ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងសម្លាប់ពលរដ្ឋស៊ូដង់ជាង៧០នាក់ ក្នុងជម្លោះរ៉ែមាស
អាជ្ញាធរស៊ូដង់ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សជាង ៧០នាក់នៅក្នុងប្រទេសស៊ូដង់ភាគខាងត្បូង ដោយសារតែជម្លោះរ៉ែមាសនៅជាយក្រុងកាលពីចុងសប្តាហ៍។
យោងតាមភ្នាក់ងារ AP ផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វីដេអូនៃសាកសពរាប់សិបនាក់ដេកលើដីត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត ហើយអ្នកកាសែតក្នុងស្រុកម្នាក់ បាននិយាយថា ជនរងគ្រោះជាច្រើនទៀតរត់គេចខ្លួនចូលក្នុងព្រៃ។

ទីតាំងរ៉ែមាសនៅទីក្រុង Jebel Iraq ក្នុងរដ្ឋ Central Equatoria ប្រទេសស៊ូដង់កាលពីអតីតកាល គឺជាទីតាំងនៃការប៉ះទង្គិចគ្នាដោយហិង្សាពាក់ព័ន្ធនឹងអ្នករុករករ៉ែខុសច្បាប់។ ការជីកយករ៉ែមាសនៅស៊ូដង់ខាងត្បូងភាគច្រើនមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលទេ តែពលរដ្ឋជីករកដោយផ្ទាល់ដែលអនុញ្ញាតអាជ្ញាធរជាតិ។
យ៉ាងណាអ្នកនាំពាក្យអាជ្ញាធរមូលដ្ឋាន លោក Kwacijwok Dominic Amondoc និយាយថាខ្លួននឹងចែករំលែកព័ត៌មានបន្ថែមពីការវាយប្រហារនេះពេលទទួលព័ត៌មានលម្អិត។
លោកបន្តថា៖ « អ្វីដែលខ្ញុំដឹងគឺថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីក្រុង Jebel Iraq នៅអណ្តូងរ៉ែមាស ហើយមានមនុស្សស្លាប់ជាង ៧០នាក់ និងរបួសជាច្រើននាក់ទៀត»។
សេចក្តីថ្លែងការណ៍មួយពីក្រុមប្រឆាំងលើកឡើងថា៖ « ទីក្រុង Jebel Iraq ស្ថិតនៅក្នុងតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខទាំងស្រុងរបស់កងកម្លាំងរដ្ឋាភិបាលឬ SSPDF ។ ជាលទ្ធផល ការទទួលខុសត្រូវពេញលេញចំពោះការសម្លាប់រង្គាលនេះស្ថិតនៅលើកងកម្លាំង SSPDF ដែលគ្រប់គ្រងតំបន់នោះ»។
ចំណែកក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយថ្កោលទោសការវាយប្រហារ ព្រមទាំងនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទង្វើដ៏គួរឱ្យរន្ធត់នេះតំណាងឱ្យការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិត បង្ហាញពីភាពងាយរងគ្រោះជាបន្តបន្ទាប់របស់ជនស៊ីវិលក្នុងតំបន់និងអសន្តិសុខ ជាពិសេសការកេងប្រវ័ញ្ចធនធានដែលមិនមានការគ្រប់គ្រង»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


