ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទំនងស្នើសុំប្រទេសឈូងសមុទ្រចូលរួមចេញថ្លៃចំណាយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
សេចក្តីរាយការណ៍នានានៅថ្ងៃអង្គារនេះ បានបង្ហាញថា ប្រធានាថិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទំនងបានស្នើសុំប្រទេសនៅឈូងសមុទ្រឲ្យជួយចេញថ្លៃចំណាយនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មានបស្ចឹមប្រទេស មាន Financial Times និង Al Jazeera ជាដើម។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន អ្នកនាំពាក្យប្រចាំសេតវិមាន លោកស្រី Karoline Leavitt ចោទជាសំណួរកាលពីថ្ងៃចន្ទថា តើរដ្ឋអារ៉ាប់គួរចំណាយសម្រាប់សង្គ្រាមដែរឬទេ ដូចពេលដែលសម្ព័ន្ធមិត្តអាមេរិកបានជួយផ្តល់មូលនិធិដល់អន្តរាគមន៍របស់ទីក្រុងវ៉ាស៊ីនតោន អំឡុងសង្គ្រាមឈូងសមុទ្រក្នុងឆ្នាំ ១៩៩០។

លោកស្រី Leavitt ប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថាវាជាអ្វីដែលប្រធានាធិបតីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអំពាវនាវឱ្យពួកគេធ្វើ (ចេញថ្លៃចំណាយក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់)។ ខ្ញុំនឹងមិននិយាយមុនគាត់លើរឿងនេះទេ ប៉ុន្តែវាពិតជាគំនិតមួយដែលខ្ញុំដឹងថា គាត់មានរួចហើយ និងជាអ្វីដែលខ្ញុំគិតថាយើងនឹងឮបន្ថែមពីគាត់»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដឹកនាំសម្ព័ន្ធភាពសកលនៃប្រទេសជាច្រើន អំឡុងសង្គ្រាមឈូងសមុទ្រ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសអ៊ីរ៉ាក់លើប្រទេសគុយវ៉ែត តាមការស្នើសុំរបស់ប្រទេសនេះ និងប្រទេសជិតខាងអារ៉ាប់មួយចំនួនទៀត។
ជាថ្នូរនឹងការជួយរបស់សហរដ្ឋអាមេរិក រដ្ឋនានាក្នុងតំបន់និងសមាជិកសម្ព័ន្ធភាព រួមទាំងអាល្លឺម៉ង់ និងជប៉ុនបានរៃអង្គាសប្រាក់បានចំនួន ៥៤ ប៊ីលានដុល្លារកាលឆ្នាំ១៩៩០ (ស្មើនឹង ១៣៤ ប៊ីលានដុល្លារនាពេលបច្ចុប្បន្ន) ដើម្បីជួយបង់ថ្លៃសម្រាប់ការចូលរួមរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា សង្គ្រាមដែលកំពុងតែប្រព្រឹត្តទៅនេះ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយឯកតោភាគី វាមិនពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តនិងប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលពួកគេចង់បាននោះទេ។
ចាប់តាំងពីការបើកការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ក្រុងតេហេរ៉ង់ក៏បានសងសឹកប្រឆាំងនឹងភាគីទាំងពីរដោយវាយបកមីស៊ីល និងដ្រូន ចូលមូលដ្ឋានទ័ព និង ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


