ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ នោះឡើយ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ចំពេលមានការព្រួយបារម្ភថា ជ័យជម្នះអាចបានទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងប្រ៊ុចសែល ថា សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនដោយដឹងថាកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយទំនងជាមិនអាចទៅរួចនោះទេ។ មន្ត្រីរូបនេះបាននិយាយថា “ការរំពឹងទុករបស់ខ្ញុំគឺថា ពូទីន នឹងមិនបង្កើតសន្តិភាព មុនពេលគាត់ឃើញលទ្ធផលនៃការបោះឆ្នោតរបស់យើងឡើយៗ” ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅដើមខែនេះ បានអញ្ជើញលោក ត្រាំ ទៅទស្សកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ខណៈពេលលោក ត្រាំ និយាយថា លោកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើជាប់ឆ្នោតម្ដងទៀត។ ការសន្យានេះបានធ្វើឱ្យអ៊ុយក្រែនសាទររលោក ត្រាំ យ៉ាងខ្លាំង ព្រោះអ៊ុយក្រែនជឿជាក់ថា លោក ត្រាំ អាចធ្វើឱ្យលោកខាងលិចគាំទ្រប្រទេសខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


