វប្បធម៌ ជំនឿ
សុបិនឃើញឈាមមានន័យយ៉ាងណា?
យោងទៅតាមទស្សនៈរបស់លោកខាងលិច ឈាមគឺជានិមិត្តរូបនៃភាពរឹងមាំ។ បើយើងសុបិនឃើញឈាម បង្ហាញពីទ្រព្យសម្បត្តិសំណាងល្អក្នុងជីវិតនិងគ្រោះកាចផ្សេងៗ។

មនុស្សស្រីសុបិនឃើញឈាម បង្ហាញពីការមករដូវ និងការមានផ្ទៃពោះ។
បុរសដែលសុបិនឃើញឈាម បង្ហាញពីការភ័យខ្លាចនៃរាងកាយនិងភេទរបស់ស្ត្រី ឬបំណងប្រាថ្នានៃការរំលោភផ្លូវភេទជាដើម។
សុបិនឃើញខ្លួនឯងច្របាច់ឈាម បង្ហាញពីចេតនាខាងក្នុងការលះបង់ដោយខ្លួនឯង។
សុបិនឃើញនរណាម្នាក់ផ្សេងទៀត ហូរឈាមមានន័យថា យើងកំពុងតែទទួលរងភាពតានតឹងផ្លូវចិត្ត។ ដូច្នេះយើងគួរតែសម្រាក និងកែសម្រួលខ្លួនឯងនៅផ្នែកខ្លះ។

សុបិនឃើញខ្លួនឯងហូរឈាមបង្ហាញថា យើងនឹងបាត់បង់ជីវិតឬទទួលរងការឈឺចាប់ពីការបាត់បង់មនុស្សដែលយើងស្រឡាញ់។ ឬមានន័យន័យផ្សេងទៀតដែល ទាក់ទងនឹងបរាជ័យ ការបាត់បង់ហិរញ្ញវត្ថុ ឬសូម្បីតែក្ស័យធន។
សុបិនឃើញខ្លួនឯងសប្បាយចិត្តនៅពេលដែលឃើញនរណាម្នាក់ហូរឈាម បង្ហាញថា យើងមានចិត្តជាសត្រូវជាមួយមនុស្សនោះឬបំណងវាយប្រហារគេដោយចេតនា។
សុបិនឃើញនរណាម្នាក់បានស្លាប់ក្នុងថ្លុកឈាមមានន័យថា យើងមានឱកាសដើម្បីដំណើរការដើមទុនច្រើន ហើយយើងគួរតែចាប់យកឱកាសដើម្បីបង្ហាញទេពកោសល្យរបស់យើង។
សុបិនឃើញខ្លួនឯងស្ដោះទឹកមាត់ដាក់ឈាមបង្ហាញថា បំណងប្រាថ្នារបស់យើងដែលមានជាយូរមកហើយ នឹងក្លាយជាការពិត ឬការចងគំនុំចាស់របស់យើងនឹងត្រូវដោះស្រាយ។
សុបិនឃើញផឹកឈាម គឺជាសញ្ញាគួរឱ្យរីករាយដែលបង្ហាញថា យើងនឹងក្លាយជាអ្នកមានឆាប់ៗនេះ។
សុបិនឃើញយើងហូរឈាមពេលវះកាត់មានន័យថា យើងកំពុងតែមានការព្រួយបារម្ភអំពីការផ្លាស់ប្ដូរការងាររបស់យើង។
សុបិនឃើញហូរឈាមតាមច្រមុះបង្ហាញថា នឹងមានបញ្ហាតិចតួច។

សុបិនឃើញហូរឈាមម្រាមដៃបង្ហាញថា យើងនឹងទទួលរងការបាត់បង់ហិរញ្ញវត្ថុឬចាញ់បោកគេ។
សុបិនឃើញឈាមច្រើននៅលើឥដ្ឋមានន័យថា យើងគួរតែប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន។
សុបិនឃើញសម្លៀកបំពាក់របស់នរណាម្នាក់ដាបដោយឈាមមានន័យថា មនុស្សដែលនៅក្នុងសុបិនរបស់យើងអាចជួបនឹងសំណាងអាក្រក់ ឬឈានដល់ទីបញ្ចប់។
សុបិនឃើញមានស្នាមប្រឡាក់ឈាមរបស់ស្ត្រីបង្ហាញថា យើងនឹងមានដៃគូថ្មី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ដឹងថាហេតុអ្វីបានជាត្បូងមរកតថ្លៃ និងពេញនិយមក្នុងចំណោមអភិជនដែរ
ចុចអាន៖ តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


