មិនខុសគ្នាប៉ុន្មានពីប្រទេសអេស្ប៉ាញ ប្រទេសអ៊ីតាលីដែលជាសមាជិកណាតូនិងជាសម្ព័ន្ធមិត្តអាមេរិក បានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងទីក្រុង Sicily មុនហោះទៅកាន់មជ្ឈិមបូព៌ាទេ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ីតាលីម្នាក់បញ្ជាក់កាលពីថ្ងៃអង្គារ ដោយព័ត៌មាន POLITICO ។ សេចក្តីរាយការណ៍ ចេញផ្សាយថ្ងៃទី៣១ ខែមីនា បានលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមួយចំនួនគ្រោងចុះចតនៅមូលដ្ឋាន Sigonella កាលពីសប្តាហ៍មុន មុនពេលហោះហើរបន្តទៅកាន់គោលដៅបន្ទាប់ ប៉ុន្តែផែននៃការហោះហើរនេះ អ្នកបើកយន្តហោះមិនបានទាក់ទងទៅកាន់បុគ្គលិកទូទៅនៃកងទ័ពអាកាសអ៊ីតាលីមុននោះទេ ហើយយន្តហោះអាមេរិកក៏មិនអនុញ្ញាតឱ្យចុះចតដែរ។ នេះបើយោងតាមសារព័ត៌មានអ៊ីតាលី Corriere della Sera។...
អង្គការ NASA កំពុងរៀបចំបញ្ជូនក្រុមអវកាសយានិកជាលើកដំបូងទៅកាន់ឋានព្រះចន្ទក្នុងរយៈពេលជាង៥៣ឆ្នាំ រួមទាំងបេសកកម្ម Artemis លើកទីពីរ ដែលជាការហោះហើរសាកល្បងដ៏សំខាន់មួយលើឋានព្រះចន្ទ ខណៈសហរដ្ឋអាមេរិកកំពុងប្រណាំងប្រជែងឡើងវិញនូវភាពជាអ្នកដឹកនាំក្នុងលំហអាកាសជាមួយប្រទេសចិន។
អាជ្ញាធរស៊ូដង់ឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សជាង ៧០នាក់នៅក្នុងប្រទេសស៊ូដង់ភាគខាងត្បូង ដោយសារតែជម្លោះរ៉ែមាសនៅជាយក្រុងកាលពីចុងសប្តាហ៍។
ទាហានរាប់ពាន់នាក់មកពីកងពលធំទ័ពអាកាសលេខ ៨២ ដ៏ឆ្នើមរបស់កងទ័ពសហរដ្ឋអាមេរិកមកដល់មជ្ឈិមបូព៌ាហើយ នេះបើយោងតាមមន្ត្រីអាមេរិកពីររូបប្រាប់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី ៣០ ខែមីនា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីជំហានបន្ទាប់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើកឡើងកាលពីថ្ងៃចន្ទថា សង្គ្រាមនៅអ៊ីរ៉ង់សម្រេចគោលដៅបានជាងពាក់កណ្តាលហើយ ដោយខ្លួនមិនកំណត់ពេលវេលាច្បាស់ថាពេលណាវានឹងបញ្ចប់នោះទេ។
សេតវិមានណែនាំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើសុំប្រទេសនៅឈូងសមុទ្រចេញថ្លៃដើមនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) បានសង្កេតមើលការបាញ់សាកល្បងម៉ាស៊ីនរុញកម្លាំងខ្លាំងដែលប្រើប្រាប់ឥន្ធនៈរឹង ព្រមទាំងសាទរពីការអភិវឌ្ឍថ្មីមួយ