វប្បធម៌ ជំនឿ
ឃើញឆ្មាមួយនៅក្នុងក្ដីសុបិន ជានិមិត្តរូបនៃស្មារតីឯករាជ្យ
ប្រសិនជាមនុស្សស្រីសុបិនវិញ បង្ហាញពីការច្នៃប្រឌិតនិងថាមពលខ្លាំងក្នុងអាជីព។
ក្តីសុបិនឃើញសត្វឆ្មា អាចជាប្រផ្នូលខុសគ្នា អាស្រ័យលើថាតើអ្នកជាមនុស្សស្រឡាញ់ឆ្មាឬអត់ ក្នុងសុបិននោះ អ្នកពេញចិត្តឆ្មាឬអត់?

ប្រសិនបើឃើញយើងខ្លួនឯងខ្លាចឆ្មានៅក្នុងក្តីសុបិន អាចជាការន័យធៀបសម្រាប់ “ភាពខ្ជិលច្រអូស” ដែលនាំបរាជ័យ និងប្រាប់មុនពីអំពើនិងព្យាបាទ។
ប្រសិនបើអ្នកឃើញសត្វឆ្មាដែលគ្មានកន្ទុយ បង្ហាញមុនពីការបាត់បង់ឯករាជ្យភាពនិងកង្វះស្វ័យភាព។
សុបិនថា បាត់រកឆ្នាមិនឃើញបង្ហាញពីស្មារតីឯករាជ្យ មានសេរីភាពហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ ឬអ្វីផ្សេងទៀតរារាំងអ្នកទេក្នុងដំណើរជីវិតពិតទៅមុខ។

បើសុបិនថា ឆ្មាខាំ ជាប្រផ្នូលចាញ់សត្រូវ។ នឹងមានការ ភ័យខ្លាចឬការអាក់អន់ចិត្តខ្លះ ជាពិសេសនៅពេលដែលអ្វីមួយមិនត្រូវបានលទ្ធផលទៅតាមការគ្រោងទុក។ សុបិនថាអ្នកកំពុងជួយជីវិតរបស់ឆ្មា មានន័យថាអ្នកកំពុងទាមទារឯករាជ្យនិងអំណាចមកវិញ។
សុបិនឃើញ ឆ្មាខ្វាចបង្ហាញថា ការងារឬទំនាក់ទំនងកំពុងរងការគំរាមកំហែង។
ឃើញឆ្មាខ្មៅនៅក្នុងក្តីសុបិន បង្ហាញថា កំពុងជួបការភ័យខ្លាចខ្លះក្នុងការប្រើសមត្ថភាពផ្លូវចិត្តឬជ្រុលដៃជើង ចូលរួមជាមួយមនុស្សមិនល្អ ដោយ អំពើអាក្រក់ ការបំផ្លាញនិងសំណាងអាក្រក់។
បើឃើញកូនឆ្មាដែលមានពណ៌បៃតង បង្ហាញថា ការច្រណែនកំពុងរារាំងអ្នកពីការបង្កើតទំនាក់ទំនងអាជីព ឬអ្វីមួយដែលមានអត្ថន័យសម្រាប់ជីវិត អ្នក។
សុបិនឃើញសត្វឆ្មាដែលគ្មានរាងកាយ ឬខ្វះជើងណាមួយជានិមិត្តរូបនៃឯករាជ្យភាពមានព្រំកំណត់។ អ្នកកំពុងត្រូវបានបំភាន់ ឬគ្រប់គ្រង។
ការមើលឃើញសត្វឆ្មាពីរ ដែលដូចគ្នាបេះបិទនៅក្នុងក្តីសុបិនមានន័យថា ក្រោកមកវិញ ត្រូវរៀនថ្លឹងថ្លែងពីតំរូវការរបស់អ្នកនិងតម្រូវការរបស់អ្នកដទៃផង។ ត្រូវចាំថា ការថែរក្សាផលប្រយោជន៍ខ្លួនឯងក៏កុំឲ្យប៉ះពាល់អ្នកដទៃដូចគ្នា។
សុបិនដែលមានសត្វឆ្មាច្រើនកំពុងរត់ជុំវិញផ្ទះបង្ហាញពីកង្វះទិសដៅនៅក្នុងជីវិត ហើយឆាប់ៗនេះរឿងជាច្រើននឹងកើតឡើង មើលមិនឃើញមុនទេ។
ប្រសិនបើសុបិនអំពីឆ្មាមួយមានក្បាលពីរ វាបង្កប់ន័យភាពមិនច្បាស់លាស់ អំពីអ្វីមួយ ក៏អាចមានន័យថាអ្នកងាយនឹងរំខានដល់មជ្ឈដ្ឋានជុំវិញខ្លួនឬធ្វើឲ្យអ្នកដទៃឃ្នើសចិត្តខ្លាំង។

សុបិន្តអំពីការចិញ្ចឹមឬផ្តល់អាហារទឹកដោះគោដល់ឆ្មាជាប្រផ្នូលថាអ្នកជាមនុស្សគួរឲ្យស្រឡាញ់ និងមានប្រាជ្ញា មានចិត្ត ទូលំទូលាយនិងបើកចំហ តែងចង់ជួយអ្នកដទៃហើយ ល្អជាមួយមនុស្សជុំវិញខ្លួន។ សុបិននេះមានន័យថា អ្នកតែងតែរកប្រាក់បានគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើមិនដែលខ្វះខាតអ្វីឡើយ។
សុបិនអំពីការផ្តល់អាហារដល់ឆ្មា បង្ហាញពីសក្តានុពលពេញលេញនៃហិរញ្ញវត្ថុរបស់អ្នក។
ភ្នែកឆ្មាក្នុងសុបិនមានន័យថា អ្នកនឹងអាចរកឃើញផ្លូវថ្មីរបស់ខ្លួនដើម្បីប្រើជីវិតឆ្លងកាត់បញ្ហាងងឹតនិងស្មុគស្មាញទៅរកភាពជោគជ័យ ភ្លឺស្វាង និងស្ថានភាពអវិជ្ជមាន៕
គ្រូ ឯម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ