ព័ត៌មានអន្ដរជាតិ
ថៃផ្ដោតការពង្រីកទីផ្សារផលិតផលសត្វចិញ្ចឹម និងផ្លែឈើនៅចិន ក្នុងកិច្ចប្រជុំជំរុញសម្ព័ន្ធភាពពាណិជ្ជកម្ម
ប្រទេសថៃ និងចិន បានចូលរួមក្នុងកិច្ចពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗ ដោយថៃផ្តោតលើការពង្រីកទីផ្សារសម្រាប់ផលិតផលសត្វចិញ្ចឹម និងផ្លែឈើរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈស្វាគមន៍ការវិនិយោគិនរបស់ចិនលើឧស្សាហកម្មកំពុងរីកចម្រើន ដែលមានក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ (EEC)។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

ការពិភាក្សាគ្នា ធ្វើឡើងនៅពេលអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Suchart Chomklin បានចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃអនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងចិន ដោយលោកបានធ្វើជាសហប្រធានកិច្ចប្រជុំជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Fei កាលពីថ្ងៃអង្គារ។
កិច្ចប្រជុំដដែលធ្វើឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើផលិតផលកសិកម្ម សំដៅជំរុញការប្រកួតប្រជែងទំនិញថៃនៅក្នុងប្រទេសចិន តាមរយៈបណ្ដាញផ្សេងៗរួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក វេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ និងការតាំងពិព័រណ៍ដែលរៀបចំដោយប្រទេសទាំង២ ជាដើម។
ក្រុមមន្ត្រីថៃបានស្នើឱ្យមន្ត្រីចិនជួយសម្រួលការនាំចេញផលិតផលសត្វចិញ្ចឹម និងផ្លែឈើរបស់ថៃទៅប្រទេសចិន។ បើតាម លោក Suchart ថៃក៏អញ្ជើញអ្នកវិនិយោគចិនឱ្យចាប់ឱកាសក្នុងឧស្សាហកម្មកំពុងរីកចម្រើនផ្សេងៗផងដែរដូចជារថយន្តអគ្គិសនី ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសជាដើម។ វិនិយោគិនទាំងនោះ ត្រូវបានលើកទឹកចិត្តឱ្យទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលមានស្រាប់ និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

គួរគូសបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសថៃអស់រយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងចិន មានចំនួន ១០៥ ប៊ីលានដុល្លារ ដែលធ្លាក់ចុះ ០,២២ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានឈានដល់ ៤៥,៧ ប៊ីលានដុល្លារ ពោលគឺកើនឡើងប្រមាណ ៤,២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បាងកកប៉ុស្តិ៍បានរាយការណ៍ថា ការនាំចេញសំខាន់ៗរបស់ថៃទៅកាន់ប្រទេសចិនរួមមានផ្លែឈើស្រស់ គ្រាប់ប្លាស្ទិក កុំព្យូទ័រ និងគ្រឿងបន្លាស់ ផលិតផលកៅស៊ូ និងផលិតផលដំឡូងមី។ ការនាំចូលសំខាន់ៗពីចិនវិញ រួមមានគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់ សារធាតុគីមី ដែកថែប និងផលិតផលដែកថែប និងគ្រឿងបន្លាស់រថយន្តជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


