របាយការណ៍ថ្មីពីធនាគារសិង្ហបុរី DBS បានព្យាករថា កំណើនសេដ្ឋកិច្ចថៃនឹងស្ថិតនៅត្រឹម ២,៨ ភាគរយជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ដោយយឺតយ៉ាវជាងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីអាគ្នេយ៍ដទៃផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
របាយការណ៍មើលឃើញថា ខណៈដែលប្រទេសទាំងនេះព្យាយាមងើបចេញពីអន្ទាក់នៃប្រាក់ចំណូលមធ្យម ពួកគេត្រូវប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងរឆ្ងាយជាងមុនទៅទៀត ដែលបញ្ហាទាំងនោះរួមមាន ភាពរហ័សនៃចំនួនប្រជាជនវ័យចំណាស់ កំណើននៃគោលនយោបាយការពារនិយមនៅប្រទេសអភិវឌ្ឍ និងតម្រូវការបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល។
តម្លៃនៃការនាំចេញផលិតផលកសិកម្មវៀតណាម បានកើនឡើង ២៤,៤ ភាគរយ ដល់ប្រមាណ ១៥,៧៦ ប៊ីលានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៤ ដោយមុខទំនិញចំនួន៥ រួមមានកាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ និងបន្លែ និងគ្រាប់ស្វាយចន្ទី បានកើនលើសពី១ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
តាមការប្រកាសរបស់ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់ឥណ្ឌូណេស៊ី ចំនួនដដែលបង្ហាញពីកំណើនប្រមាណ ២១ ភាគរយ បើធៀបនឹងរយៈពេល៦ខែដើមឆ្នាំដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Amalia Adininggar Widyasanti ប្រធានស្តីទីនៃ BPS បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖ «នេះគឺជាចំនួនភ្ញៀវទេសចរអន្តរជាតិខ្ពស់បំផុត ដែលប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាក្នុងឆមាសទី១ ចាប់តាំងពីឆ្នាំ ២០២០»។
លោកស្នើឡើងយ៉ាងដូច្នេះ ក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា នៅទីក្រុងញូវដេលី ដែលលោកបានជួបជាមួយមេដឹកនាំជំនួញឥណ្ឌាជាច្រើនរូប ខណៈគេមើញឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ ពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា បានកើនឡើងពី ២០០ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់ជិត ១៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមបានរួមចំណែកប្រមាណ ៨,៥ ប៊ីលានដុល្លារ។
ICA និយាយថា ការសាកល្បងនេះ គឺជាផ្នែកមួយនៃការសាកល្បងប្រព័ន្ធត្រួតពិនិត្យអន្តោប្រវេសន៍ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនថ្មី ដែលនឹងដាក់ឱ្យដំណើរការជាបណ្តើរៗសម្រាប់អ្នកដំណើរទាំងអស់ នៅគ្រប់ស្ថានីយអ្នកដំណើរ ក្នុងព្រលាន Changi នៅខែកញ្ញា និងនៅច្រកផ្លូវសមុទ្រ Marina Bay Cruise Center នៅខែធ្នូ។ ប្រព័ន្ធត្រួតពិនិត្យថ្មី អាចកាត់បន្ថយការចំណាយពេលរបស់អ្នកដំណើរ ក្នុងដំណើរការប្រកាសអន្តោប្រវេសន៍រហូតដល់ ៤០ ភាគរយ។
ថៃ និងចិន បានចូលរួមក្នុងកិច្ចពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ ដោយថៃផ្តោតលើការពង្រីកទីផ្សារសម្រាប់ផលិតផលសត្វចិញ្ចឹម និងផ្លែឈើរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈស្វាគមន៍ការវិនិយោគិនរបស់ចិនលើឧស្សាហកម្មកំពុងរីកចម្រើន ដែលមានក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ (EEC)។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។