ក្រសួងសុខាភិបាលលីបង់លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិ Kfarhata ភាគខាងត្បូងប្រទេសលីបង់សម្លាប់មនុស្ស៧នាក់ កាលពីថ្ងៃអាទិត្យ រួមទាំងកុមារអាយុ ៤ឆ្នាំម្នាក់ផងដែរ។
នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus សម្តែងការព្រួយបារម្ភពីគ្រោះថ្នាក់នៃរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
ការខកចិត្តកាន់តែខ្លាំងឡើងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ជាមួយសម្ព័ន្ធមិត្តណាតូ(NATO) ចំពោះការបដិសេធរបស់ពួកគេមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ធ្វើឱ្យអ្នកធ្វើគោលនយោបាយសងខាងនៃមហាសមុទ្រអាត្លង់ទិកត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរថ្មី។
អង្គការសុខភាពពិភពលោក (WHO) ព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់ ខណៈសង្គ្រាមកំពុងបន្ត បន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។
គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ប្រទេសជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីផលិតក្នុងស្រុក ប្រឆាំងការវាយប្រហារនានាចូលទឹកដីខ្លួន ជាពិសេសបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីខាងភាគីចិន
ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) ចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាចាត់ទុកជម្លោះនៅអ៊ីរ៉ង់ « ជាការលេងល្បែងសង្រ្គាម»
បណ្តារដ្ឋអារ៉ាប់ដឹកនាំដោយប្រទេសបារ៉ែនកំពុងស្វែងរកសេចក្តីសម្រេចអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដើម្បីអន្តរាគមន៍ផ្នែកយោធា បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈប្រទេសធំៗចំនួនបី មាន រុស្ស៊ី ចិន និងបារាំង បដិសេធចំពោះសេចក្តីសម្រេចដែលស្នើឡើង។