Connect with us

សេចក្ដីជូនដំណឹង

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

បានផុស

នៅ

ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច មានមោទនភាពប្រកាសបើកសម្ពោធជាផ្លូវការនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍មួយពុំធ្លាប់ពីមុនមក ដែលត្រឹមតែរយៈពេលតែ 3 ខែប៉ុណ្ណោះ អាជីវកម្មហ្វ្រេនឆាយ អៃ-ឆា ការ៉េម និង តែគុជអាចពង្រីកខ្លួនបានជាង 20 ហាង ទាំងក្នុងក្រុងភ្នំពេញ និង តាមបណ្ដាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ផងដែរថា អៃឆា (Ai-CHA)  គឺជាអាជីវកម្មមួយប្រភេទដែលមានលក់ដូចជា ការ៉េម និង តែគុជ ជាមួយតម្លៃដ៏ពិសេស រសជាតិប្លែកៗ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ។ ហើយឈ្មោះ អៃឆា (Ai-CHA) នេះគឺបានមកពីតួអក្សរចិនពីរ —”Ai” (សេចក្តីស្រឡាញ់) និង “CHA” (តែ) — ដែលតំណាងឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះតែ និង ការប្តេជ្ញាចិត្តក្នុងការចែករំលែកសេចក្តីស្រឡាញ់ជាមួយនឹងពិភពលោក។

នៅឆ្នាំ 2022 អៃឆា (Ai-CHA)  ក៏បានប្រតិបត្តិការដោយផ្ទាល់ដំបូងនៅប្រទេសឥណ្ឌូនេស៊ី ហើយរាប់ចាប់តាំងពីពេលនោះមក យើងបានរីកចម្រើនយ៉ាងឆាប់រហ័សមកដល់សព្វថ្ងៃ ដោយមានហាងដែលបានចុះហត្ថលេខាជាង 1,200 នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឡាវ និងឥឡូវនេះ កំពុងមានវត្តមាននៅ កម្ពុជាហើយ ដែលទីតាំងដំណើរការបច្ចុប្បន្នមាននៅ ភ្នំពេញ កំពង់សោម សៀមរាប កោះកុង និង ត្រៀមដំណើរការសាខាហ្វ្រេនឆាយជាច្រើនទៀតឆាប់ៗខាងមុននេះ។ 

លោក Danny Tahardi អគ្គនាយករង Ai-CHA សកល បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា​ យើងពិតជាមានមោទនភាពណាស់ដែលបាននាំ អៃឆា (Ai-CHA)មកដល់ប្រទេសកម្ពុជា និង បានប្រារព្ធព្រឹត្តិការណ៍ដ៏ធំនេះឡើងផងដែរ ហើយមូលហេតុចម្បងដែលយើងបានមកបោះជំហាននៅទីនេះ ក៏ដោយសារ កម្ពុជាមានសក្តានុពលទីផ្សារខ្ពស់ រីកចម្រើនរហ័ស និង ​មានកំណើនប្រជាជនវ័យក្មេងកើនឡើងជាប្រចាំ។ លោកបានបញ្ជាក់បន្ថែមថា យើងមានការជឿជាក់យ៉ាងមុតមាំថា អៃឆា (Ai-CHA) នឹងនាំមកនូវ រសជាតិប្លែកៗ និងពិសោធន៍ថ្មីៗបន្ថែមទៀត ដល់អ្នកគាំទ្រ លើសពីនេះផងដែរ យើងក៏ត្រៀមនឹងពង្រីករហូតទៅដល់ 100 ហាងក្នុងរយៈពេលមួយឆ្នាំដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកសម្រាប់ភាពជោគជ័យទៅវិញទៅមកផងដែរ។  នេះបង្ហាញថា ការរីកចម្រើនមួយនេះគឺជាសក្ខីភាពនៃការជឿជាក់ និង សេចក្តីស្រឡាញ់ដ៏រឹងមាំដែលប្រជាជនប្រទេសកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងអាស៊ីអាគ្នេយ៍មានចំពោះម៉ាករបស់យើង។

ដើម្បីឆ្លើយតបក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច ក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសត្រឹមខែមេសានេះ រហូតដល់ $6xxx និង បន្ថែមជូនលើការសេវាកម្មគ្រប់គ្រង ដោយឥតគិតថ្លៃចំនួន ២ឆ្នាំ សម្រាប់ការបញ្ជាទិញហ្វ្រេនឆាយទាំងនេះគឺជាឱកាសមាស ឱកាសប្រាក់សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មផ្នែកភេសជ្ជៈមិនគួរមើលរំលង។

គួរបន្ថែមផងដែរថា ក្រុមហ៊ុនអៃ-ឆា ហ៊្វូដខេអេច គឺក្រុមហ៊ុន លក់ភេសជ្ជៈ តែគុជ និង ការ៉េម ដែលមានរសជាតិប្លែកៗ ជាមួយនឹងតម្លៃដ៏សមរម្យបំផុត ហើយបច្ចុប្បន្នបានដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2024 ដែលមានសាខាដំបូងបង្អស់នៅ ផ្សារទំនើបអ៊ីអន មានជ័យ ហើយថ្មីៗនេះបានបើកសាខាថ្មី1ទៀតនៅ ផ្សារទំនើបអ៊ីអន ភ្នំពេញតែម្តង​ និងត្រៀមដំណើរការនៅ ផ្សារទំនើបអ៊ីអន សែនសុខឆាប់ៗនេះផងដែរ។ 

ព័ត៌មានបន្ថែម
ទំនាក់ទំនងហ្រ្វេនឆាយ៖ +855 70 999 337

ផេកផ្លូវការ៖ https://www.facebook.com/aichacambodia/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៤១ នាទីutes មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម