ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីទទួលភ្ញៀវទេសចរបរទេសជាង ៦ លាននាក់ក្នុងឆមាសទី១ ខ្ពស់បំផុតរាប់តាំងពី ២០២០
ប្រទេសឥណ្ឌូណេស៊ីបានទទួលស្វាគមភ្ញៀវទេសចរបរទេសប្រមាណ ៦,៤ លាននាក់ ក្នុងឆមាសទី១ឆ្នាំនេះ ដែលវាជាចំនួនខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នា រាប់ចាប់ពីឆ្នាំ ២០២០ ពោលគឺពេលដែលវិបត្តិជំងឺរាតត្បាតកូវីដ១៩បានផ្ទុះឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីម្សិលមិញ។

តាមការប្រកាសរបស់ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់ឥណ្ឌូណេស៊ី ចំនួនដដែលបង្ហាញពីកំណើនប្រមាណ ២១ ភាគរយ បើធៀបនឹងរយៈពេល៦ខែដើមឆ្នាំដូចគ្នា កាលពីឆ្នាំមុន។ លោកស្រី Amalia Adininggar Widyasanti ប្រធានស្តីទីនៃ BPS បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា៖ «នេះគឺជាចំនួនភ្ញៀវទេសចរអន្តរជាតិខ្ពស់បំផុត ដែលប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាក្នុងឆមាសទី១ ចាប់តាំងពីឆ្នាំ ២០២០»។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីបានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣,១ លាននាក់ក្នុងឆមាសទី១ ឆ្នាំ ២០២០ ហើយចំនួននេះបានធ្លាក់ជាគំហុកដល់ ៧៣១ ៣១៥ នាក់ ក្នុងឆមាសដដែលនៅឆ្នាំ ២០២១។ ចំនួនភ្ញៀវបានកើនឡើងមកវិញត្រឹម ១,៥ លាននាក់នៅឆមាសទី ១ ឆ្នាំ ២០២២ មុនឡើងជិត ៥,៣ លាននាក់ ក្នុងឆមាសដដែលឆ្នាំ ២០២៣។
ទោះបីជាឆមាសទី១ឆ្នាំនេះ ឥណ្ឌូណេស៊ីបានកត់ត្រាពីកំណើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ចំនួន ៦,៤ លាននាក់ បង្ហាញពីភាពត្រដាបត្រដួសដែលប្រទេសនេះជួបប្រទះ ដើម្បីសម្រេចបានគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៧ លាននាក់ក្នុងឆ្នាំ ២០២៤ ទាំងមូល។

បើតាមលោកស្រី Amalia ប្រភពភ្ញៀវទេសចរធំៗបំផុតរបស់ឥណ្ឌូណេស៊ី រួមមានម៉ាឡេស៊ី សិង្ហបុរី និងអូស្រ្តាលី។
គេមើលឃើញថា ដូចគ្នានឹងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗយ៉ាងសស្រាក់សស្រាំ រួមទាំងគោលនយោបាយលើកលែងទិដ្ឋាការលើភ្ញៀវទេសចរបរទេសប្រមាណពី ១៦៩ ប្រទេស។
ការលើកលែងទិដ្ឋាការ បានក្លាយជាគោលនយោបាយបែបប្រកួតប្រជែងដ៏ធំក្នុងតំបន់អាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយវិបត្តិកូវីដ១៩ ខណៈបច្ចុប្បន្ន ថៃ និងម៉ាឡេស៊ី កំពុងបន្តនាំមុខគេលើចំណូលទេសចរក្រៅពីក្រៅស្រុក ដោយឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំរាប់សិបលាននាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


