ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្ដើមជើងហោះហើរក្នុងស្រុកចំនួន ៩ ឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានចាប់ផ្ដើមដំណើរការឡើងវិញនូវជើងហោះហើរក្នុងស្រុកចំនួន ៩ សម្រាប់រដូវរងា ខណៈជើងហោះហើរមុនៗគឺដំណើរការដោយអតីតសាខាក្រុមហ៊ុន Thai Smile Airways ។

ការប្រតិបត្តិការជើងហោះហើរឡើងវិញនេះ ធ្វើឡើងរវាងទីក្រុងបាងកកទៅខេត្ត Chiang Mai, ខេត្ត Chiang Rai, ទីក្រុង Hat Yai, ខេត្ត Khon Kaen, ខេត្ត Krabi, ខេត្ត Narathiwat, ខេត្ត Phuket, ខេត្ត Ubon Ratchathani និងខេត្ត Udon Thani ។
ទន្ទឹមនោះ សេវាកម្មហោះហើរនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់យន្តហោះ Airbus A320 របស់អតីតក្រុមហ៊ុនបុត្រសម្ព័ន្ធ Thai Smile លើផ្លូវហោះហើរចំនួន ៩ ។

ដោយឡែក ចំពោះខេត្ត Phuket ក្រុមហ៊ុនមានសេវាហោះហើរប្រចាំថ្ងៃចំនួន ៥៦ ជើងក្នុងមួយសប្តាហ៍ ខណៈខេត្ត Chiang Mai មាន ៣៥ ជើង និងខេត្ត Khon Kaen មាន ២៨ ជើង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways International លោក Chai Eamsiri បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍កំពុងប្រើប្រាស់យន្តហោះ Airbus A320 ចំនួន ២០ គ្រឿង រួមជាមួយនឹងអាកាសយានិក និងអ្នកបម្រើលើយន្តហោះមកពីក្រុមហ៊ុន Thai Smile Airways ដោយសារតែអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ នឹងផុតកំណត់នៅខែមករា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


