ធនៈ គ្រឿងចក្រ ម្ហូបអាហារ សម្ភារៈសំណង់ និងទំនិញប្រើប្រាស់។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានានូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ដោយសារមានតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។
លោកបណ្ឌិតបន្ថែមថា តម្រូវការកើនឡើង កើតចេញពីភាពត្រូវរ៉ូវគ្នា រវាងរដ្ឋ និងរដ្ឋ ដែលកើតចេញពីគោលនយោបាយការបរទេស និងទំនាក់ទំនងទ្វេភាគីជាមួលដ្ឋាន។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីសម្រេចបាននូវទឹកប្រាក់ជាង ១,០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌូនេស៊ីបានជាង ៦៧ លានដុល្លារ ចំណែកឥណ្ឌូនេស៊ីនាំចូលមករវិញមានតម្លៃ ១,០២ ពាន់លានដុល្លារ កើន ១,៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


