Sonya, Author at Kampuchea Thmey Daily

សុបិនបរិច្ចាគឈាមឱ្យអ្នកដទៃ ជាប្រផ្នូលនៃបញ្ហាសុខភាព
មនុស្សភាគច្រើនប្រហែលគិតថាសុបិនបរិច្ចាគឈាម ជាសញ្ញាល្អ ព្រោះវាជាអំពើល្អអាចស្រោចស្រង់ជីវិតអ្នកដទៃ។ ប៉ុន្តែ​ក្នុងជំនឿ ​សុបិននេះគឺជាប្រផ្នូលពាក់ព័ន្ធបញ្ហាសុខភាព និងទំនួលខុសត្រូវជាច្រើន។

១. សុបិនចង់បរិច្ចាគឈាម តែមិនបានបរិច្ចាគ

អំឡុងពេលនេះ ត្រូវប្រយ័ត្នខ្ពស់ចំពោះសុខភាព ព្រោះវា​ជា​រឿង​សំខាន់​ជាងគេ។ ជាពិសេសប្រសិនបើអ្នកធ្លាប់មានជំងឺពីមុន ឬជាជំងឺរ៉ាំរ៉ៃដែលធ្លាប់ធូរស្រាលម្ដងហើយ ឱកាសនៃការរើឡើងវិញគឺខ្ពស់ណាស់។ សុបិននេះក៏ជាប្រផ្នូលព្រមានអំពីអាជីវកម្ម ដែលមិនសមប្រកប មិនគួរ​វិនិយោគ​នោះទេ។

២. សុបិនចង់បរិច្ចាគឈាម ហើយបានបរិច្ចាគ

វាជាសញ្ញាមួយប្រាប់ថា មួយរយៈនេះសុខភាពរាងកាយនឹងមានភាពហត់នឿយហួសប្រមាណ។ អ្នកនឹងទទួលរ៉ាប់រងការងារជាច្រើនពីថ្នាក់ដឹកនាំ ធ្វើឱ្យសមត្ថភាពការងារអន់ថយ ដោយសារសម្ពាធហួសហេតុ។ ឱកាសនៃការចាញ់បោកគូសត្រូវក៏មានច្រើន ដោយសារការធ្វេសប្រហែសមួយពេល។

៣. សុបិនបរិច្ចាគឈាមពីរកំប្លោក

ប្រសិនបើអ្នកជាម្ចាស់បំណុល ឱកាសនៃការសងត្រឡប់មកវិញពីកូនបំណុលមានភាគរយតិចណាស់។ រាល់ការសម្រេចចិត្តដែលមានប្រាក់មកជាប់ពាក់ព័ន្ធ អាចទទួលរងនូវការខាតបង់។ ចំណែកសុខភាពផ្លូវចិត្តហាក់ច្របូកច្របល់ ស្មុគស្មាញ នាំឱ្យគេងមិនលក់៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ

ចុចអាន៖ ប្រជ្រុយ ៥កន្លែង គេជឿថា ជាមនុស្សមានភ័ព្វសំណាងខ្ពស់

The post សុបិនបរិច្ចាគឈាមឱ្យអ្នកដទៃ ជាប្រផ្នូលនៃបញ្ហាសុខភាព appeared first on Kampuchea Thmey Daily.

ប្រទេសកៀហ្ស៊ីស៊ីស្ថាន កែប្រែទង់ជាតិ ក្រោយរងមតិរិះគន់ពីពលរដ្ឋ
សភានៃប្រទេសកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតកាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ដោយធ្វើការកែប្រែការរចនាទង់ជាតិ ក្រោយទទួលមតិរិះគន់ពីប្រជាជន រួមទាំងប្រធានាធិបតីរបស់ប្រទេសគឺលោក Sadyr Japarov ។

ប្រធានាធិបតីប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov និយាយថា ធាតុកណ្តាលនៃទង់ជាតិមើលទៅមិនដូចព្រះអាទិត្យ តែបែរជាដូចផ្កាឈូករ័ត្នច្រើនជាង។ មូលហេតុនៃការរិះគន់ទង់ជាតិប្រដូចទៅនឹងផ្កាឈូករ័ត្ន ព្រោះនៅក្នុងវប្បធម៌កៀហ្ស៊ីស៊ីស្ថាន ផ្កានេះតំណាងឱ្យភាពដែលព្រមលះបង់ឧត្តគតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារមានការយល់ឃើញបែបនេះ ទើបប្រជាជនកៀហ្ស៊ីស៊ីស្ថានចាត់ទុកវាជារឿងឈឺចាប់សម្រាប់ជាតិ។

ទង់ជាតិនៃប្រទេសអាស៊ីកណ្តាលមួយនេះត្រូវបានអនុម័តកាលពីឆ្នាំ ១៩៩២ បន្ទាប់ពីប្រទេសបានទទួលឯករាជ្យពីសហភាពសូវៀត។ ទង់ជាតិមានផ្ទៃពណ៌ក្រហម រូបព្រះអាទិត្យពណ៌លឿងនៅចំកណ្ដាល និងកាំរស្មីរបស់ព្រះអាទិត្យរាងអង្កាញ់ចំនួន ៤០នៅព័ទ្ធជុំវិញ។

យ៉ាងណាមិញ ច្បាប់ដែលត្រូវបានអនុម័តដោយសភារបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃពុធបានផ្លាស់ប្តូរការរចនាកាំរស្មីព្រះអាទិត្យដែលមានរាងអង្កាញ់តិចៗ ឱ្យទៅជារស្មីព្រះអាទិត្យត្រង់វិញ ដើម្បីចៀសវាងការយល់ច្រឡំជាមួយផ្កាឈូករ័ត្ន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖​ តៃវ៉ាន់ ជំរុញឲ្យកុមារនិង​មនុស្សចាស់ កុំធ្វើដំណើរទៅចិន ព្រោះជំងឺ​ផ្លូវ​ដង្ហើម​

The post ប្រទេសកៀហ្ស៊ីស៊ីស្ថាន កែប្រែទង់ជាតិ ក្រោយរងមតិរិះគន់ពីពលរដ្ឋ appeared first on Kampuchea Thmey Daily.

ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៥៥
១. ការដោះលែងអ្នកទោស និងចំណាប់ខ្មាំង

-ប៉ុន្មាននាទីមុនពេលបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃហៀបនឹងផុតកំណត់ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នា ដើម្បីបន្តបទឈប់បាញ់មួយថ្ងៃបន្ថែមទៀត។

-រដ្ឋាភិបាល​អ៊ីស្រាអែល​​និយាយ​ថា ខ្លួន​បាន​ទទួល​បញ្ជី​ឈ្មោះ​ថ្មី​នៃ​អ្នក​ចាប់​ខ្លួន​នៅ​ហ្គាហ្សា​ដែល​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឈ្លើយសឹក​ដែល​ត្រូវ​ដោះលែង​នោះ​ទេ។

-ក្រុមហាម៉ាសបានដោះលែងអ្នកទោស ១៦នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ដោយអ៊ីស្រាអែលកាលពីថ្ងៃពុធ។ រហូត​មក​ដល់​ពេល​នេះ អ្នក​ទោស​ប៉ាឡេស្ទីន ២១០​នាក់ និង​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល ៩៧​នាក់​ត្រូវ​បាន​ដោះលែង។

-Ruqayah Amro ម្នាក់ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងបានប្រាប់កាសែត Al Jazeera ថា អ្នកទោសស្ត្រីត្រូវបានគំរាមកំហែងដោយឆ្មាំអ៊ីស្រាអែលដោយការរំលោភផ្លូវភេទ។

២. ការអភិវឌ្ឍន៍ចុងក្រោយ

-យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Thabet Thabet នៅតំបន់ West Bank ដែលកាន់កាប់នៅពេលព្រលឹមថ្ងៃព្រហស្បត្តិ៍។ ពួកគេក៏បានរារាំងរថយន្តសង្គ្រោះបន្ទាន់ និងសួរចម្លើយបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ផងដែរ។

-Wafa បានរាយការណ៍កាលពីថ្ងៃពុធថា នៅឯមន្ទីរពេទ្យកុមារ al-Nasr នៅភាគខាងជើងហ្គាហ្សា ក្រុមគ្រូពេទ្យបានរកឃើញសាកសពទារកមិនគ្រប់ខែចំនួន ៥នាក់ដែលបានរលួយខ្លះទៅហើយ។

-Wafa បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនអាយុ ២១ឆ្នាំម្នាក់នៅខាងក្រៅពន្ធនាគារ Ofer ភាគខាងលិចនៃទីក្រុង Ramallah ក្នុងតំបន់ West Bank ដែលកាន់កាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

-កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធបានសម្លាប់កុមារប៉ាឡេស្ទីនពីរនាក់គឺ Adam Samer al-Ghoul អាយុ ៨ឆ្នាំ និង Basil Suleiman Abu al-Wafa អាយុ ១៥ឆ្នាំ ក្នុងអំឡុងពេលវាយឆ្មក់នៅភាគខាងជើងនៃតំបន់ West Bank ។ ការសម្លាប់អនីតិជនទាំងពីររូបត្រូវអង្គការសហប្រជាជាតិស្តីថ្កោលទោស ដោយចាត់ទុកវាជាការប្រហារជីវិតដោយឈាមត្រជាក់។

-ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចេញពីផ្នែកដែលគ្រប់គ្រងដោយពួកហ៊ូធីនៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ។

-កាលពីថ្ងៃពុធ ក្រុមហាម៉ាសបានអញ្ជើញនាយកប្រតិបត្តិបច្ចេកវិទ្យាលោក Elon Musk ឱ្យធ្វើជាសាក្សីអំពីការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។

៣. ការទូត

-លោកស្រី Rashida Tlaib សមាជិក​អាមេរិកាំង​-ប៉ាឡេស្ទីន​តែ​ម្នាក់​គត់​នៃ​សភា​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង ដោយលោក​ស្រី​បន្ថែម​ថា ការ​ផ្អាក​បណ្ដោះ​អាសន្ន​ក្នុង​ការ​ប្រយុទ្ធ​មិន​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​របស់​ប៉ាឡេស្ទីនឡើយ។

-ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​បី​​ទៅ​កាន់​តំបន់ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken ​និយាយ​ថា រដ្ឋបាល​លោក បៃដិន ចង់​ពន្យារ​ពេល​បន្ថែម​ទៀត​ដដើម្បី​ផ្អាក​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។

-មេដឹកនាំអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា ខ្លួនកំពុងរក្សាជំហរលើការបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ នៅក្នុងការហៅទូរសព្ទចុងក្រោយបំផុតរបស់លោកជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សកម្មភាពយោធានៅភាគខាងត្បូងនៃឧបទ្វីបនេះគឺជារឿងចាំបាច់។ នេះបើយោងតាមគេហទំព័រ Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

-កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីអ៊ីស្រាអែល-ប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋទាំងពីរ។

-ខណៈដែលកិច្ចពិភាក្សារបស់សហភាពអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មលើក្រុមហាម៉ាសមានដំណើរការ ប្រទេសបារាំងបាននិយាយកាលពីថ្ងៃពុធថា គណៈកម្មការអឺរ៉ុបគួរតែពិចារណាលើការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលបានកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Aljazeera

ចុចអាន៖ លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផល​ប្រយោជន៍របស់ ណាតូ

The post ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៥៥ appeared first on Kampuchea Thmey Daily.

គូស្នេហ៍ឥណ្ឌូនេស៊ីរៀបការជាមួយសពឪពុកកូនក្រមុំ
គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូបានរៀបការដោយមានមេបា និងសាច់ញាតិទាំងសងខាងចូលរួម ប៉ុន្តែឪពុករបស់កូនក្រមុំបានស្លាប់មុនពិធីធំប្រាររព្ធឡើង ដូច្នេះសាមីខ្លួនទាំងពីរព្រមរៀបចំពិធីទាំងតម្កល់សពនៅក្បែរខ្លួន​។

ទីភ្នាក់ងារព័ត៌មានឥណ្ឌូណេស៊ី Detik បានរាយការណ៍ថា ពិធីរៀបអាពាហ៍ពិពាហ៍បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅផ្ទះកូនក្រមុំក្នុងទីក្រុង Sulawesi ។ ពិធីអាពាហ៍ពិពាហ៍ត្រូវបានប្រារព្ធឡើងលាយឡំនឹងភ្នែក ដោយសារឪពុកកូនក្រមុំមានជំងឺលើសឈាម និងជំងឺតម្រងនោម ហើយគាត់បានស្លាប់នៅថ្ងៃចូលរោង។ ដោយសារខ្មោចឪពុកមានបំណងចង់ចូលរួមមង្គលការកូនស្រី ដូច្នេះពិធីបានធ្វើឡើងទាំងតម្កល់សពនៅជាមួយ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា ភ្លាមៗបន្ទាប់ពីរៀបការចប់សព្វគ្រប់ សាកសពត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពក្បែរនោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា

The post គូស្នេហ៍ឥណ្ឌូនេស៊ីរៀបការជាមួយសពឪពុកកូនក្រមុំ appeared first on Kampuchea Thmey Daily.

មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា
នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបដិសេធសំណើរបស់មន្ត្រីជាន់ខ្ពស់នៃក្រុមឧទ្ទាមហាម៉ាសដែលអញ្ជើញឱ្យទៅទស្សនាតំបន់ហ្គាហ្សាដើម្បីមើលការដួលរលំនៃការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃចន្ទមហាសេដ្ឋីអាមេរិករូបនេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងពេលដែលលោកបានយល់ស្របថា ប្រទេសនេះគ្មានជម្រើសអ្វីផ្សេងក្រៅពីការបំផ្លាញក្រុមហាម៉ាសនោះទេ។ លុះមកដល់ថ្ងៃអង្គារ លោក Osama Hamdan សមាជិកនៃការិយាល័យនយោបាយហាម៉ាសបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង បេរ៉ូត ប្រទេសលីបង់ថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននឹងរីករាយក្នុងការបង្ហាញលោក Musk អំពីទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញដែលអ៊ីស្រាអែលបានប្រព្រឹត្តលើប្រជាជនហ្គាហ្សា។

ភ្លាមៗមហាសេដ្ឋីវ័យ ៥២ឆ្នាំ បានឆ្លើយតបថា វាហាក់ដូចជាគ្រោះថ្នាក់បន្តិចនៅទីនោះ សម្រាប់ពេលបច្ចុប្បន្ននេះ។ ការឆ្លើយតបរបស់មហាសេដ្ឋីអាមេរិកធ្វើឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានាធិបតី Isaac Herzog ។

យ៉ាងណាមិញ ក្រោយជំនួបជាមួយរដ្ឋាភិបាលអ៊ីស្រាអែល លោក Elon Musk បានយល់ស្របជាមួយនឹងគោលជំហរចុងក្រោយរបស់ពួកហាម៉ាស ដោយលើកហេតុផលថា អ្នកដែលមានបំណងធ្វើឃាតត្រូវតែបង្រ្កាប៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្ដើមជើងហោះហើរក្នុងស្រុកចំនួន ៩ ឡើងវិញ

The post មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

អ៊ុយក្រែនទទួលបានគ្រាប់ផ្លោង ៣សែនគ្រាប់ពីសហភាពអឺរ៉ុប
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ថា សហភាពអឺរ៉ុប (EU) បានផ្ដល់គ្រាប់ផ្លោងប្រហែល ៣០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែនក្នុងចំណោមគ្រាប់ផ្លោងរាប់លានគ្រាប់ដែល EU ធ្លាប់សន្យា ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីរហូតមកដល់បច្ចុប្បន្ន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Kuleba បានអំពាវនាវឱ្យមានជំនួយកាន់តែទៅលើឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងអង្គការណាតូ ដើម្បីធានាឱ្យទីក្រុងកៀវ ទទួលបានការផ្គត់ផ្គង់ដែលខ្លួនត្រូវការដើម្បីទប់ទល់នឹងរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា​ ក្នុង​រយៈពេល​ជាច្រើន​ខែ​ចុងក្រោយ​នេះទីក្រុង កៀវ ​បាន​ចូលរួម​ក្នុង​ការជំរុញ​រួមគ្នា​មួយ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុនផលិត​សព្វាវុធ​ឈានមុខ​គេ​លើ​ពិភពលោក​ឱ្យ​បង្កើត​ប្រតិបត្តិការ​ក្នុង​ប្រទេស​អ៊ុយក្រែន។

យ៉ាងណាមិញ ប្រទេសជាច្រើនបានប្រកាសឈប់ផ្ដល់ជំនួយអាវុធប្រទេសនេះ ខណៈប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្លូវ៉ាគី លោក Robert Fico បានសន្យាបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្តែក្រោយមកលោកបានបញ្ជាក់ថាខ្លួនមិនរារាំងការទិញអាវុធពីក្រុមហ៊ុនឯកជនរបស់អ៊ុយក្រែននៅស្លូវ៉ាគីឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ

The post អ៊ុយក្រែនទទួលបានគ្រាប់ផ្លោង ៣សែនគ្រាប់ពីសហភាពអឺរ៉ុប appeared first on Kampuchea Thmey Daily.

មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ នោះឡើយ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ចំពេលមានការព្រួយបារម្ភថា ជ័យជម្នះអាចបានទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងប្រ៊ុចសែល ថា សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនដោយដឹងថាកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយទំនងជាមិនអាចទៅរួចនោះទេ។ មន្ត្រីរូបនេះបាននិយាយថា “ការរំពឹងទុករបស់ខ្ញុំគឺថា ពូទីន នឹងមិនបង្កើតសន្តិភាព មុនពេលគាត់ឃើញលទ្ធផលនៃការបោះឆ្នោតរបស់យើងឡើយៗ” ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅដើមខែនេះ បានអញ្ជើញលោក ត្រាំ ទៅទស្សកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ខណៈពេលលោក ត្រាំ និយាយថា លោកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើជាប់ឆ្នោតម្ដងទៀត។ ការសន្យានេះបានធ្វើឱ្យអ៊ុយក្រែនសាទររលោក ត្រាំ យ៉ាងខ្លាំង ព្រោះអ៊ុយក្រែនជឿជាក់ថា លោក ត្រាំ អាចធ្វើឱ្យលោកខាងលិចគាំទ្រប្រទេសខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត

The post មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ appeared first on Kampuchea Thmey Daily.

ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ថោះ ម្សាញ់ មមី មមែ រកា កុរ» រាសីសមប្រកបណាស់
អំឡុងជាង២សប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំចំនួន ៦ ​នឹងទទួលបានសំណាង​ល្អខ្ពស់ទាំងផ្នែកលុយកាក់ ទ្រព្យសម្បត្តិ និងស្នេហា។ ឆ្នាំទាំង ៦ នោះរួមមាន៖

ឆ្នាំថោះ (ទន្សាយ)

ទន្សាយ​អ្នក​នឹង​បាន​លាភ​សំណាង​ ត្បិតប្រាក់​ចំណូល​នឹង​មាន​ភាព​ប្រសើរ​ឡើង​ ​ដោយ​សារ​ការ​ខិត​ខំ​ឧស្សាហ៍​ព្យាយាម​របស់​ខ្លួន​ឯង និង​សហការី។ ភាពជោគជ័យនៃគម្រោង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនរបស់អ្នក រួមទាំងប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុផងដែរ ហើយទន្សាយនឹងមានកំរៃជើងសារ និងប្រាក់រង្វាន់។

ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ថោះ ​ក៏​នឹង​មាន​ការ​ចំណាយ​ច្រើន​ដែរ​ក្នុង​មួយរយៈនេះ ដូច្នេះវាមិនមែនជាពេលវេលា​សម្រាប់​​សន្សំ​ប្រាក់ឡើយ។

លើស​ពី​នេះ​ទៀត ​គួរ​តែ​តាម​ដាន​សុខភាព​របស់ខ្លួន ​និង​សមាជិក​គ្រួសារ​ផងដែរ។ ប្រសិនបើ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ស្រួល ចូរ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​វាកុំ​ឱ្យ​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​អាច​ព្យាបាល​បាន​។

ឆ្នាំម្សាញ់ (ពស់)

ពស់ទទួលបានលាភសំណាងកាន់តែប្រសើរក្នុងកំលុងពេលនេះ។ បើ​និយាយ​ពី​ស្នេហា​ពស់​ដែល​រៀបការ​ហើយ ឬ​កំពុងមានស្នេហា​នោះ ទំនាក់ទំនង​​ជាមួយ​ដៃគូ​នឹង​មាន​ស្ថិរភាព​ ស្អិតល្មួតផ្អែមល្ហែម ។

ពស់​នៅ​លីវ​​គ្រាន់តែ​យកចិត្តទុកដាក់​លើ​ភេទ​ផ្ទុយ​ឱ្យ​បាន​ច្រើន នោះ​​នឹង​មាន​សំណាង​ក្នុង​រឿង​ស្នេហា ។ បើ​និយាយ​ពី​សុខភាព ឲ្យ​តែ​​ពស់​​មើល​ថែ​ខ្លួន​ឯង​ដូច​ធម្មតា នោះ​នឹង​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ។

ឆ្នាំមមី (សេះ)

សេះនឹងមានលាភ មានជ័យ ហើយអាចទទួលបានជំនួយ និងសសើរពីអ្នកមានគុណ។ ដូច្នេះហើយ ក្នុងពេលនេះ សេះត្រូវមានឥរិយាបទល្អ មិនត្រឹមតែនៅចំពោះមុខចៅហ្វាយនាយប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ និងស្មោះត្រង់ចំពោះអ្នកគ្រប់គ្នាផងដែរ ព្រោះអ្នកមិនដឹងថាអ្នកណាជាអ្នកមានគុណរបស់អ្នក ពួកគេអាចជាចៅហ្វាយ ឬសហការី ឬមិត្តភក្តិក្នុងគ្រួសារ។ ដរាបណាអ្នកជឿជាក់លើចំណុចនេះ ការប្រឹងប្រែងរបស់អ្នកនឹងទទួលផលជាក់ជាមិនខាន។

​អ្នក​នៅលីវលើកតែយកចិត្តទុកដាក់​លើ​អ្នក​នៅ​លីវ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន ទើប​អាច​ជួប​ស្នេហា​ពិត និង​គេច​ចេញពី​ភាព​នៅ​លីវ​។

ឆ្នាំមមែ (ពពែ)

ការអភិវឌ្ឍន៍ខ្លួនក្នុងការងារ ទំនាក់ទំនង និងសុខភាពត្រូវបានព្យាករណ៍ថានឹងទទួលបានជោគជ័យ ព្រមទាំងលាភសំណាង ប៉ុន្តែទាល់តែខិតខំ​ប្រឹងប្រែង ​កុំឱ្យ​ខ្ជះខ្ជាយពេល ទើប​លាភ​សំណាង​មិនរត់ចោល ។

បើ​និយាយ​ពី​លាភ​សំណាង​ក្នុង​ការងារ​វិញ ពីនេះទៅមុខ​នឹងចេះតែហូរចូល ហើយ​ជាទូទៅ​មិន​មានការ​រកាំរកូសជាមួយមេកោយ ឬសហការី​អ្វី​ឡើយ។ បុគ្គលិកការិយាល័យ គួរតែខិតខំធ្វើការតូចៗដោយអត់ធ្មត់ នោះប្រសិទ្ធភាពការងារនឹងប្រសើរឡើង ហើយនឹងត្រូវបានសរសើរពីចៅហ្វាយ។ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម ​អាចពង្រីកមុខរបដោយជោគជ័យ។

ពពែនៅលីវ កំពុងមើលចិត្តគ្នា អាចឈានដល់ដំណាក់កាលអាពាហ៍ពិពាហ៍។ ចំណែក​សុខភាព​ពពែ​វិញល្អរឹងមាំ ​ ​អាច​ចេញទៅ​ញ៉ាំ​អី​ ឬផឹក​អីបាន​ដោយ​មិនខ្វល់ខ្វាយ។

ឆ្នាំរកា (មាន់)

មនុស្សកើតឆ្នាំរកានឹងមានភាពរលូនល្អជាមួយនឹងទ្រព្យសម្បត្តិ ការងារ ទំនាក់ទំនង និងសំណាងល្អលើគ្រប់វិស័យ។ ចូរមាន់បន្តការខិតខំប្រឹងប្រែង ដើម្បីការពារសំណាងរបស់អ្នក ហើយប្រើវាដើម្បីលើកកម្ពស់គុណភាពជីវិត។

ដោយមានជំនួយ ទាំងអាជីព និងជំនួញនឹងទទួលផ្លែផ្កាដែលមិននឹកស្មានដល់។ ប្រសិនបើអ្នកចេះសន្សំទៀតនេះ សំណាងកាន់តែខ្ពស់ ដោយអាចវិនិយោគលើភាគហ៊ុន ដោយអាចប្រមូលផលធំនាពេលអនាគត។

មាន់នៅលីវដែលលួចស្រលាញ់គេ គួរបង្ហាញភាពក្លាហាន និងបញ្ចេញអារម្មណ៍ប្រាប់មនុស្សដែលអ្នកចូលចិត្តនៅពេលនេះជាការល្អបំផុត។ មាន់​ដែល​ជា​គូ​នឹង​គ្នា​ហើយ ​គួរ​សុំ​រៀប​ការ​ជាមួយ​ដៃ​គូ ត្បិតភាគីទាំងពីរមានហោរាសាស្ត្រអំណោយផល ឈានដល់អាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រង។

ឆ្នាំកុរ (ជ្រូក)

​ការងារ​របស់មនុស្សឆ្នាំកុរ នឹង​កាន់តែ​រលូន​ ដោយសារភាពឆ្លាតវៃ និងការខំប្រឹងរបស់អ្នក។

យ៉ាងណាមិញ សំណាងខាងទ្រព្យសម្បត្តិនឹងមិនស្ថិតស្ថេរទេ ហើយការចំណាយនឹងមានច្រើនណាស់។ ប្រសិនបើមិនរកលុយបន្ថែម អាចនឹងមានពាក់ព័ន្ធជាមួយបំណុល។

យ៉ាងណាមិញ ​សម្រាប់សិស្សនិស្សិត លទ្ធផលការ​សិក្សា​គឺ​ល្អ​ណាស់។ អ្នកនឹងអាចបំប្លែងការខិតខំប្រឹងប្រែងទៅជាពិន្ទុល្អ។ ជ្រូកដែលកំពុងហ្វឹកហាត់ការងារនឹងមានឱកាសរៀនជំនាញបន្ថែមទៀតដែលវាជាគ្រឹះរឹងមាំសម្រាប់ការងារនាពេលអនាគត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្នាំ៣ ទាំងអាជីពនិងជីវិតនឹងផ្លាស់ប្ដូរនៅដើមឆ្នាំ ២០២៤

The post ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ថោះ ម្សាញ់ មមី មមែ រកា កុរ» រាសីសមប្រកបណាស់ appeared first on Kampuchea Thmey Daily.