គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ប្រទេសជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីផលិតក្នុងស្រុក ប្រឆាំងការវាយប្រហារនានាចូលទឹកដីខ្លួន ជាពិសេសបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីខាងភាគីចិន
ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) ចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាចាត់ទុកជម្លោះនៅអ៊ីរ៉ង់ « ជាការលេងល្បែងសង្រ្គាម»
បណ្តារដ្ឋអារ៉ាប់ដឹកនាំដោយប្រទេសបារ៉ែនកំពុងស្វែងរកសេចក្តីសម្រេចអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដើម្បីអន្តរាគមន៍ផ្នែកយោធា បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈប្រទេសធំៗចំនួនបី មាន រុស្ស៊ី ចិន និងបារាំង បដិសេធចំពោះសេចក្តីសម្រេចដែលស្នើឡើង។
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីឱ្យដឹងថា ប្រទេសរុស្ស៊ីមានគម្រោងបញ្ជូនកប៉ាល់ដឹកប្រេងទីពីរទៅកាន់ប្រទេសគុយបា ក្រោយជោគជ័យលើកប៉ាល់ទី១ ខណៈប្រទេសកោះនេះកំពុងតស៊ូក្រោមការបិទផ្លូវប្រេងដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។
ប្រទេសចំនួន៨ដែលភាគច្រើនជាជនជាតិមូស្លីមបានថ្កោលទោសយ៉ាងខ្លាំង ចំពោះចលនារបស់អ៊ីស្រាអែលក្នុងការអនុម័តច្បាប់កាត់ទោសប្រហារជីវិតដោយការព្យួរក ជាការកាត់ទោសប្រហារជីវិតនៅក្នុងតុលាការដ៏សាហាវលើជនជាតិប៉ាឡេស្ទីន
ប្រទេសចិនលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថាមូលហេតុចម្បងនៃការរំខាននៅច្រកសមុទ្រ Hormuz គឺដោយសារតែការវាយលុកខុសច្បាប់រួមគ្នារបស់យោធាសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់
ប្រទេសបារាំងបានវាយបកទៅអាមេរិកវិញនៅថ្ងៃពុធ ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកអាមេរិកចេញពីអង្គការណាតូ(NATO) ដោយនិយាយថា សម្ព័ន្ធយោធាណាតូរចនាឡើង ដើម្បីធានាសន្តិសុខក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក មិនមែនសម្រាប់ប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz ទេ។