ព័ត៌មានជាតិ
ធនាគារ DBS ព្យាករពីកំណើនសេដ្ឋកិច្ចថៃយឺតយ៉ាវ នៅត្រឹម ២,៨ ភាគរយ ជាមធ្យម ក្នុងរយៈពេល ១០ ឆ្នាំទៅមុខ
របាយការណ៍ថ្មីពីធនាគារសិង្ហបុរី DBS បានព្យាករថា កំណើនសេដ្ឋកិច្ចថៃនឹងស្ថិតនៅត្រឹម ២,៨ ភាគរយជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ដោយយឺតយ៉ាវជាងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីអាគ្នេយ៍ដទៃផ្សេងៗ ទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

របាយការណ៍ ដែលមានឈ្មោះថា «Navigating High Winds: Southeast Asia Outlook 2024-2034» និងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រំពឹងថានឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៥,១ ភាគរយ ដោយវៀតណាម និងហ្វីលីពីនបានជំរុញកំណើនក្នុងតំបន់ខ្លាំងជាងគេ។
ការព្យាករបង្ហាញថា ចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៤ សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងជាមធ្យម ៦,៦ ភាគរយក្នុងមួយឆ្នាំ ហ្វីលីពីន ៦,១ ភាគរយ ឥណ្ឌូណេស៊ី ៥,៧ ភាគរយ និងម៉ាឡេស៊ី ៤,៥ ភាគរយ។ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង៦របស់អាស៊ីអាគ្នេយ៍ មានតែ សិង្ហបុរី ប៉ុណ្ណោះ ដែលមានកំណើនទាបជាងថៃ ពោលគឺប្រមាណ ២,៥ ភាគរយ។

របាយការណ៍ដែលចេញរួមគ្នាជាមួយ Angsana Council ក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Company បាននិយាយថា សម្រាប់ថៃ កត្តាជំរុញកំណើនសេដ្ឋកិច្ច រួមមានការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ការដើរតួជាមជ្ឈមណ្ឌលរថយន្តក្នុងតំបន់ដ៏សំខាន់ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលល្អ និងវិសាលភាពក្នុងតំបន់នៃក្រុមហ៊ុនពហុវិស័យរបស់ថៃជាដើម។
ទោះជាយ៉ាងណាក៏ដោយ កត្តាអវិជ្ជមាននៅតែមាន ដែលទាក់ទងនឹងទិដ្ឋភាពនយោបាយមិនច្បាស់លាស់ និងចលាចល ក្តីបារម្ភលើការបង្រួបបង្រួមក្នុងវិស័យសំខាន់ៗ រួមមានការលក់រាយ និងទូរគមនាគមន៍ និងបញ្ហាប្រឈមប្រជាសាស្រ្តជាដើម៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


