ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា គោលដៅសង្គ្រាមអ៊ីរ៉ង់សម្រេចជាងពាក់កណ្តាល
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានលើកឡើងនៅថ្ងៃចន្ទថា សង្គ្រាមនៅអ៊ីរ៉ង់សម្រេចគោលដៅបានជាងពាក់កណ្តាលហើយ ដោយខ្លួនមិនបានកំណត់ពេលវេលាច្បាស់ថាពេលណាវានឹងបញ្ចប់នោះទេ។
យោងតាម CNA និង AFP ផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់អ្នកផ្សាយព័ត៌មានអាមេរិក Newsmax ថា៖ «វាពិតជាហួសពីចំណុចកណ្តាលហើយ។ ប៉ុន្តែខ្ញុំមិនចង់កំណត់ពេលវេលាលើសង្រ្គាមនេះនោះទេ»។
លោក បន្ថែមថា៖ «ខ្ញុំចង់មានន័យថា សង្គ្រាមនេះជោគជ័យជាងពាក់កណ្តាលទាក់ទងនឹងបេសកកម្មហើយ វាមិនចាំបាច់ទាក់ទងនឹងពេលវេលានោះទេ»។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមសង្គ្រាមជាមួយ លោក ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដំបូងឡើយនិយាយថា ប្រតិបត្តិការនេះនឹងមានរយៈពេលពី ៤ទៅ ៦សប្តាហ៍ប៉ុណ្ណោះ។
លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា៖ «សង្គ្រាមនេះបានសម្រេចគោលដៅ រួមទាំងសម្លាប់សមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រាប់ពាន់នាក់។ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក៏ជិតដល់ទីបញ្ចប់នៃឧស្សាហកម្មអាវុធរបស់ពួកគេដែរ»។
លោក ណេតាន់យ៉ាហ៊ូ និង លោក ត្រាំ ចោទប្រកាន់ម្តងហើយម្តងទៀតថា អ៊ីរ៉ង់ជិតសម្រេចនូវការសាងសង់អាវុធនុយក្លេអ៊ែរ ហើយអះអាងទៀតថា ការប្រព្រឹត្តរបស់អ៊ីរ៉ង់ ក៏មានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមិនគាំទ្រផងដែរ ប៉ុន្តែ វានៅតែកើតឡើង ទោះបីជា លោក ត្រាំ អះអាងថា ខ្លួនបានបំផ្លាញទីតាំងសំខាន់ៗកាលពីឆ្នាំមុនក៏ដោយ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានលើកឡើងទាំងមានទំនុកចិត្តថា «សាធារណរដ្ឋអ៊ីរ៉ង់នឹងដួលរលំពីខាងក្នុង»។
លោក ណេតាន់យ៉ាហ៊ូ បន្តថា៖ «ខ្ញុំគិតថារបបនេះនឹងដួលរលំពីខាងក្នុង។ ប៉ុន្តែនៅពេលនេះ អ្វីដែលយើងកំពុងបន្តគឺគ្រាន់តែធ្វើឱ្យសមត្ថភាពយោធា មីស៊ីល និងអាវុធនុយក្លេអ៊ែរពួកគេចុះខ្សោយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


