សេចក្ដីជូនដំណឹង
មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា
មន្ទីរពេទ្យ អុីនធ័រឃែរ នៅប្រទេសកម្ពុជា និងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ មកពីប្រទេសថៃមានមោទនភាពក្នុងការប្រកាសជាផ្លូវការអំពីការចាប់ដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងលើកស្ទួយ និងពង្រឹងសេវាសុខភាពទៅកាន់អ្នកជំងឺក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារកាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អុីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

ជំហានដំបូងនៃភាពជាដៃគូនេះនឹងផ្ដោតលើឯកទេសសំខាន់ៗរួមមាន ឯកទេសតម្រងនោម ឯកទេសបេះដូង និងឯកទេសឆ្អឹងខ្នង ដែលវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងធ្វើការផ្ដល់ជូននូវការពិគ្រោះ និងប្រឹក្សាជំងឺ រួមទាំងការពិនិត្យសុខភាពផ្សេងៗផងដែរដើម្បីធានាថាអ្នកជំងឺអាចទទួលបាននូវសេវាសុខភាពដែលមានស្តង់ដារឈានមុខកាន់តែនៅជិតខ្លួន។ តាមរយៈកិច្ចសហការនេះផងដែរមន្ទីរពេទ្យ អុីនធ័រឃែរ ដើរតួរយ៉ាងសំខាន់ក្នុងការបន្តផ្ដល់ជូននូវការថែទាំ ពិគ្រោះ និងប្រឹក្សាជំងឺ ដោយធានាថាការថែទាំក្រោយពេលព្យាបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពយកចិត្តទុកដាក់។

លោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់បានថ្លែងថា “ កិច្ចសហការនេះបានបង្ហាញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោកទៅកាន់សហគមន៍នានាចាសកលរបស់ពួកយើង។” លោកស្រីបន្ថែមថា“ តាមរយៈការចាប់ដៃគូជាមួយមន្ទីរពេទ្យ អុីនធ័រឃែរ ពួកយើងបានពង្រឹងការព្យាបាលទៅកាន់អ្នកជំងឺនៅ ប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេសរបស់ពួកយើង រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់ទៅលើអ្នកជំងឺ ដើម្បីធានាថាសុខភាព និងសុខមាលភាពរបស់ពួកគាត់ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។ ”

“ តាមរយៈកិច្ចសហការនេះ ពួកយើងមានគោលដៅក្នុងការនាំយកនូវវេជ្ជបណ្ឌិតឯកទេសបន្ថែមមកកាន់កម្ពុជា ” លោក Rajeev Rajan នាយកផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់។ លោកបានបន្ថែមថា “ ហើយពួកយើងក៏មានគោលបំណងក្នុងការបំពេញបន្ថែមលើការថែទាំដែលមានស្រាប់ ដើម្បីធានាឲ្យបានថាអ្នកជំងឺទទួលបាននូវការព្យាបាល និងថែទាំពេញលេញ។ ”

សង្ខេបនៃកិច្ចសហការនេះ៖
- ការមកពិនិត្យជាប្រចាំពីវេជ្ជបណ្ឌិតឯកទេស ៖ នៅជំហានដំបូងនេះ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ដែលមានឯកទេសលើផ្នែក បេះដូង តម្រងនោម និងឆ្អឹងខ្នងនឹងបើកការពិនិត្យ និងប្រចាំការជាទៀងទាត់ដើម្បីបង្កើនការផ្ដល់នូវការថែទាំទៅកាន់អ្នកជំងឺ។
- ជួបជាមួយអ្នកឯកទេសកាន់តែងាយស្រួល៖ ឥឡូវនេះអ្នកជំងឺអាចធ្វើការណាត់ជួបពិគ្រោះ ប្រឹក្សាជំងឺ តាមដានសុខភាព និងរៀបចំផែនការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ បាននៅមន្ទីរពេទ្យ អុីនធ័រឃែរ ដែលអាចជួយកាត់បន្ថយថ្លៃចំនាយលើការធ្វើដំណើរទៅក្រៅប្រទេស។
- ពង្រឹងលើការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ៖ ការតាមដានជាប្រចាំ ជាមួយនឹងផែនការថែទាំច្បាស់លាស់នឹងបង្កើននូវប្រសិទ្ធភាពគ្រប់គ្រងលើជំងឺរ៉ាំរ៉ៃ និងសុខភាពរបស់អ្នកជំងឺកាន់តែប្រសើរឡើង។
- ការសម្របសម្រួលក្នុងករណីបញ្ហាសុខភាពធ្ងន់ធ្ងរ៖ សម្រាប់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ អាចទទួលការសម្របសម្រួលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នៅទីក្រុងបាំងកក បានយ៉ាងរលូន។ លើសពីនេះ ព័ត៌មានចាំបាច់ទាំងអស់ពីសា្ថនភាពអ្នកជំងឺបានកត់ត្រាទុករួចរាល់ ព្រមទាំងការរៀបចំផែនការព្យាបាលរួលរាល់ នៅពេលទៅដល់មន្ទីរពេទ្យខាងប្រទេសថៃ។
- លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកនិងអគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យ អុីនធ័រឃែរបានថ្លែងថា “ ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ” ។ លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា “ នៅពេលដែលមានអ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់សម្រាប់សហគមន៍និងប្រទេសរបស់យើង។”
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងវិស័យសុខភិបាលនៅកម្ពុជា រួមបញ្ចូលទាំងជំនាញ និងធនធានរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់អ្នកជំងឺគ្រប់រូប៕






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


