វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
សុបិនឃើញឃ្មុំការបកស្រាយ អាចមានឧបសគ្គខ្លះនៅក្នុងរឿងដែលអ្នកកំពុងធ្វើ។ ប៉ុន្តែអ្វីៗនឹងដំណើរការល្អ ហើយអាចទទួលបានរឿងជាទីគាប់នៅក្នុងបញ្ហា នៃភារកិច្ចការងារនោះ។
សុបិនឃើញហ្វូងឃ្មុំបញ្ជាក់ថា ប្រហែលជាអ្វីមួយនឹងធ្វើឲ្យអ្នកមានបញ្ហា ឬសមាជិកគ្រួសារយើង អាចបង្កទំនាស់រហូតដល់ធ្វើឲ្យអ្នកឈឺចាប់ក៏មាន។

សុបិនឃើញទឹកឃ្មុំមានន័យថា ប្រសិនបើនៅក្នុងសុបិនអ្នកបានញ៉ាំ ឬផឹកទឹកឃ្មុំ ជីវិតអ្នកកំពុងធ្វើរឿងមួយកៀកនឹងជោគជ័យ ឬទទួលបានសំណាងពីរឿងកំពុងធ្វើ។
សុបិនឃើញស្ដេចឃ្មុំបញ្ជាក់ថា ប្រសិនបើក្នុងអំឡុងពេលនេះអ្នកកំពុងមានបញ្ហា។ រឿងទាំងនោះនឹងឆ្លងកាត់បានយ៉ាងល្អ។ មនុស្សដែលមានបញ្ហាសុខភាព នឹងមានរោគសញ្ញាប្រសើរជាងមុន។
សុបិន្តថាត្រូវឃ្មុំខាំឬវាយមានន័យថា អ្នកអាចមានបញ្ហាជាមួយមិត្តភក្តិឬជាមួយមិត្តរួមការងារ ព្រោះអ្នកប្រហែលជាត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតក្បត់ទំនុកចិត្ត។
សុបិន្តថាត្រូវឃ្មុំមួយហ្វូងទិចបកស្រាយថា បើសិនយើងកំពុងធ្វើរឿងអ្វីមួយ វាប្រហែលជាមិនដំណើរការដោយរលូនទេ។ ព្រោះថានឹងមានគូប្រជែងដែលយើងមិននឹកស្មានមិនដល់ ថានឹងចូលមកយីយារយើង។ដូច្នេះត្រូវខំប្រឹងនិងព្យាយាមបន្តិច ហើយការព្យាយាមនិងបានសម្រេច អ្នកនឹងឆ្លងកាត់យ៉ាងល្អ។
សុបិនចង់សម្លាប់ឃ្មុំមានន័យថា ក្នុងអំឡុងពេលនេះអ្នកនឹងត្រូវខូចខាត។ ដែលអាចជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬអ្វីមួយដែលអ្នកស្រឡាញ់បំផុតត្រូវបាត់បង់ ហើយវាអាចនឹងកើតឡើង។ វាការបាត់បង់ដ៏ធំ។

សុបិនឃើញសំបុកឃ្មុំនៅក្នុងផ្ទះ បានន័យថា អ្វីដែលអ្នកកំពុងធ្វើគឺជាបញ្ហានៃការប្រកួតប្រជែងរួចទៅហើយ។ តែអ្នកនឹងទទួលលាភជ័យ តាមរយៈការប្រកួតឈ្នះ។
សុបិនឃើញសត្វឃ្មុំមួយបានហោះចូលក្នុងផ្ ទះអត្ថន័យថា ក្នុងអំឡុងពេលនេះអ្នកត្រូវប្រយ័ត្នចំពោះខ្លួនឯង។ អាចមានអ្នកណាម្នាក់ប៉ងធ្វើឲ្យអ្នកអាម៉ាស់មុខ និងចង់ប្រឆាំងយើងវិញបែបស្ងាត់ៗ។
សុបិនឃើញឃ្មុំហើរជុំវិញសំបុករបស់វា បានន័យថា ក្នុងអំឡុងពេលនេះអាជីវកម្មឬការងារដែលអ្នកកំពុងធ្វើ នឹងទទួលបានមតិល្អៗមកវិញពីអតិថិជន ចំណែកប្រាក់ចំណេញនឹងហូរចូលមកកាន់តែច្រើនសម្រាប់អ្នក។

សុបិន្តឃើញឃ្មុំធ្វើសំបុកនៅលើដើមឈើបានន័យថា សំណាងល្អកំពុងរត់ចូលមករកអ្នកហើយ ឬទទួលបានសំណាងធំពីនរណាម្នាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សុបិនឃើញផ្ទះ បញ្ជាក់អត្ថន័យនិងប្រផ្នូលយ៉ាងណា
ចុចអាន៖សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ