ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត
ក្រុមហាម៉ាសនិងអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងនិងអ្នកទោសបន្ថែមទៀតនៅថ្ងៃពុធទី២៩ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃ នៅក្នុងជម្លោះហ្គាហ្សាស្ទ្រីប ខណៈក៏មានការផ្តោតយកចិត្តទុកដាក់ដែរ ទៅលើថាតើអ្នកសម្រុះសម្រួលកាតា អាចចរចារកបទឈប់បាញ់មួយផ្សេងទៀតបានដែរឬក៏អត់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលដកស្រង់ប្រភពពីការិយាល័យនាយករដ្ឋមន្ត្រីបានរាយការណ៍ថា អ៊ីស្រាអែល បានទទួលបញ្ជីចំណាប់ខ្មាំងដែលរំពឹងថានឹងត្រូវក្រុមហាម៉ាសដោះលែង នៅថ្ងៃពុធ។ យ៉ាងណាក៏ដោយ ការិយាល័យនាយករដ្ឋមន្ត្រី មិនធ្វើអត្ថាធិប្បាយភ្លាមៗទេ។
តាមការលើកឡើងរបស់អ៊ីស្រាអែល, បទឈប់បាញ់ អាចនឹងពង្រីកបន្ថែមទៀត បើក្រុមហាម៉ាស បន្តដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលយ៉ាងតិច១០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារនៅមានស្ត្រី និងកុមារកាន់តែតិច ស្ថិតក្នុងការឃុំឃាំង, បទឈប់បាញ់ហួសពីថ្ងៃពុធ ប្រហែលជាតម្រូវឲ្យមានការចរចាដើម្បីដោះលែងបុរសជនជាតិអ៊ីស្រាអែល យ៉ាងហោចណាស់មួយចំនួនជាលើកដំបូង។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុមសម្ព័ន្ធមិត្តឥស្លាមជីហាដ បានដោះលែងចំណាប់ខ្មាំងចំនួន១២នាក់ កាលពីថ្ងៃអង្គារ ដែលនាំឲ្យចំនួនសរុបនៃចំណាប់ខ្មាំងដែលត្រូវ ដោះលែង ក្រោយបទឈប់បាញ់ចាប់ផ្តើមកាលពីថ្ងៃសុក្រមក កើនដល់៨១នាក់។
ចំណាប់ខ្មាំងទាំងនោះ ស្ថិតក្នុងចំណោមមនុស្សប្រហែល២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសចាប់ខ្លួន អំឡុងពេលវាយប្រហារទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ តុលា ដែលអ៊ីស្រាអែលនិយាយថា មនុស្ស ១២០០ នាក់ត្រូវបានសម្លាប់។
ដោយឡែក អាជ្ញាធរសុខាភិបាលនៅហ្គាហ្សានិយាយថា ការទម្លាក់គ្រាប់បែកសងសឹករបស់អ៊ីស្រាអែល ទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១៥០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO ព្រមានថា ពលរដ្ឋនៅហ្គាហ្សា ប្រឈមស្លាប់ដោយសារជំងឺ ច្រើនជាងការទម្លាក់គ្រាប់បែក ទៅទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


