ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម ចង់បង្កើនពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌាដល់ ២០ ប៊ីលានដុល្លារ នាពេលឆាប់ៗ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

លោកស្នើឡើងយ៉ាងដូច្នេះ ក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា នៅទីក្រុងញូវដេលី ដែលលោកបានជួបជាមួយមេដឹកនាំជំនួញឥណ្ឌាជាច្រើនរូប ខណៈគេមើញឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ ពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា បានកើនឡើងពី ២០០ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់ជិត ១៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមបានរួមចំណែកប្រមាណ ៨,៥ ប៊ីលានដុល្លារ។
បច្ចុប្បន្ន ឥណ្ឌាមានគម្រោងវិនិយោគជាក់លាក់ចំនួន ៤១០ ដែលមានតម្លៃសរុប ១,០៣ ប៊ីលានដុល្លារ នៅក្នុងប្រទេសវៀតណាម ខណៈវៀតណាមមានគម្រោងវិនិយោគប្រមាណ ១៦ នៅក្នុងប្រទេសឥណ្ឌា ក្នុងតម្លៃសរុបប្រមាណ ១៤ លានដុល្លារ ដោយមិនរាប់បញ្ជូលការវិនិយោគរបស់ក្រុមហ៊ុនពហុវិស័យ Vingroup។

លោក ឈិញ បានសង្កត់ធ្ងន់ថា កត្តាស្នូលសំខាន់ៗចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងប្រសិទ្ធភាពរវាងធុរកិច្ចនៃប្រទេសទាំង២ គឺទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ទំនុកចិត្តនយោបាយខ្ពស់ ទីផ្សារបើកចំហ ភាពស្រដៀងគ្នានៃវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រ និងគោលដៅរួមលើកសាងប្រទេសដ៏មានអំណាច វិបុលភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។
នាយករដ្ឋមន្ត្រីដដែល បាននិយាយថា រដ្ឋាភិបាលវៀតណាមតែងតែលើកទឹកចិត្តឱ្យអាជីវកម្មឥណ្ឌាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលឥណ្ឌាមានចំណុចខ្លាំង ហើយវៀតណាមមានតម្រូវការ និងអាទិភាពខ្ពស់។ ក្នុងនោះ មានដូចជា បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ថាមពលដូចជាអ៊ីដ្រូសែន ជីវបច្ចេកវិទ្យា ការបង្កើតថ្មី កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឱសថជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


