ព័ត៌មានអន្ដរជាតិ
សិង្ហបុរីនឹងប្រើប្រព័ន្ធអន្តោប្រវេសន៍ដោយមិនប្រើលិខិតឆ្លងដែននៅព្រលាន Changi
អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) របស់សិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃពុធ ទី ៣១ ខែកក្កដា ថា អាជ្ញាធរនឹងបើកសាកល្បងការប្រកាសអន្តោប្រវេសន៍ដោយមិនប្រើលិខិតឆ្លងដែនសម្រាប់ប្រជាជនក្នុងស្រុក និងជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅព្រលានយន្ត Changi ចាប់ពីថ្ងៃ ៥ សីហាតទៅ។

តាមការចុះផ្សាយរបស់សារព័ត៌មាន CNA ប្រជាជនសិង្ហបុរីដែលធ្វើដំណើរឆ្លងកាត់ព្រលាន Changi នឹងអាចធ្វើដំណើរតាមគន្លងស្វ័យប្រវត្តិដែលបានកំណត់នៅស្ថានីយអ្នកដំណើរទី៣ ដោយមិនចាំបាច់បង្ហាញលិខិតឆ្លងដែន និងគ្រាន់តែប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់មុខ។
ICA និយាយថា ការសាកល្បងនេះ គឺជាផ្នែកមួយនៃការសាកល្បងប្រព័ន្ធត្រួតពិនិត្យអន្តោប្រវេសន៍ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនថ្មី ដែលនឹងដាក់ឱ្យដំណើរការជាបណ្តើរៗសម្រាប់អ្នកដំណើរទាំងអស់ នៅគ្រប់ស្ថានីយអ្នកដំណើរ ក្នុងព្រលាន Changi នៅខែកញ្ញា និងនៅច្រកផ្លូវសមុទ្រ Marina Bay Cruise Center នៅខែធ្នូ។ ប្រព័ន្ធត្រួតពិនិត្យថ្មី អាចកាត់បន្ថយការចំណាយពេលរបស់អ្នកដំណើរ ក្នុងដំណើរការប្រកាសអន្តោប្រវេសន៍រហូតដល់ ៤០ ភាគរយ។

បើតាមអាជ្ញាធរដដែល គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃផែនការរបស់ ICA ក្នុងបំពាក់ប្រព័ន្ធឌីជីថលសម្រាប់ការត្រួតពិនិត្យច្រកព្រំដែន ដើម្បីសម្រួលផ្លូវអ្នកដំណើរម្នាក់ៗ និងពង្រឹងសន្តិសុខព្រំដែន។
ជាមួយគ្នានេះ ក្នុងផែនការដដែលដូចគ្នា ICA បានបន្ថែមថា ប្រព័ន្ធត្រួតពិនិត្យឃ្យូអរកូដ (QR code) នៅច្រកត្រួតពិនិត្យដីគោករវាងសិង្ហបុរី និងម៉ាឡេស៊ី ក៏នឹងដាក់ឱ្យអ្នកដំណើរតាមម៉ូតូ ប្រើប្រាស់សម្រាប់ការប្រកាសអន្តោប្រវេសន៍ចាប់ពីពាក់កណ្ដាលខែសីហានេះតទៅ។ ប្រព័ន្ធនេះ ត្រូវបានដាក់ចេញឱ្យប្រើប្រាស់សម្រាប់រថយន្តធម្មតា កាលពីថ្ងៃទី ១៩ ខែមីនា មុនពេលបន្ថែមទៅដល់អ្នកបើកបររថយន្តក្រុង នៅថ្ងៃទី ១៥ ខែមេសា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


