Connect with us

វប្បធម៌ ជំនឿ

ទឹករលកក្នុងសុបិន កុំមើលរំលងព្រោះជាសារមួយសំខាន់

បានផុស

នៅ

ធម្មតារលកទឹកក្នុងយល់សប្ដិ ជានិមិត្តរូបនៃអារម្មណ៍របស់មនុស្ស ឬប្រាប់ឲ្យដឹងមុននូវ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត​ចំពោះ​ម្ចាស់​សុបិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងក្តីសុបិន ដែលឃើញមហាសមុទ្រឬទឹកកួច បើទឹកនោះ​ងងឹតងងល់ មានន័យថា បំណងប្រាថ្នាមិនដឹងខ្លួនរបស់អ្នក មហិច្ឆតាអ្នកនិងនាំបញ្ហានៅកន្លែងធ្វើការ ឬមុខរបររកស៊ីជាមួយអ្នកណាម្នាក់។ ទឹក និងរលកតែងតែ តំណាងឲ្យ​លំហូរជីវិតយើង និងជាទូទៅផ្តោតលើកិច្ចការ អាជីព ធុរកិច្ច​បច្ចុប្បន្ន។

ប្រសិនបើអ្នកសុបិនថាឃើញទឹក រលកដ៏ធំមួយ បោកបក់លើឆ្នេរសមុទ្រក្តី នៅ​ជ្រលង​ណាក្តី សុបិន​នេះ​មក​ពន្យល់​មុន ទាយ​ទុក​អំពី​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជីវិតហើយ គុណភាព​នៃព្រឹត្តិការណ៍នេះ អាស្រ័យទៅលើ ទឹកថ្លាឬមានភក់កខ្វក់។

តើហេតុផលនៃរលកនេះកើតឡើងយ៉ាងដូចម្តេច។ ប្រសិនបើទឹកមានភក់ កាកសំណល់​និង​ភាព​កខ្វក់ មានន័យថា​ព្រឹត្តិការណ៍​ខាង​មុខ​នេះ​នឹង​មាន​លក្ខណៈ​អវិជ្ជមាន បំផ្លាញ​ឬ​គ្រោះថ្នាក់។

ប្រសិនបើរលក បែរជាថ្លាបរិសុទ្ធពោរពេញទៅដោយពន្លឺ ជាការប្រាប់ថាអ្វីមួយ វិជ្ជមាន មាន​តម្លៃ​និង​បាន​មកដល់ នៅក្នុងដៃរបស់ម្ចាស់សុបិនឆាប់ៗ ឬទាយទុកថា នៅ​ពេល​អនាគត​វា​នឹង​មាន​អ្វីមួយ​ដែល​ល្អ មិនគួរ​ឲ្យ​​ជឿអាចជា ការ​ទទួល​បាន​អំណោយ​ធំ​ដុំ។

តម្លៃ​វិជ្ជមាន​ឬ​អ​វិជ្ជមាន​នៃ​ក្ដី​សុបិន​ឃើញ​រលក ត្រូវ​បាន​កំណត់ ដោយ​គុណភាព​ទឹក​និង​អារម្មណ៍​ក្នុង​នោះ​ថា​ខ្លាច​ឬ​ល្អ?

ប្រសិន​បើ​អ្នក​កំពុង​សុបិន​ហើយ រីករាយ សុបិន​នោះ​ប្រាប់​ពី​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​បម្រុង​កើត​មាន​ឡើង​ក្នុង​ពេលក្រោកមក។ វា​អាច​ភ្ជាប់​គ្នា​បាន​ទាំង​ស្នេហា​ឬ​ការងារ ប្រសិន​បើ​រលក​ងងឹត​និង​រអាក់រអួល បំផ្លាញ គំរាមកំហែង គួរ​តែ​ប្រយ័ត្ន​ការពារ​ខ្លួន​ពី ការ​ស្អប់ កំហឹង​និង ការឈ្លានពាន ក្បត់​នៅ​កន្លែង​ធ្វើការ ។

បើឃើញថា កំពុងស្ថិតក្នុងរលកទឹក បក់បោក ឲ្យ​លង់ មិនអាច ដកដង្ហើម​ឬ​ហែល​បាន​ល្អ មានន័យថា នឹង​ជួបប្រទះការ លំបាក​មួយ​ឬ​ស្ថានភាព​ដែល​ពិបាកក្នុងជីវិតពិត ។

នេះក៏អាចមានន័យថា ជា​ការ​លង់​ក្នុង តណ្ហា​ដែល​មាន​លក្ខណៈ​ច្របូកច្របល់ រំភើប​មានអ្នកទីបី ឬ​លេង​ស្រា ឬ​ញៀន​ថ្នាំឬ អាចជាការប្រាប់មុនពីឥទ្ធិពល ឬ ឧបាយកល​ណាមួយ​ពី​ជនណាម្នាក់។

ប្រសិនបើ សុបិន​ឃើញ​ខ្លួនឯង នៅ​លើ​រលក​ដ៏​កក់ក្តៅស្អាត និង​សុវត្ថិភាព​បណ្តែត ដឹក​ទៅ​មុខ​ស្រឹបៗ ជា​ការ​ទាយ​មុន​អំពី ការ​នឹង​ជួប​ប្រទះ​នូវ​រយៈ​ពេល​ជោគជ័យ​ដ៏​អស្ចារ្យ លុយកាក់​បុណ្យ​សក្តិ និង​វិបុលភាព​យូរ។

ធម្មតា ទឹកស្អាតមានន័យថា ជោគជ័យ សុខភាព សំណាង។ ទឹកកខ្វក់និងភក់តំណាង ជំងឺ បរាជ័យភាព វេទនា។

រលកដ៏ធំ នៅក្នុងក្តីសុបិន ជនជាតិចិនទាយថា ជាការថប់បារម្ភ តែប្រសិនបើរលកបរិសុទ្ធ​និង​រីករាយ​ នេះ​គឺ​ជា​សញ្ញា​នៃ​បទពិសោធន៍​ថ្មី​ឆាប​ឆួល​សុភមង្គល ៕

គ្រូ ឯម

ចុចអាន៖សុបិនឃើញផ្លែល្ហុងប្រផ្នូលល្អអំពីអនាគត

ចុចអាន៖យល់​សប្ដិ​ឃើញ​រឿង​ចម្លែក​ៗ​ អាច​ជា​មនុស្សឆ្លាតវៃខាង​ច្នៃ​ប្រឌិត​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៧ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៣៦ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៥៧ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម