ប្រទេសបារាំងបានវាយបកទៅអាមេរិកវិញនៅថ្ងៃពុធ ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកអាមេរិកចេញពីអង្គការណាតូ(NATO) ដោយនិយាយថា សម្ព័ន្ធយោធាណាតូរចនាឡើង ដើម្បីធានាសន្តិសុខក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក មិនមែនសម្រាប់ប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz ទេ។
ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) អំពាវនាវដល់អង្គការសហប្រជាជាតិ(UN) ឱ្យធ្វើសកម្មភាពបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបានថ្កោលទោសការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។
មន្ត្រីមន្ទីរបញ្ចកោណម្នាក់ប្រាប់ CNN នៅថ្ងៃព្រហស្បតិ៍ថានាយសេនាធិការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Randy George ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ប្រាប់ឱ្យចូលនិវត្តន៍បន្ទាន់។
ប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈធ្ងន់ធ្ងរ គិតត្រឹមខែមីនា ឆ្នាំ២០២៦ ដោយមានស្តុកប្រេងមានត្រឹមតែជាង ៤៥ថ្ងៃប៉ុណ្ណោះ ថែមទាំងប្រកាសអាសន្នលើវិស័យថាមពលបន្ទាប់ពីការផ្គត់ផ្គង់នាំចូលបានធ្លាក់ចុះ ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។
ក្រសួងសុខាភិបាលរុស្ស៊ីលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា អ្នកជំងឺមហារីកស្បែកប្រភេទ melanoma កម្រិតខ្ពស់ជនជាតិរុស្ស៊ីម្នាក់ទទួលវ៉ាក់សាំងមហារីកផ្ទាល់ខ្លួនដំបូងគេ ខណៈប្រទេសនេះសង្ឃឹមថាការរកឃើញនេះជារបកគំហើញថ្មីមួយក្នុងការព្យាបាលជំងឺមហារីក។
ប្រទេសចិនសម្តែងការព្រួយបារម្ភខ្លាំងក្រោយជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារតាមអ្វីដែលទីក្រុងតូក្យូថាជា «មូលដ្ឋានសត្រូវ»។
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) លើកឡើងថាប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើរតួនាទីសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញឱ្យភាគីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា